ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ប៉េង​ប៉ោះ​ជួយ​ឱ្យ​ស្បែក​​នៅ​ស្រស់​ក្មេង​,​ប្រ​ឆាំង​នឹង​ការ​រលាក​​ដោយ​កម្តៅ​ថ្ងៃ​

11 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៉េង​ប៉ោះ​អាច​ផ្តល់​នូវ​ការ​ការ​ពារ​យ៉ាង​ពិ​សេស​ចំពោះ​ស្បែក ​ដោយ​ជួយ​រក្សា​ឱ្យ​ក្មេង​ជាង​វ័យ​និង​មាន​សុ​វត្ថិ​ភាព​ពី​ការ​បំ​ផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ ។​​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទឹក​ខាប់​ៗ​របស់​ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ​ ព្រម​ទាំង​ទប់​ស្កាត់​ការ​ចាស់​ទៅ​តាម​អា​យុ​របស់​ស្បែក​ដែល​បង្ក​ឡើង​ដោយ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​

អ្នក​វិទ្យា​សាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៉េង​ប៉ោះ​អាច​ផ្តល់​នូវ​ការ​ការ​ពារ​យ៉ាង​ពិ​សេស​ចំពោះ​ស្បែក ​ដោយ​ជួយ​រក្សា​ឱ្យ​ក្មេង​ជាង​វ័យ​និង​មាន​សុ​វត្ថិ​ភាព​ពី​ការ​បំ​ផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ ។​​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទឹក​ខាប់​ៗ​របស់​ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ​ ព្រម​ទាំង​ទប់​ស្កាត់​ការ​ចាស់​ទៅ​តាម​អា​យុ​របស់​ស្បែក​ដែល​បង្ក​ឡើង​ដោយ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង​។

Lycopene​ត្រូវ​គេ​ជឿ​ថា ជា​សមាស​ធាតុ​ដ៏​សំ​ខាន់​របស​់​ប៉េង​ប៉ោះ​។ ជា​ពណ៌​ពី​ធម្ម​​ជាតិ​ដែល​ធ្វើ​ឱ្យ​​ប៉េង​ប៉ោះ​ មាន​ពណ៌​ក្រ​ហម​ស្រស់​។ ​វា​ជា​សមាស​ធាតុ​ប្រ​ឆាំង​នឹង​អុក​ស៊ីដ​កម្ម​ដ៏​មាន​ឥទ្ធិ​ពល​។​ សមាស​ធាតុ​នេះ​អាច​កាត់​បន្ថយ​ការ​ឆ្លើយ​តប​នឹង​ការរលាក​ ចំពោះ​ការ​បំ​ផ្លាញ​ដោយ​កាំ​រស្មី​យូ​វី​​តាម​រយៈ​ការ​ប្រ​ឆាំង​នឹង​ម៉ូ​លេ​គុល​ដែល​បង្ក​ឱ្យ​គ្រោះ​ថ្នាក​់​​ត្រូវ​បានផលិត​នៅ​ក្នុង​ស្បែក​ ។​ ការ​បំ​ផ្លាញ​ដោយ​កាំ​រ​ស្មី​យូ​វី​មាន​ដូចជា ស្បែក​ឆាប់​ជ្រីវ​​ជ្រួញ​មុន​អា​យុ​ និង​ស្បែក​កើត​ម​ហារីកជា​ដើម​​ ។​
ទោះ​ជា​យ៉ាង​ណា លទ្ធ​ផល​លើក​នេះ​គេ​ធ្វើ​ពិ​សោធន៍​លើ​មនុស្ស​ស្រី​តែ​២០​នាក់​និង​ចំ​ណាយ​ពេល​ត្រឹម​តែ​ ១២សប្តាហ៍​ប៉ុណ្ណោះ ។​
ចំណែក​ការ​សិក្សា​ពី​លើក​មុន​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​ឆ្អិន​ក៏​ផ្តល់​ផល​ប្រ​យោជន៍​ដល់​សុខ​ភាព​​ដែរ​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​សារ​ធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉េង​ប៉ោះ​ចម្អិន​​គឺ​មាន​ប្រ​សិទ្ធភាព​ដូច​ជា​ថ្នាំ​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម​(​Statins)​ដែរ​ដោយ​វា​អាច​​ជួយ​ទប់​ស្កាត់​និង​ប្រ​ឆាំង​នឹង​ខ្លាញ់​កូ​ឡេស្តេរ៉ូល​(Cholesterol)បាន​។​

បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​និយាយ​ថា ​ផ្លែ​ប៉េង​ប៉ោះ​ឆ្អិន​មាន​ប្រ​សិទ្ធិភាព​ដូច​ជា​ថ្នាំ​Statins​សម្រាប់​អ្នក​ជំ​ងឺ​ដែល​មាន​Cholesterol​និង​សម្ពាធ​ឈាម​ខ្ពស់​។ ការទទួល​ទាន​ផ្លែប៉េង​ប៉ោះ​ត្រឹម​តែ​ទម្ងន់​២អោន​(ឬ៥៦,៧០​ក្រាម​)​ក្នុង​មួយ​ថ្ងៃ​ គ្រប់​គ្រាន់​អាច​ជួយ​ការ​ពារ​អ្នក​ជំ​ងឺ​ជា​ច្រើន​។​ សារ​ធាតុ​លី​កូ​ប៉ែន​(Lycopene)ដែល​ធ្វើឱ្យ​ផ្លែ​ប៉េង​ប៉ោះ​ទុំ​មាន​ពណ៌​ក្រហម​ភ្លឺ​ថ្លា​គឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​។ លី​កូ​ប៉ែន ជា​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​។ វា​មាន​សារ​​សំ​ខាន់​ខ្លាំង​ក្នុង​ការ​ជួយ​ឱ្យ​​មាន​សុខភាព​ល្អ​ តួ​យ៉ាង​ដូចជា​ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំងឺ​គាំង​បេះ​ដូង​ ឬ​ក៏​ជំ​ងឺ​ស្រ្តូក​  (​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​)​។​

ផ្លែ​ប៉េង​ប៉ោះ​ដែល​ចំ​អិន​រួច​គឺ​មាន​ផល​ល្អ​បំ​ផុត​ ខណៈ​ការ​ធ្វើ​តេស្ត​​បាន​បង្ហាញ​ឱ្យ​​ឃើញ​នូវ​រាង​កាយ​របស់​មនុស្ស​អាច​ស្រូប​យក​សារ​ធាតុ​លី​កូ​ប៉ែន​បាន​ល្អ​ជាង​កាល​ពី​វា​នៅ​ឆៅ​។បណ្តា​អ្នក​ជំ​នាញ​នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ការ​វិភាគ​លើ​លទ្ធផល​នៃ​ការ​សិក្សា​អន្តរ​ជាតិ​ចំនួន​១៤​ ដែល​ការ​សិក្សា​ទាំង​នោះ​សុទ្ធ​តែ​បាន​ពិ​និត្យ​មើល​អត្ថ​ប្រ​យោជន៍​របស់​សារ​ធាតុ​លីកូ​ប៉ែន​ជាង​៥៥ឆ្នាំ​មក​ហើយ​។​លោក​ស្រី​វេជ្ជ​បណ្ឌិត​ការីន រ៉ាយ ​មក​ពី​សាកល​​វិទ្យា​ល័យ​University of Adelaide ប្រទេស​អូ​ស្ត្រា​លី​បានថ្លែង​​ថាផ្លែ​ប៉េង​ប៉ោះ​មាន​សារ​ធាតុ​លី​កូ​ប៉ែន​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​ជា​ពិ​សេស។ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុងសារព័ត៌​មាន​​Maturitas លោក​​ស្រី​បាន​បន្ថែម​ថា ផឹក​ទឹក​ប៉េង​ប៉ោះ​កន្លះ​លីត្រ​ឬ​ទទួល​ទាន​ប៉េង​ប៉ោះ​កិន​ដាក់​កំប៉ុង​៥០​ក្រាម​ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​បេះ​ដូង​ ។​

ប៉ុន្តែ​លោក​ស្រី​បាន​បញ្ជាក់​ថា​ ការ​ទទួល​ទាន​ប៉េង​ប៉ោះ​ត្រឹម​តែ​១ផ្លែ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ។​សូម​បញ្ជាក់​ថា សារ​ធាតុ​លី​កូ​ប៉ែន​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​មាន​នៅក្នុង​ផ្លែ​ឪឡឹក​  ផ្លែ​ត្របែក​ ផ្លែ​ល្ហុង​ ផ្លែ​ទំ​ពាំង​បាយ​ជូ​រក្រហម​ព្រលែត​ ផ្លែ​អាព្រី​ខុត​(ស្រដៀង​នឹង​ផ្លែប៉ោម​មានគ្រាប់​កណ្តាល​)​និង​ផ្លែ​Rosehip៕​