ខេត្តក្រចេះ ៖ ទន្ទឹមនឹងសត្វឆ្កែ ឆ្មា កំពុងមានតម្លៃទីផ្សារខ្ពស់លើការពេញនិយមទទួលទាននោះ បច្ចុនប្បន្នពពួកសត្វទាំងនេះ ត្រូវបានឈ្មួញវៀតណាមមួយចំនួនធំបានដើរទិញដូរពីប្រជាពលរដ្ឋតាមភូមិ ។ ដោយបានធ្វើឡើងជាលក្ខណៈដោះដូរជាមួយនឹងរបស់របរប្រើប្រាស់ទៅវិញ។
សាច់សត្វឆ្កែត្រូវបានអ្នកនិយមទទួលទានបានដាក់ឈ្មោះថា «សាច់ពិសេស» ។ នៅប្រទេសវៀតណាមគឺមានការពេញនិយមទទួលទានខ្លាំងណាស់ រហូតដល់មានតម្លៃថ្លៃជាងសាច់សត្វដទៃទៀត ។ នេះបើតាមការអះអាងរបស់ឈ្មួញវៀតណាមអ្នកទិញសត្វឆ្កែឆ្មា។
បុរសវៀតណាមវ័យប្រហែលជាង៤០ឆ្នាំ ជាឈ្មួញម្នាក់ដែលកំពង់តែជិះម៉ូតូដឹកឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងៗដើម្បីដូរជាមួយសត្វឆ្កែ ឆ្មារបស់ប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរី កាលពីព្រឹកថ្ងៃទី១៥ មិថុនានិយាយថា ក្នុងមួយថ្ងៃគាត់អាចជិះម៉ូតូដើររកដោះដូរសត្វឆ្កែឆ្មាពីប្រជាពលរដ្ឋបានមិនតិចជាង១០ក្បាល ទេ ដើម្បីយកទៅលក់បន្តនៅប្រទេសវៀតណាម តាមច្រកព្រំដែនស្រុកម៉េមត់ ខេត្តកំពង់ចាម។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