ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​សកម្ម​ជន​​ការ​ពារ​បរិស្ថាន​សម្រុក​ចូល​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​មើម​យិន​ស៊ិន​នៅ​ទី​ក្រុង​ប៉េកាំង

11 ឆ្នាំ មុន

កាល​ពី​ថ្ងៃ​ទី​១៩ សីហា ២០១២​ កន្លង​ទៅ មាន​អ្នក​ការ​ពារ​បរិស្ថាន​ប្រមាណ​៤ទៅ៥​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​​ម្នាក់​ស្លៀក​តែ​ខោ​ទ្រនាប់ និង​​យក​ក្រណាត់​បាំង​មុខ​បន្តិច​ បាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​កម្ទេច​វេទិកា​ផ្សព្វ​ផ្សាយ​ផលិត​ផល​មើម​យិន​ស៊ិន​របស់​ក្រុម​ហ៊ុន​មួយ​ដែល​កំពុង​ប្រារព្ធ​ធ្វើ​នៅ​ឧទ្យាន Chaoyang Park ក្នុង​ទី​ក្រុង​ប៉េកាំង។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ឆាយណា​ប៊ើស​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១២ ។
ប្រភព​បន្ត​ថា ពួក​អ្នក​អភិរក្ស​បរិស្ថាន​ទាំង​នោះ​បាន​នាំ​គ្នា​កាន់​បដា​បណ្តើរ ​ស្រែកពាក្យ​ស្លោក​ដែល​ពួក​គេ​បាន​សរសេរបណ្តើរ និង​ហែក​​​បដា​ផ្សព្វ​ផ្សាយ​របស់​ក្រុម​ហ៊ុន​ចោល​ ដើម្បី​ប្រឆាំង​មិន​ឱ្យ​មាន​ការ​ដាំ​ដុះ​យិន​ស៊ិន​ដែលពួក​គេ​និយាយ​ថា ​នាំ​ឱ្យ​មហន្ត​រា​យ​ដល់​ប្រព័ន្ធ​អេកូ​របស់​ព្រៃ​ឈើ ។

ប្រភពបាន​​ឱ្យ​ដឹង​ជា​ចុង​ក្រោយថា ពួក​អ្នក​អភិរក្សបរិស្ថាន​ទាំង​នោះត្រូវ​កងកម្លាំង​​សន្តិ​សុខ​មក​អន្តរា​គមន៍​ភ្លាម​ៗ រួច​បញ្ជូន​ចេញ​ពី​ឧទ្យាន ។ ប៉ុន្តែ​ភ្លាម​នោះ​ស្រាប់​តែ​មាន​ស្ត្រី​ស្រាត​ម្នាក់​ដែល​ជា​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ផង​នោះដើ​រ​ចូល​មក​កណ្តាល​ហ្វូង​មនុស្សចំ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​កំពុង​ថត​ផ្តិត​យក​ទិដ្ឋ​ភាព​ពេល​កើត​ហេតុ ក៏​នាំ​គ្នា​បង្វែ​រកាណុង​កាមេរ៉ា​បាញ់​សំដៅ​ទៅ​ស្ត្រី​ម្នាក់​នោះ​គ្រប់​ៗគ្នា ៕