ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្វី​សម្រាប់​យុវវ័យ​ឡើយ​បើ​គ្មាន​ការ​ចូល​រួម​របស់​យុវវ័យ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សើស្បែក​ និង​កាមរោគ កាល​ពី​ថ្ងៃ​ទី​៧​ កញ្ញា កន្លង​មក ​មាន​បើក​ធ្វើ​សិក្ខា​សាលា​ស្តី​ពី​«​គ្មាន​អ្វី​សម្រាប់​យុវវ័យ​ បើ​គ្មាន​ការ​ចូលរួម​របស់​យុវវ័យ​» ដែល​​រៀប​ចំ​ឡើង​ដោយ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជា​ជន​ សហការ​ជាមួយ​សមាគម​យុវជន​ខ្មែរ សមាគម​​សាមគ្គី​ស្រ្តី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​នៅ​កម្ពុជា​ សមាគម​បណ្តាញ​ចតុមុខ​ និង​ក្រុម​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សើស្បែក​ និង​កាមរោគ កាល​ពី​ថ្ងៃ​ទី​៧​ កញ្ញា កន្លង​មក ​មាន​បើក​ធ្វើ​សិក្ខា​សាលា​ស្តី​ពី​«​គ្មាន​អ្វី​សម្រាប់​យុវវ័យ​ បើ​គ្មាន​ការ​ចូលរួម​របស់​យុវវ័យ​» ដែល​​រៀប​ចំ​ឡើង​ដោយ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជា​ជន​ សហការ​ជាមួយ​សមាគម​យុវជន​ខ្មែរ សមាគម​​សាមគ្គី​ស្រ្តី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​នៅ​កម្ពុជា​ សមាគម​បណ្តាញ​ចតុមុខ​ និង​ក្រុម​ Smart Girlនិង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​វេ​ជ្ជ​បណ្ឌិត​ មាន​ ឈី​វុន​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សើស្បែក និង​កាមរោគ ។

យុវវ័យ​ក្មេងៗ​មាន​ចំនួន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជា​ជន​សរុប ៧ពាន់​លាន​នាក់​ក្នុង​ពិភព​លោក​ កំពុង​តែ​រួប​រួម​គ្នា​ដើម្បីមាន​ឥទ្ធិ​ពល​លើ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​ អង្គការ និង​សហគមន៍​ របស់​ពួកគេ​ឱ្យ​ទទួល​យក​ កា​រចូលរួម​របស់​យុវវ័យ​ជា​ដៃ​គូ​ដ៏​មាន​សារសំខាន់​ក្នុង​ដំណើរ​ការ​សម្រេច​ចិត្ត​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ សុខ ​ភាព​បន្ត​ពូជ និង​សិទ្ធិ​របស់​ពួក​គេ ។ នោះ​ជា​ឱកាស​ល្អ​មួយសម្រាប់​យុវវ័យ​ធ្វើ​ការ​រួម​ជា​មួយ​គ្នា​ ហើយ​យុទ្ធនាការ​ដែល​មានរយៈពេល​១០ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១ដល់​ទី​១០ កញ្ញា​ជា​លើក​ទី ៣ នេះ​ មាន​ការ​សហការ​ជាមួួ​យ​យុវជន​​មក​ពី​៥០​ប្រទេស​ ។ ពួកគេ​នឹង​រៀប​ចំ​សកម្មភាព​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​សំឡេង​របស់​យុវជន​ឱ្យ​យល់​អំពី​តម្រូវ​ការ​ចាំបាច់​របស់​ពួកគេ និង​សិទ្ធិ​របស់​ពួកគេ​ទាំង​ក្នុង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ ។

កាល​ពីឆ្នាំ​មុន​ មាន​យុវវ័យ​មក​ពី​២០​ប្រទេស​ចូលរួម​ក្នុង​យុទ្ធ​នាការ​នេះ ដោយ​ឡែក​សម្រាប់​គោល​ដៅ​ឆ្នាំ​នេះ​មាន​យុវវ័យ​មក​ពី​៥០​ប្រទេស​ចូល​រួម​ រួម​បញ្ចូល​ទាំង​យុវវ័យ​បាន​ចូល​រៀន មិន​បាន​ចូល​រៀន យុវវ័យ​ដែល​រង​គ្រោះ​ និង​យុវវ័យ​ដែល​ត្រូវ​បាន​រើស​អើង ។ ដោយ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ចូលរួម​របស់​យុវវ័យ​ ពួកគេ​នឹង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្ត​ពូជ​ ហើយ​ដើម្បី​ធ្វើ​បាន​ យុវវ័យ​ត្រូវ​បាន​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​មាន​ភាព​ក្លា​ហាន និង​ទទួល​បាន​គន្លឹះ​ដ៏​ត្រឹម​ត្រូវ​ក៏​ដូច​ជា​ការ​ទទួល​បាន​បទ​ពិសោធន៍​ និង​ការ​អនុវត្ត​ល្អៗ ។

ពួកគេ​កំពុង​តែ​សង្កត់ធ្ងន់ថា យុវជន​គួរ​តែ​ត្រូវ​បាន​ធ្វើ​មជ្ឈការ​នៅក្នុង​របៀប​វារៈនៃ​កិច្ច​អភិវឌ្ឍន៍​សាកល ។ ទោះ​បី​ជា​យ៉ា​ង​ណា​ក៏​ដោយ​កិច្ច​ការ​ទាំង​នោះ​គួរ​តែ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​របស់​យុវជន​ដែល​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ចែក​រំលែក​តួ​នាទី​គ្រប់​ជំហាន ដើម្បី​ទទួល​យក​តួ​នាទី​ក្នុង​ការ​ដឹក​នាំ​ដើម្បី​ដោះ​ស្រាយ និង​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​ដែល​ទាក់​ទង​ជាមួយ​យុវវ័យ ​រួម​បញ្ចូល​ទាំង​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវ​ភេទ និង​សិទ្ធិ ៕