ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​​វិល​​ត្រលប់​ខុ​ទ្ទ​កាល័​យ​ស​ម្ដេច​​ក្រុម​​ព្រះ​​បដិ​សេធ​​ថា​​ព្រះ​​អ​ង្គ​​មិន​​ដឹក​នាំ​​ហ៊្វុ​ន​​ស៊ិ​ន​​ប៉ិច​​ទៀត​​ទេ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ខុទ្ទកាល័យ​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឫទ្ធិ កាលពីថ្ងៃទី១០​ កញ្ញា ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មានមួយ​ដែល​កោះ​សន្តិភាព​បាន​ទទួល​ឲ្យដឹង​ថា ថ្មីៗ​នេះ​ខុទ្ទកាល័យ​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឫទ្ធិ បាន​ទទួល​ព័ត៌​មាន​ពីមូល​ដ្ឋាន​នៃអ្នក​រាជានិយម​មួយ​ចំនួន​ឲ្យដឹងថា មាន​អ្នក​នយោបាយ​ខ្លះបាន​ដើរ​ឃោស​

រាជ​ធានីភ្នំពេញ ៖ ខុទ្ទកាល័យ​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឫទ្ធិ កាលពីថ្ងៃទី១០​ កញ្ញា ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មានមួយ​ដែល​កោះ​សន្តិភាព​បាន​ទទួល​ឲ្យដឹង​ថា ថ្មីៗ​នេះ​ខុទ្ទកាល័យ​សម្តេច​ក្រុម​ព្រះនរោត្តម​ រណឫទ្ធិ បាន​ទទួល​ព័ត៌​មាន​ពីមូល​ដ្ឋាន​នៃអ្នក​រាជានិយម​មួយ​ចំនួន​ឲ្យដឹងថា  មាន​អ្នក​នយោបាយ​ខ្លះបាន​ដើរ​ឃោស​នាថា ​ក្រោយ​ពីការ​រៀបចំ​រចនា​សម្ព័ន្ធ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ជាតិ​និយម​(អតីត​គណបក្សនរោត្តម​ រណឫទ្ធិ)​ ​និង​គណ​បក្សហ៊្វុនស៊ិនប៉ិនរួចហើយ «ពួក​គេនឹង​យាង​សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ ទៅដឹក​នាំ​គណ​បក្សហ៊្វុនស៊ិនប៉ិច» ។

សេចក្តីប្រកាសព័ត៌មាន​បន្តថា​ ខុទ្ទ​កាល័យ​សម្តេច​ក្រុមព្រះនរោត្តម​ រណឫទ្ធិ សូម​ធ្វើការ​បដិសេធចំពោះអ្នកនយោបាយណា​ដែល​បាន​និង​កំពុង​ផ្សព្វផ្សាយ​នូវព័ត៌មាន​មហា​អកុសល​ នេះ​ ។ ការនិយាយ​បែប​នេះ​គឺ​ «ពិត​ណាត់​មាន​ចរិត​ឆបោកបំភ័ន្តអ្នករាជានិយមពិតប្រាកដ  ព្រោះ​សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ កាល​ពីថ្ងៃទី១០​ សីហា​ ឆ្នាំ២០១២ បាន​ប្រកាស​ឈប់​ធ្វើ​នយោបាយ» ។

ខុទ្ទកាល័យ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ បន្តថា ទន្ទឹម​នឹង​ការ​ប្រកាស​ឈប់ធ្វើ​នយោ​បាយ​នេះ​ សម្តេច​ក្រុមព្រះទ្រង់​បាន​ព្រះលិខិត​ក្រាប​បង្គំទូលថ្វាយព្រះ​ករុណា​ជា​ម្ចាស់ជីវិត​លើ​ត្បូង​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ពីការ​ដែល​​ព្រះអង្គបាន​សម្រេច​ព្រះទ័យ​ឈប់ពី​នយោ​បាយ​ហើយ​ ហើយ​សម្តេច​ក្រុម​ព្រះទ្រង់​បាន​ទូល​ថ្វាយ​នូវ​ព្រះរាជ​យោបល់​ដល់ព្រះមហាក្សត្រថា «អ្នករាជា​និយម​ពិត​ប្រាកដ​គួរ​​ដក​ខ្លួនចេញ​ឲ្យ​ឆ្ងាយ​​​ពីឆាក​នយោ​បាយ» ។

