យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះឱ្យដឹងថា ឆ្កែដែលចេះតែដេញខាំកន្ទុយខ្លួនឯងគឺជាសញ្ញានៃការផ្ទុកនូវរោគសញ្ញាអូស៊ីឌី ។ បណ្តាអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវបញ្ជាក់ថា ឥរិយាបថរបស់សត្វឆ្កែបែបនេះគឺបង្ហាញពីការគិតរវើរវាយរបស់សត្វ និងជានិមិត្តរូបនៃរោគសញ្ញាអូស៊ីឌី ដូចនេះត្រូវតែមានការប្រុងប្រយ័ត្នព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឬម្ចាស់ ។ ក្រុមអ្នកសិក្សាស្រាវជ្រាវឱ្យដឹងទៀតថា ពួកគេមានជំនឿថា និមិត្តសញ្ញាបែបនេះជារោគសញ្ញានៃកង្វះអាហារ និងមានបញ្ហាខាងសុខភាព ខាងគំនិតប្រាជ្ញា ឬខួរក្បាលជាមួយនឹងឥរិយាបថនៃការភ័យខ្លាចនូវសំឡេងឮសូរខ្លាំងៗ ។
យោងតាមការសិក្សារបស់ក្រុមអ្នកសិក្សាស្រាវជ្រាវទៅលើឆ្កែមួយក្បាលឈ្មោះ ចេក រ៉ូសេល ដែលតែងតែដេញខាំកន្ទុយខ្លួនឯងនោះគឺពួកគេអះអាងថា នេះមិនមែនជាឆ្កែដែលកំពុងតែប្រលែងលេងទេ ផ្ទុយទៅវិញជានិមិត្តសញ្ញាបង្ហាញថាមានផ្ទុកនូវរោគសញ្ញាអូស៊ីឌី ។
ម្យ៉ាងទៀត ឆ្លងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុននៅឯសាកលវិទ្យាល័យហែលស៊ិនគី ដែលសិក្សាស្រាវជ្រាវដោយសារការសាកសួរម្ចាស់ឆ្កែ៤០០នាក់អំពីសត្វឆ្កែរបស់ពួកគេបានឱ្យដឹងថា នៅពេលដែលយើងឆាប់បំបែកកូនឆ្កែចេញពីមេក្នុងរយៈពេលខ្លីពេកបន្ទាប់ពីវាកើតនោះ គឺអាចបណ្តាលឱ្យកើតមានរោគសញ្ញាផ្សេងៗជាច្រើន ។ ចំពោះឥរិយាបថធម្មតាគឺនៅមិនទាន់រាប់បញ្ចូលទេ ព្រោះសត្វឆ្កែតែងតែមានឥរិយាបថជាច្រើនរាប់មិនអស់ដូចជា ដេញពន្លឺភ្លើង ដេញស្រមោល ខាំ ឬក៏លិទ្ធខ្លួន ត្រគាកនិងកន្ទុយរបស់វានៅមិនស្ងៀមតែងតែបក់ឥតឈប់ឈរ ។
ចំពោះកត្តាបរិស្ថាន និងកត្តារស់នៅមួយចំនួនខុសៗគ្នាក៏អាចបណ្តាលឱ្យសត្វឆ្កែមានឥរិយាបថខុសៗគ្នាដែរ ។ យោងតាមការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗនេះក៏ឱ្យដឹងបន្ថែមទៀតដែរថា សត្វឆ្មាដែលទាមទារអាហារក៏អាចបង្ហាញឱ្យឃើញថា មានឥរិយាបថខុសប្លែកពីឆ្មាទូទៅដែរ ៕
ចែករំលែកព័តមាននេះ