ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួល​ទាន​សាច់​ក្រហម​​ប្រ​ឈម​ខ្ពស់ទៅ​នឹង​ជំ​ងឺ​មហារីក​​

11 ឆ្នាំ មុន

​អ្នក​វិទ្យា​សាស្ត្រ​​អះ​អាង​ថា​ កម្រិត​សារ​ធាតុ​ដែក​ខ្ពស់​ខ្លាំង​នៅ​ក្នុង​សាច់​ក្រហម​ជា​បច្ច័យ​មួយ​ដែល​នាំ​ឱ្យ​អ្នក​ទទួល​ទាន​​ប្រ​ឈម​ខ្លាំង​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀន ។​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ប្រ​ឈម​​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀនរង​ឥទ្ធិ​ពល​ខ្លាំង​ពី​សារ​ធាតុ​ដែក​និង​ពន្ធុ(gene)មាន​ឈ្មោះ​ថា APC។ នៅ​ពេល​ដែល​ពន្ធុ APCដំណើរ​ការ​​មិន​ត្រឹម​ត្រូវ សត្

​អ្នក​វិទ្យា​សាស្ត្រ​​អះ​អាង​ថា​ កម្រិត​សារ​ធាតុ​ដែក​ខ្ពស់​ខ្លាំង​នៅ​ក្នុង​សាច់​ក្រហម​ជា​បច្ច័យ​មួយ​ដែល​នាំ​ឱ្យ​អ្នក​ទទួល​ទាន​​ប្រ​ឈម​ខ្លាំង​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀន ។​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ​ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ប្រ​ឈម​​ទៅ​នឹង​ជំ​ងឺ​មហារីក​ពោះ​វៀនរង​ឥទ្ធិ​ពល​ខ្លាំង​ពី​សារ​ធាតុ​ដែក​និង​ពន្ធុ(gene)មាន​ឈ្មោះ​ថា APC។ នៅ​ពេល​ដែល​ពន្ធុ APCដំណើរ​ការ​​មិន​ត្រឹម​ត្រូវ សត្វ​កណ្តុរ​ដែល​គេ​ឱ្យចំណី​មាន​សារ​ធាតុ​ដែក​ច្រើន​​ ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​មហារីក​ពោះ​វៀន​២ទៅ​៣​ដងធៀប​ទៅ​នឹង​សត្វ​កណ្តុ​រ​ដែល​គេ​ឱ្យ​ចំណី​មាន​សារ​ធាតុ​​ដែក​ទាប​ ។​

អ្នក​ស្រាវ​ជ្រាវនិយាយ​ថា នៅ​ពេល​ដែល ពន្ធុ APCមិន​ដំ​ណើរ​ការ​  សារ​ធាតុ​ដែក​បាន​ទៅ​ប្រ​មូល​ផ្តុំ​គ្នា​ក្នុង​ស្រ​ទាប់​កោ​សិកា​ពោះ​វៀន ។ សកម្ម​ភាព​នេះ​បាន​បាន​ជម្រុញ​ឱ្យ​ពន្ធុ​មហារីក​ ឈ្មោះ wnt​កម្រើក​ខ្លួន​ឡើង​ ហើយ​បន្ទាប​់​មក​ធ្វើ​ឱ្យ​កោ​សិ​កា​ទាំង​ឡាយ​បង្កើត​កូន​ចៅ​ដែលមិន​អាច​​គ្រប់​គ្រង​បាន ។​

អ្នក​ដឹក​នាំ​ការ​សិក្សា​ សាស្ត្រា​ចារ្យ​ Owen Sansom​មក​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​មាន​មូល​ដ្ឋាន​នៅ​ក្រុង Glasgowបាន​ថ្លែង​ថា​ ៖«យើង​បាន​បោះ​១ជំ​ហ៊ាន​យ៉ាង​វែង​នៅ​ក្នុង​ការ​ស្វែង​យល់​ដំណើរ​នៃ​ការ​អភិ​វឌ្ឍ​មហារីក​ពោះ​វៀន ។​ វា​ច្បាស់​ណាស់​ដែល​ថា សារ​ធាតុ​ដែក​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​គ្រប់​គ្រង​ការ​អភិ​វឌ្ឍមហារីក​ពោះ​វៀន​លើ​បណ្តា​អ្នក​ដែល​ពន្ធុ APC​មាន​ដំណើរ​ការ​មិន​ប្រ​ក្រតី ។​

ប៉ុន្តែ​យ៉ាង​ណាក្តី​ ការ​សិក្សា​យើង​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បើ​ទោះ​ជា​មាន​សារ​ធាតុ​ដែក​ច្រើន​ក្នុង​អា​ហារ​ក្តី​ ក៏​វា​មិន​បណ្តាល​ឱ្យ​កើត​មហារីក​ដែរ​ ប្រ​សិន​ជា​ពន្ធុ​ APCដំណើរ​ការ​ដូច​ធម្ម​តា ។​ ដូច្នេះ​អ្វី​ៗ​ទាំង​អស់​ វា​អា​ស្រ័យ​លើ​ពន្ធុ​នេះ​ផង​ដែរ »។ការទទួល​ទាន​សាច់​ក្រ​ហម​បាន​ធ្វើ​ឱ្យ​មនុស្ស​១៧០០០​នាក់​ក្នុង​មួយ​ឆ្នាំ​កើត​ជំ​ងឺ​មហារីក​ពោះ​វៀន ៕