ខុទ្ទកាល័យ​សម្តេច​ក្រុមព្រះនរោត្តម​ រណឫទ្ធិ​បាន​អះអាងថា​ ដូច្នេះអ្នក​នយោបាយ​ខ្លះ​ឃោស​នា​ផ្សព្វផ្សាយ​តាម​បណ្តា​មូល​ដ្ឋាន​អ្នក​រាជា​និយម​នានាថា ពួកគេនឹង​យាង​សម្តេច​ក្រុមព្រះ​ទៅ​ដឹក​នាំ​គណ​បក្សហ៊្វុន​ស៊ិន​ប៉ិច​វិញ​នោះ​គឺ​«ពិត​ជាកា​រ​ភូត​ភរឆបោក​ លួង​លោម​ទឹក​ចិត្តអ្នក​រាជា​និយម​ពិត​ប្រាកដ​ឲ្យ​ទៅគាំទ្រពួក​គេ​ ដោយ​យក​ព្រះ​នាម​សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ​ ទៅ​ប្រើប្រាស់​ក្នុង​ន័យ​កេង​ចំណេញ​នយោបាយ​​តែប៉ុណ្ណោះ» ។

ខុទ្ទកាល័យ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ បន្ថែមថា​ អាស្រ័យ​ដូច​នេះ​ សូម​សាធារណ​មតិ​ជាតិ និង​អន្តរ​ជាតិ​ ជាពិសេសមូលដ្ឋាន​អ្នក​រាជា​និយម​ពិត​ប្រាកដ​កុំជឿ​សម្តីកុហក​ភូតភរ​ បោក​បញ្ឆោត​នេះ​តទៅទៀត ​ព្រោះ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ទ្រង់ពិត​ជា​បាន​លា​ឈប់ពី​នយោ​បាយហើយ ។

គួររំលឹកថា​ កាលពីថ្ងៃទី២៥​ សីហា​ ២០១២ ​គណបក្សជាតិនិយម និង​គណបក្សហ៊្វុនស៊ិនប៉ិច​​បាន​ធ្វើ​សមាជប្រកាស​ច្របាច់បញ្ចូល​គ្នា​ក្រោយ​ពីសម្តេចក្រុមព្រះ​បាន​ប្រកាស​លា​ឈប់ម្តង​ទៀត​ពីនយោបាយ ។ បន្ទាប់ពី​សមាជ​រួច លោក​ សៅ រ៉ានី​ ​ប្រធាន​គណបក្ស​ជាតិ​និយម ​(អតីត​គណ​បក្ស​នរោត្តម រណឫទ្ធិ) បាន​អះ​អាងថា គណ​បក្សហ៊្វុន​ស៊ិនប៉ិច​មិន​ទាន់​ប្រាកដ​ទេថា នឹង​យាង​សម្តេចព្រះមក​ដឹក​នាំវិញ​ឬយ៉ាង​ណាទេ​ ពីព្រោះ​ទ្រង់បានលាឈប់ពីនយោបាយ​ ហើយក៏​មិន​ដឹង​ថា ទ្រង់នឹង​យាង​ត្រឡប់ចូល​ឆាក​នយោ​បាយ​​វិញ​នៅពេល​ណានោះ ។ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច នៅមិន​ទាន់​មាន​គម្រោង​យាង​សម្តេច​​ក្រុម​ព្រះ​មកដឹកនាំទេ​ ហើយ​ក៏​នឹង​មិន​បដិសេធ​ការយាង​មក​វិញ​របស់ទ្រង់ដែរ គឺថា «យើង​មិន​បាន​បិទ​ផ្លូវសម្រាប់សម្តេចក្រុមព្រះទេ បើសិន​ជាទ្រង់​ចង់​មក​វិញនោះ» ៕