ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រទេស​ដែល​សុខដុម​រមនា​ជា​ង​គេ​បំផុត​នៅ​លើ​លោក

13 ឆ្នាំ មុន

យោង​​តាម​គេ​ហ​ទំព័រ asiaone ចេញ​ផ្សាយ​​​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១២ ឱ្យ​ដឹង​ថា ក្រៅ​ពី​កំណើន​ប្រជា​ជន និង​​ការ​កើន​ឡើង​នៃ​​មន្ទីរ​ពេទ្យ​ សាលា​រៀន ប្រទេស​វៀតណាម​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​លំដាប់​ទី​២​ដែល​មាន​សេចក្តី​សុខ​បំផុត​នៅ​លើ​លោក បន្ទាប់​ពី​ប្រទេស​កូស្តារីកា ស្ថិត​នៅ​លំដាប់​ទី​១ និង​ប្រទេស​កូឡុំប៊ី ស្ថិត​នៅ​លំដាប់​ទី​៣ ។

ចំណាត់​ថ្នាក់​នេះ​មជ្ឈមណ្ឌល Happy Planet Index (HPI)ជា​អ្នក​​​រៀ​ប​ចំ​​ចង​ក្រង ​​និង​ផ្សព្វ​ផ្សាយ​ដោយ​ New Economics Foundation ដែល​ជា​ស្ថា​ប័ន​ឯក​រាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​អង់​គ្លេស ។
ចំណាត់​ថ្នាក់​បណ្តា​ប្រទេសនីមួយៗ​គឺ​ផ្អែក​ទៅ​លើសុខ​ភាព និង​ភាព​សប្បាយ​រីក​រាយ​របស់​ប្រជា​ជន​ដែល​ពួក​គេ​បង្កើត​បាន​ពី​បរិស្ថាន​ទូទៅ, ការ​ប្រើ​ប្រាស់​ទិន្នន័យ​​សាកលទៅ​លើ​​អាយុ​កាល​មធ្យមរបស់​ប្រជាជន​, ភាព​សុខ​ដុម​រមនា​ និង​ចីរភាព​នៃ​បរិស្ថាន ។

របាយ​ការណ៍​មជ្ឈមណ្ឌល​បាន​បង្ហាញ​ថា ប្រទេស​កូស្តារីកា ,វៀត​ណាម​ និង​ប្រទេសកូឡុំ​ប៊ី  គឺ​ជា​ប្រទេស​ដែល​ប្រជា​ជន​មាន​អាយុ​វែង​ជាង​គេ​បំផុត, សប្បាយ​រីក​រាយ​ជាង​គេ​បំផុត និង​មាន​ជីវិត​សុខ​សាន្ត​ជាង​គេ​បំផុត ។ ទន្ទឹម​នឹង​នេះ ការ​ចាត់​ថ្នាក់​របស់​មជ្ឈមណ្ឌល HPI ​ក្នុង​ឆ្នាំ​២០១២​នេះ​ ប្រទេស​វៀត​ណាម​បាន​ឈាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំមុន​ៗ ។

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា ក្រៅ​ពី​ប្រទេស​វៀត​ណាម​ នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​ទាំង​១០គឺ​ចេញ​ពី​ទ្វីប​អាមេរិក​ខាង​ត្បូង រួម​មាន ៖ ប្រទេស​បេលី, ប្រទេស​អែលសាល់​វ៉ាឌ័រ, ប្រទេស​ហ្សាម៉ាអីុក, ប្រទេស​ប៉ាណាម៉ា, ប្រទេស​នីការ៉ាហ្គា, ប្រទេស​វេណេស៊ុយអេឡា និង​ប្រទេស​ក្វាតេម៉ាឡា ។ ដោយឡែក សហរដ្ឋ​អាមេរិក​ ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី​១០៥ និង​ប្រទេស​អង់​គ្លេស​ នៅ​លំដាប់​ថ្នាក់​ទី​៤១ ។ រីឯ​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​គឺ​ប្រទេស​កាតា, ប្រទេស​ឆាដ​និង​ប្រទេស​បុតស្វាណា ។

លោក Saamah Abdallah ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ប្រចាំ​ស្ថាប័ន​ New Economics Foundation​ បាន​ឱ្យ​ដឹង​ថា កិត្យា​នុ​ភាព​នៃ​បណ្តា​ប្រទេស​អ្នក​មាន​ និង​អ្នក​ក្រ​គឺ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខុសៗ​គ្នា ប៉ុន្តែ​ពួក​គេ​មាន​គោល​បំណង​ក្នុង​ការសម្រេច​ទិស​ដៅ​ដូចគ្នា ។
តាម​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា មជ្ឈ​មណ្ឌល HPI គឺ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អាយុកាល​មធ្យម​នៃ​ជីវិត​មនុស្ស​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នៃ​របកគំហើញ​លើ​ផ្នែក​សេដ្ឋកិច្ច, បរិស្ថាន និង​បញ្ហា​សង្គម ។

គួរ​បញ្ជាក់​ថា ក្នុង​របាយការណ៍​ឆ្នាំ​២០០៦ របស់​មជ្ឈមណ្ឌល Happy Planet Index បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​ថ្នាក់​​​ទី​៩១ ដែល​គិត​អាយុ​កាល​មធ្យមនៃ​ជីវិត​​គឺ​ស្មើនឹង ៤២.១៥ ។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០០៩ របាយ​ការណ៍​នេះ​បាន​ធ្វើ​ស្ថិត​ិ​ម្តង​ទៀត ឃើញ​ថា​​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៨០ ដែល​គិត​អាយុ​កាល​មធ្យមនៃ​ជីវិត​​គឺ​ស្មើនឹង៤២.៣ ៕