កំពូលតារាបង្ហាញម៉ូដអីុស្រាអែលនាងBAR REFAELI លាតត្រដាងជាថ្មីនូវរូបរាងអស់ទាស់របស់ខ្លួនរួមទាំងភាពស៊ិចស៊ីបំផុតផង ពេលនាងដើរបង្ហាញម៉ូដសម្លៀកបំពាក់រដូវស្លឹកឈើជ្រុះនិងរដូវរងាឆ្នាំ២០១២ របស់ក្រុមហ៊ុនសម្លៀកបំពាក់នារីPASSIONATA ។
នាងBAR RAFAELI ជាថ្មីម្តងទៀតបានដើរបង្ហាញម៉ូដឱ្យក្រុមហ៊ុនសម្លៀកបំពាក់នារី PASSIONATA ក្នុងស្ទីលយ៉ាងស៊ិចស៊ីបំផុត ។ នាងទទួលការចាប់អារម្មណ៍ខ្លាំងបំផុតលើពិភពលោក ជាពិសេសតាមរយៈការបង្ហាញសម្លៀកបំពាក់ក្នុងរបស់នារីរបស់ក្រុមហ៊ុនPASSIONATA ។
នាងទទួលងារជាកំពូលតារាប្រចាំឆ្នាំម្នាក់តាមចំណាត់ថ្នាក់របស់ទស្សនាវដ្តីMAXIM ។ កំពូលតារាវ័យ២៧ឆ្នាំរូបនេះមានរូបសម្ភស្សអស់ទាស់និងមានរាងដែលធ្វើឱ្យបុរសទាំងឡាយសុបិនចង់បាន ។ នាងស្លៀកសម្លៀកបំពាក់របស់ក្រុមហ៊ុនPASSIONATA នូវឈុតនារីបម្រើលើយន្តហោះមើលទៅស្រស់ស្អាតអស់ទាស់ ។ លែងលះគ្នានាពេលថ្មីៗនេះ ជាមួយតារាភាពយន្តលោកLEONARDO DICAPRIO នាង BAR RAFAELI អះអាងនាពេលនេះថានាងជានារីនៅលីវ ៕
ចែករំលែកព័តមាននេះ