ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​​ខោ​អាវ​​​មិន​កាក់​កប​​​បែក​គំនិត​​​យក​ឈ្មោះ​តារាចម្រៀង​​មក​ឆបោក​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​ ៖ យុវជន​​​ប៉េដេ​ម្នាក់​​​ឈ្មោះ ​អីុ សើអិល​​ហាប់​សាក់​ អាយុ​២៧​ឆ្នាំ​ ជា​ខ្មែរ​​អ៊ិ​ស្លាម​​​​ រស់​នៅ​​​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ​បាន​យក​ឈ្មោះ​តារា​ចម្រៀង​​​ល្បី​ៗ​ចំនួន​​៣នាក់​ ដាក់​ជា​ក្រុម​ហ៊ុន​​​លក់​សម្លៀក​បំពាក់​​​​មក​ឆបោក​​ប្រជា​ពលរដ្ឋ​​​​រស់​នៅ​ភូមិ​​អណ្តូង​​ច្រុះ ឃុំ​អំពិល​ ស្រុក​កំពង់​សៀម​ ​កាល​ពី​វេលា​ម៉ោង​​​១១​ព្រឹក​​​ថ្ងៃទី​​៧ កញ្ញា ដោយ​បន្លំ​ទុក​ខោ​អាវ​​​តម្លៃ​ជាង​​១០​ម៉ឺន​រៀល​​​ ហើយ​

ខេត្ត​កំពង់​ចាម​​​ ៖ យុវជន​​​ប៉េដេ​ម្នាក់​​​ឈ្មោះ ​អីុ សើអិល​​ហាប់​សាក់​ អាយុ​២៧​ឆ្នាំ​ ជា​ខ្មែរ​​អ៊ិ​ស្លាម​​​​ រស់​នៅ​​​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ​បាន​យក​ឈ្មោះ​តារា​ចម្រៀង​​​ល្បី​ៗ​ចំនួន​​៣នាក់​ ដាក់​ជា​ក្រុម​ហ៊ុន​​​លក់​សម្លៀក​បំពាក់​​​​មក​ឆបោក​​ប្រជា​ពលរដ្ឋ​​​​រស់​នៅ​ភូមិ​​អណ្តូង​​ច្រុះ ឃុំ​អំពិល​ ស្រុក​កំពង់​សៀម​ ​កាល​ពី​វេលា​ម៉ោង​​​១១​ព្រឹក​​​ថ្ងៃទី​​៧ កញ្ញា ដោយ​បន្លំ​ទុក​ខោ​អាវ​​​តម្លៃ​ជាង​​១០​ម៉ឺន​រៀល​​​ ហើយ​យក​ខ្សែ​​​​.ក​ប្លា​ទីន​​ទម្ងន់​​​៥​ជី​​​ទៅ​បាត់​​​។​ ទោះ​ជា​យ៉ាង​ណា​​សកម្ម​ភាព​នេះ​ត្រូវ​​​​បាន​ក្រុម​សាច់​ញាតិ​​អ្នក​រង​គ្រោះ​​​ និង​សមត្ថកិច្ច​​​​ចាប់​ខ្លួន​​​បាន​ ព្រម​ទាំង​​​​ដក​ហូត​បាន​ខ្សែ.ក​​​មក​វិញ​​​ និង​រឹ​ប​អូស​ម៉ូតូ​​​​សេ​១២៥​ ស៊េរី​​២០១២​ ​​ពណ៌​ខ្មៅមួយ​​គ្រឿង​ រួម​ទាំង​​​ទូរស័ព្ទ​​​ដៃម៉ាក​​អាយ​ហ្វូន​​​១គ្រឿង​​​ផង​ដែរ​ ។

តាម​លោក​អនុសេនីយ៍​​ឯក​ចក់ ​សុខកៅ អធិការ​រង​​នគរ​បាល​ស្រុកកំពង់​​​សៀម​ប្រាប់​ឱ្យ​ដឹង​ថា ​ស្ត្រី​ឈ្មោះ សឿន​ គឹម​សួរ​ អាយុ​៤៦​ឆ្នាំ ​​រស់នៅ​​ភូមិ​អណ្តូង​​​ច្រុះ​ ឃុំ​អំពិល​ ស្រុក​កំពង់​សៀម​ ត្រូវ​បាន​យុវជន​ខ្មែរ​​អ៊ិស្លាម​​​ខាង​លើ​ឈ្មោះ ហាប់​សាក់​ សម្បុរ​ស សក់​ក្រហម​ជិះ​​ម៉ូតូ​មួយ​គ្រឿង​​តែម្នាក់​ឯង​មក​​​ឈប់​នៅ​ក្បែរ​ផ្ទះ​​​​ ព្រមទាំង​​កាន់​សម្លៀក​បំពាក់​​​មាន​អាវ​យឺត​​​ ផាមួង​១ សំពត់​​ហូល​​១ក្បិន​ អាវ​ប៉ាក់​១ និង​ខោ​ខូវ​ប៊យ​​ក្មេង​៣ផង​ដែរ ។ ក្នុង​ពេល​នោះ​​​ឈ្មោះ ហាប់​សាក់​ ​បាន​យក​ខោ​អាវ​​​​មក​បង្ហាញ​​​ឱ្យ​ស្ត្រី​ឈ្មោះ សឿន គឹមសួរ​ មើ​ល​ដោយ​​ប្រាប់​ថា ​រូបគេ​ជា​អ្នក​ទីផ្សារ​​​​ក្រុម​ហ៊ុន​​​សម្លៀក​បំពាក់​​​របស់​តារា​ចម្រៀង​សុខ ពិសី , ខាត់​ សុឃីម ​, ខេមរៈ សេរី​មន្ត​ និង​និយាយ​បញ្ចុះ​បញ្ចូល​​ឱ្យ​ទិញ​ ដោយ​​បាន​យក​​​ខោ​អាវ​​​មក​ដាក់​​លើ​ភ្លៅ​ស្ត្រី​​ឈ្មោះ គឹម​សួរ​ និង​ឱ្យ​យក​ខ្សែ​.ក​ប្លា​ទីន​មក​ដាក់​​លើ​ខោ​អាវ​​​ដើម្បី​ថត​ទុក​​ឱ្យ​ក្រុម​ហ៊ុន​​មើល​ ។

