ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​អង់​គ្លេស​​ជា​ង​ពាក់​កណ្តាល​​​ធាត់​លើស​​កម្រិត​​

11 ឆ្នាំ មុន

តាម​របាយ​ការណ៍​​របស់​អ្នក​​ស្រាវ​ជ្រាវ​​​នៃ​អង្គ​ការ​​សប្បុរស​​ធម៌​​«ណាហ្វហ្វ៊ីល ហេល»​ បាន​​​​ឱ្យ​ដឹង​​កាល​ពី​​ពេល​ថ្មី​​ៗ​​កន្លងមក​ថា ​កា​រ​ស្រាវ​ជ្រាវ​​​​លើ​​ស្ត្រី​​ជន​ជាតិ​​អង​់​គ្លេស​​​ជាង​ ៣០.០០០​នាក់​​​នៅ​ទូទាំង​ប្រទេស​​ឃើញ​ថា ​​ដល់​ទៅ​​៥៧​%​ មាន​រង្វង់​​​ចង្កេះ​​ធំជាង​​​ទំហំ​ដែល​​ល្អ​ដល់​​សុខ​ភាព​​ជា​មធ្យម​​​ប្រហែល​​៨៤,៩ សង្ទី​ម៉ែត្រ​​ ​ធៀប​​នឹង​​​ទំហំ​​​ដែលល្អ​ដល់​​សុខ​ភាព​​មិនលើស​ពី​​ ៨០​សង្ទី​ម៉ែត្រ​​ ឬ​

តាម​របាយ​ការណ៍​​របស់​អ្នក​​ស្រាវ​ជ្រាវ​​​នៃ​អង្គ​ការ​​សប្បុរស​​ធម៌​​«ណាហ្វហ្វ៊ីល ហេល»​ បាន​​​​ឱ្យ​ដឹង​​កាល​ពី​​ពេល​ថ្មី​​ៗ​​កន្លងមក​ថា ​កា​រ​ស្រាវ​ជ្រាវ​​​​លើ​​ស្ត្រី​​ជន​ជាតិ​​អង​់​គ្លេស​​​ជាង​ ៣០.០០០​នាក់​​​នៅ​ទូទាំង​ប្រទេស​​ឃើញ​ថា ​​ដល់​ទៅ​​៥៧​%​ មាន​រង្វង់​​​ចង្កេះ​​ធំជាង​​​ទំហំ​ដែល​​ល្អ​ដល់​​សុខ​ភាព​​ជា​មធ្យម​​​ប្រហែល​​៨៤,៩ សង្ទី​ម៉ែត្រ​​ ​ធៀប​​នឹង​​​ទំហំ​​​ដែលល្អ​ដល់​​សុខ​ភាព​​មិនលើស​ពី​​ ៨០​សង្ទី​ម៉ែត្រ​​ ឬ​ប្រហែល​ ៣១,៤៩ អីុញ ។

​​សម្រាប់ស្ត្រី​​​ដែល​មាន​​ទម្ងន់​​ធ្ងន់​​ នឹង​បង្កើន​ការ​ប្រឈម​​មុខ​កើត​​ជំងឺ​បេះ​ដូង​ ជំងឺ​​​ទឹក​​​នោម​ផ្អែម​​ទី​​២ ​ឡើង​ជា​តិ​ខ្លាញ់​ និង​មហារីក​​​សុដន់​ ​ដោយ​ចាត់​ទុក​ថា ​ជា​បញ្ហា​​​គួរ​​​ឱ្យ​បារម្ភ​​បំផុត​​ ។ របាយ​ការណ៍​​​​​បញ្ជាក់​​​​​ថា ស្ត្រី​នៅ​​ភាគ​ខាង​​ជើ​ង​ប្រទេស​​អង់​គ្លេស​​​មាន​រង្វង់​​​ចង្កជ​​ធំ​បំផុត​​​ ជា​មធ្យម​​​ ៨៧​សង្ទី​ម៉ែត្រ​​ ឬ​ប្រហែល​ ៣៤,២៥ អីុញ​ ​ធៀប​នឹង​​​ទំហំ​ ៨១,៩​​សង្ទី​ម៉ែត្រ​​ ឬ​​ប្រហែល ៣២,២៤​ អីុញ ​នៃស្ត្រី​​នៅទី​ក្រុង​​​ឡុង៕