នាង ហ្សាង ហ្ស៊ីយី តារាភាពយន្តល្បីឈ្មោះ និងជាតារាសម្បូរណ៍ពាក្យចចាមអារ៉ាមពីរឿងអាស្រូវផងនោះ ពេលនេះកំពុងសាងស្នេហ៍ជាមួយលោកសា ប៊ីនីង ពិធីករទូរទស្សន៍ CCTV ហើយព័ត៌មាននេះកំពុងចុះផ្សាយពាសពេញបណ្តាញព័ត៌មានចិន ។ នេះបើយោងតាមប្រភពគេហទំព័រអ៊ាស៊ីវ័ន ចេញផ្សាយថ្ងៃទី២៩ កក្កដា ឆ្នាំ២០១២ ។
ប្រភពបន្តថា ទំនាក់ទំនងស្នេហារវាងនាង ហ្សាង ហ្ស៊ីយី វ័យ៣៣ឆ្នាំ និងលោកសា ប៊ីនីង វ័យ៣៦ឆ្នាំ ទើបតែលេចចេញរូបថតជាសាធា
រណៈតាមរយៈគេហទំព័រ Southern Metropolis Entertainment Weekly មុនពេលព័ត៌មាន ពីរឿងរៀបអាហ៍ពិពាហ៍របស់ពួកគេត្រូវបែកធ្លាយ ។
តាមបណ្តាញផ្សព្វផ្សាយចិនបានឱ្យដឹងថា គ្រួសាររបស់នាង ហ្សាង ហ្ស៊ីយី បានពិភាក្សាជាមួយសាមីខ្លួន និងផ្តល់សញ្ញាភ្លើងខៀវឱ្យលោក សា ប៊ីនីង ចូលស្តីដណ្តឹងជាមួយកម្រងបាច់ផ្កាកុលាចំនួន៩.៩៩៩ទងជូនដល់នាងជាកូនក្រមុំ ។
គេពុំទាន់លេចឮព័ត៌មានថា ពួកគេនឹងរៀបអាហ៍ពិពាហ៍នៅថ្ងៃណាឡើយ តែបើតាមពាក្យចចាមអារ៉ាមថា ពួកគេនឹងរៀបការនៅ៤ខែក្រោយ ។ ដោយឡែកមិត្តជិតស្និទ្ធរបស់ពួកគេបានឱ្យដឹងថា គូស្នេហ៍នេះនឹងរៀបការនៅខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ នៅពេលដែលពួកគេថើបគ្នាក្នុងពិធីខួបកំណើតរបស់នាងហ្សាង ហ្ស៊ីយី ៕ សាម៉ន




ចែករំលែកព័តមាននេះ