ឆ្លៀត​ពេល​​​ស្ត្រី​​ឈ្មោះ គឹមសួ​រ​ ចូល​​ទៅ​ក្នុង​ផ្ទះ​​ដើម្បី​ផ្លាស់​ខោ​អាវ​ថត​ ស្រាប់​តែ​ឈ្មោះ ហាប់​សាក់​ ​​យក​ខ្សែ.ក​​​រត់​ឡើង​ជិះ​ម៉ូតូ​គេច​​ខ្លួន​បាត់​ ប៉ុន្តែ​​ពេល​រត់​គេ​ច​បាន​​ចម្ងាយ​ប្រហែល​ជា​៨​គីឡូ​ម៉ែត្រ​​​មក​ដល់​ភូមិ​រមាស​​ ឃុំ​អំពិល​ ក៏​ត្រូវ​​​ចាប់​ខ្លួន​​បាន​ហើយ​ស្ត្រី​ម្ចាស់​​ខ្សែ.ក​​​បាន​ប្តឹង​​ទាម​ទារ​​​សំណង​ចំនួន​​៥លាន​រៀល​​​​ និង​ឱ្យ​ផ្តន្ទាទោស​​​តាម​ច្បាប់ ។យុវជន​​សង្ស័យ​ឈ្មោះ អីុសើអិល​​ ហាប់​សាក់​ ​ឆ្លើយ​ថា ដំបូង​រូបគេ​​​ទិញ​ខោ​អាវ​​​ពី​ផ្សារ​​​អូ​ឡាំពិក​​ដើរ​​លក់​តាម​​​​ផ្សារ​​​នានា​​​នៅ​ជាយ​ក្រុង​ភ្នំពេញ​បាន​​​៦ខែ​ តែ​មិន​ចំណេញ​​​ ក៏​បែក​​​គំនិត​​​យក​ឈ្មោះ​តារា​ចម្រៀង​ខាង​លើ​​មក​ដើរ​​រក​ស៊ី​លក់​ខោ​អាវ​​​នៅ​ស្រុក​​កំពង់​សៀម ​​​ជា​លើក​ទី​១ ​ហើយល្បិច​រក​ស៊ីនេះ​​ក៏​មាន​ការ​​​សួរ​ជា​សំណួរ​​ដូចជា​​ទឹក​ដោះ​គោ​រូប​កូន​ក្មេង​​​បែរ​ក្បាល​​ទៅ​ទិស​ខាង​ណា​ ?

បើ​ឆ្លើយ​ត្រូវ​​​នឹង​បាន​រង្វាន់​​​សម្លៀក​បំពាក់​​​​ ។ ខ្លួ​ន​បាន​ឱ្យ​ស្ត្រី​ម្នាក់​យក​​​ខ្សែ.ក​​​​មក​ដាក់​លើ​​​សម្លៀក​បំពាក់​រៀប​ចំ​ថត​​​ដោយ​ប្រាប់​ថា ​សម្រាប់​ទុក​ឱ្យ​ក្រុម​ហ៊ុន​​មើល​ហើយ​គំនិត​​បោក​នេះ​គ្មាន​នរណា​​ប្រាប់​ទេ​ ​គឺ​រូប​គេ​​​បែក​គំនិត​​ច្នៃ​ប្រឌិត​​​ដោយ​ខ្លួ​ន​ឯង​ ព្រោះ​យល់​ឃើញ​​​ចំណេញ​បាន​លុយ​ច្រើន​ តែបែរ​ជា​ត្រូវ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​​​បាន ។លោក​​អនុសេនីយ៍​​​ឯក​ ចក់ សុខកៅ បញ្ជាក់​ថា ​ជន​សង្ស័យ​​ឈ្មោះ​ហាប់សាក់​ ត្រូវ​បាន​ប្រគល់​ឱ្យ​​​​​ការ​ិយាល័យ​​ព្រហ្ម​ទណ្ឌ​​​កម្រិ​ត​ស្រាល​​​ខេត្ត​ដើម្បី​ចាត់​ការ​​តាមនីតិ​វិធី​​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​​៨ កញ្ញា ៕