៩ក្នុងចំណោមស្ត្រីអង់គ្លេស១០នាក់បានសារភាពថា នាងទទួលបានក្តីរំភើបរីករាយ និងមានអារម្មណ៍ផ្លូវភេទតាមរយៈការមើល
រឿងអាសអាភាស ការស្ទង់មតិមួយបានបង្ហាញថា ស្ត្រីស្ទើរ១ភាគ៣មើលរឿងអាសអាភាស ដើម្បីដាស់អារម្មណ៍ និងបន្ថែមភាពរីករាយនូវជីវិតផ្លូវភេទរបស់ខ្លួន ។
ចំណែកគេហទំព័រអនឡាញក៏មានប្រជាប្រិយភាពផងដែរដោយមានអ្នកចូលមើលរូបអាក្រាតៗ ៣៧ភាគរយ ហើយម្នាក់ក្នុងចំណោម៥០នាក់មើលរូបនេះនៅពេលខ្លួនកំពុងធ្វើការ ។ការស្ទង់មតិបានបង្ហាញទៀតថា ៤ក្នុងចំណោម៩នាក់និយាយថា គេចូលចិត្តមើលរូបស្រីស្រាត និង៣ក្នុងចំណោម១០នាក់ចូលចិត្តមើលស្រីរួមភេទជាមួយស្រីដូចគ្នា ។
តាមរបាយការណ៍កាសែត The Sun បញ្ជាក់ថា មនុស្ស៩ភាគរយបានសារភាពដោយក្លាហានថា ការមើលរឿងអាសអាភាសជំរុញឱ្យពួកគេនឹកឃើញការរួមភេទពិតប្រាកដ ។ នៅក្នុងការបោះឆ្នោតដែលរៀបចំដោយទស្សនាវដ្តី Glamourបានបង្ហាញថា ស្ត្រីពាក់កណ្តាលចូលចិត្តផ្ញើរូបភាពសិចស៊ីរបស់ខ្លួនដោយក្នុងនោះ១៦ភាគរយទទួលស្គាល់ថា បានស្រាតខោអាវនៅមុខ Webcam។
ចំណែកការបោះឆ្នោតប្រហែលគ្នានេះរៀបចំដោយទស្សនាវដ្តី GQបានបង្ហាញថា បុរសចូលចិត្តមើលរឿងអាសអាភាសជាងស្ត្រី ។ ១ភាគ៥មើលរឿងនេះតាមអនឡាញយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ។ វាជាអ្វីមួយដែលធ្វើឱ្យពួកគេជក់ចិត្តជាខ្លាំង ដោយ៦០ភាគរយបានអះអាងថា ពួកគេរួមភេទច្រើនហួសប្រមាណ ៕
ចែករំលែកព័តមាននេះ