ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បើក​កិច្ច​ប្រជុំ​រៀប​ចំ​​កិច្ច​ការ​​​ពារ​ថ្ងៃ​​សម្ពោធផ្លូវ​ជាតិ​8សីហា​

13 ឆ្នាំ មុន

ខេត្ត្​កំពង់​ធំ​ ៖ ​នារសៀល​​ថ្ងៃទី​​២៧ កក្កដា​ នៅ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ខេត្ត​​ មាន​រៀប​ចំ​​កិច្ច​ប្រជុំ​​ត្រួត​ពិនិត្យ​​បូក​សរុប​​ការងារ​ប្រចាំ​ខែ​កក្កដា និង​ទិស​ដៅ​​​​សម្រាប់​ខែ​សីហា​ជាពិសេស​ការ​ដាក់​ផែនការ​​ការពារ​​សន្តិសុខ​​សុវត្ថិភាព​​ជូន​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​ក្នុងពិធី​សម្ពោធ​បើក​ឱ្យ​​​ប្រើ​ប្រាស់​​ផ្លូវ​ជាតិ​លេខ​​​៦២​​មាន​ប្រវែង​​​១២៨​​គីឡូ​​ម៉ែត្រ​​ ចេញ​ពី​ខេត្ត​​កំពង់​ធំ​ទៅ​ដល់​​​ក្រុង​ត្បែង​មានជ័យ​ ខេត្ត​​ព្រះ​

ខេត្ត្​កំពង់​ធំ​ ៖ ​នារសៀល​​ថ្ងៃទី​​២៧ កក្កដា​ នៅ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ខេត្ត​​ មាន​រៀប​ចំ​​កិច្ច​ប្រជុំ​​ត្រួត​ពិនិត្យ​​បូក​សរុប​​ការងារ​ប្រចាំ​ខែ​កក្កដា និង​ទិស​ដៅ​​​​សម្រាប់​ខែ​សីហា​ជាពិសេស​ការ​ដាក់​ផែនការ​​ការពារ​​សន្តិសុខ​​សុវត្ថិភាព​​ជូន​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​ក្នុងពិធី​សម្ពោធ​បើក​ឱ្យ​​​ប្រើ​ប្រាស់​​ផ្លូវ​ជាតិ​លេខ​​​៦២​​មាន​ប្រវែង​​​១២៨​​គីឡូ​​ម៉ែត្រ​​ ចេញ​ពី​ខេត្ត​​កំពង់​ធំ​ទៅ​ដល់​​​ក្រុង​ត្បែង​មានជ័យ​ ខេត្ត​​ព្រះ​វិហារ​ នៅ​ថ្ងៃទី​​៨ សីហា​​ខាង​មុខ​ ។

លោក​​​ លឹម​​ ​ហេន​ ស្នងការ​​​រង​នគរ​បាល​​​ខេត្ត​ទទួល​​បន្ទុក​​​សេនាធិការ​ បាន​អាន​ស្មារតី​អង្គប្រជុំ​របស់​លោក​ឧត្តម​សេនីយ៍​​ឯក​ យូ ស៊ុ​នឡុង​ អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ​ ដែល​បាន​ដាក់​ឱ្យ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​ខេត្ត​​កំពង់​ធំ​​រៀប​ចំ​ការ​ពារ​សន្តិសុខ​សុវត្ថិភាព​​​​ក្នុង​ឱកាស​​សម្ពោធ​​​បើក​ឱ្យ​​ប្រើ​ប្រាស់​​​ផ្លូវ​ជាតិ​លេខ​​​៦២​ ដើម្បី​ធានា​​ឱ្យ​បាន​​​នូវ​សុវត្ថិភាព​​​ជូន​សម្តេច​​​តេ​ជោ​ហ៊ុន​សែន​ និង​លោក​ជំទាវ​ ព្រម​ទាំង​​ថ្នាក់​​ដឹក​នាំ​ជាន់​ខ្ពស់​​របស់​រាជរដ្ឋាភិបាល ព្រឹទ្ធ​សភា​​​ រដ្ឋ​សភា​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​អញ្ជើញ​​​​ចូល​រួម​ក្នុង​​​ពិធី​។

បន្ទាប់​ពី​បាន​ស្តាប់​​សេចក្តី​រាយ​ការណ៍​​ស្តី​ពី​ផែន​ការ​​ដែល​ត្រូវ​បែង​ចែក​កម្លាំង​រួច​មក​ លោក​ផាន់​ សុផេង​ ស្នង​ការ​នគ​របាល​​​ខេត្ត​បាន​ណែនាំ​ឱ្យ​​កម្លាំង​​​នគរបាល​​​ទាំង​អស់​​ចែក​ចេញ​ជា២ក្រុម​​ធំៗ​ ក្នុង​ការ​​​ការ​ពារ​សន្តិសុខ​​សុវត្ថិភាព​​ ។ កង​កម្លាំង​​​​​នគរបាល​ទាំង​​អស់​​​ត្រូវ​ត្រៀម​សម្ភារ​​​រួច​ជា​ស្រេច​​ សម្រាប​់រយៈ​ពេល​៣​ថ្ងៃ​គឺ​ ថ្ងៃ​ទី​៦​ដល់​​ថ្ងៃទ​ី​​៨ សីហា​ និង​ត្រូវចូល​មក​​កាន់​ទីកន្លែង​​​គោល​ដៅ​​​នៅ​​ព្រឹក​​​ថ្ងៃទី​​​៦ សីហា​ជាកំហិត៕