ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​ទ្លែរ ធ្លាប់​បញ្ជា​ឱ្យ​បង្តើត «ថាស​ហោះ» វាយ​ប្រហារ​អង់​គ្លេស​ និង​អាមេ​រិក

14 ឆ្នាំ មុន

ស្រាវជ្រាវ ៖ ក្នុង​ខណៈ​ពេល​កង​ទ័ព​ណាហ្ស៊ី​ចាប់​ផ្តើម​ចុះ​ចាញ់​នៅ​ទី​ក្រុង​ស្តា​លីន​ ហ្ក្រាដ និង​អាហ្រ្វិក​ខាង​ជើង លោក​​អា​ដុល ហ៊ឺទ្លែរ មេ​ដឹក​នាំ​ផ្តាច់​ការ​​អាល្លឺ​ម៉ង់ មាន​បំណង​ចង់​បំលែង​ស្ថាន​ការណ៍​​ដោយ​បញ្ជា​​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ ​បង្កើត «អាវុធ​ទំនើប» ដើម្បី​យក​​ជ័យ​ជំនះ ។ ទោះ​បី​ជា​មាន​អាវុធ​ប្រភេទ​មួយ​ចំនួន​ដូច​ជា​កាំជ្រួច V2 និង​យន្ត​ហោះ​ប្រដេញ​ស៊េរី​ដំបូង​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ប្រយុទ្ធ​ជា​ មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​ក៏​ដោយ ប៉ុន្តែ​ក៏​មាន​​ភាព​យឺត

ស្រាវជ្រាវ ៖ ក្នុង​ខណៈ​ពេល​កង​ទ័ព​ណាហ្ស៊ី​ចាប់​ផ្តើម​ចុះ​ចាញ់​នៅ​ទី​ក្រុង​ស្តា​លីន​ហ្ក្រាដ និង​អាហ្រ្វិក​ខាង​ជើង លោក​​អា​ដុល ហ៊ឺទ្លែរ មេ​ដឹក​នាំ​ផ្តាច់​ការ​​អាល្លឺ​ម៉ង់ មាន​បំណង​ចង់​បំលែង​ស្ថាន​ការណ៍​​ដោយ​បញ្ជា​​ឱ្យ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បង្កើត «អាវុធ​ទំនើប» ដើម្បី​យក​​ជ័យ​ជំនះ ។ ទោះ​បី​ជា​មាន​អាវុធ​ប្រភេទ​មួយ​ចំនួន​ដូច​ជា​កាំជ្រួច V2 និង​យន្ត​ហោះ​ប្រដេញ​ស៊េរី​ដំបូង​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ប្រយុទ្ធ​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​ក៏​ដោយ ប៉ុន្តែ​ក៏​មាន​​ភាព​យឺត​យ៉ាវ​​ ហើយ​ត្រូវ​ផ្អាក​ដោយ​សារ​ការ​​បរា​ជ័យ​របស់​ទ័ព​​ណា​ហ្ស៊ី ។

ក្រៅ​ពី​នេះ​ នៅ​មាន​អាវុធ​​ផ្សេងៗ​ទៀត ដោយ​«ស្ថិត​នៅ​​ក្នុង​ក្តី​ស្រមៃ» មិន​ទាន់​ឆ្លង​កាត់​ដំណាក់​​កាល​ដាក់​ផែន​ការ និង​ «ថាស​ហោះ» (UFO) ដែល​មាន​​គំរោង​ប្រើ​ប្រាស់​ទំលាក់​គ្រាប់​​​លើ​​ទី​ក្រុង​ឡុង ប្រទេ​ស​អង់​គ្លេស និង​ទី​ក្រុង​​ញូវ​យ៉ក  សហ​រដ្ឋ​អាមេ​រិក ក៏​ស្ថិត​នៅ​ក្នុង​គំរោង​ខាង​លើ​ដែរ ។ បច្ចុ​ប្បន្ន​មាន​ការ​គូស​បញ្ជាក់​ថា ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​ហ៊ឺ​ទ្លែរ ធ្លាប់​ចេញ​ម៉ូដ​យាន​អវកាស​មាន​រូប​រាង​ស្រដៀង​នឹង «ថាស​ហោះ» (UFO) និង​វិវត្តន៍​ដល់​ការ​បង្កើត​យាន «គំរូ​ដំបូង» អាច​ហោះ​ហើរ​បាន​នាពេល​កន្លង​មក ។

ដោយ​ឡែក ​នៅ​ក្នុង​របាយ​ការណ៍​ទស្សនា​វដ្តី PM របស់​អាល្លឺ​ម៉ង់​បញ្ជាក់​ថា គំរោង​ការ​​ខាង​លើ ស្ថិត​នៅ​ក្រោ​មការ​គ្រប់​គ្រង​របស់​លោក​ហាន ខេម​ល័រ និង​ទទួល​​ជោគ​ជ័យ​ដ៏​​ត្រចះ​ត្រចង់​ក្នុង​ពេល​សាក​ល្បង​ប្រឆាំង​នឹង​កំលាំង​​ទំនាញ​ផែ​នដី ។ របាយ​ការណ៍​ខាង​លើ​​ គឺ​យោង​តាម​ការ​បញ្ជាក់​របស់​សាក្សី​ដែល​​ជឿ​ថា ខ្លួន​​ធ្លាប់​ឃើញ «ថាស​ហោះ» ហោះស្ថិត​ក្នុង​​កំរិត​ទាប​នៅ​លើ​ទន្លេ «ថេម» កាល​ពី​ឆ្នាំ​១៩៤៤។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក្នុង​ឆ្នាំ​​​នោះ​ដែរ​កាសែត​ «ញូវ​យ៉ក​ថែម» ធ្លាប់​ចុះ​ផ្សាយ​ទាក់​ទិន​នឹង​ «ថាស​ហោះ» ចំលែក​ និង​មាន​ភ្ជាប់​រូប​ថត​វត្ថុ​ចំលែក​ខាង​លើ ខណៈ​ពេល​កំពុង​ហោះ​នៅ​​ពី​លើ​អគារ​ក្នុង​ក្រុង​ញូវ​​យ៉ក ដោយ​ល្បឿន​លឿន ។

ទស្សនា​វដ្តី PM បញ្ជាក់​​​ទៀត​ថា​ កង​ទ័ព​ណាហ្ស៊ី បាន​​កំទេច​ចោល​កំណត់​ហេតុ​​ពិសោធន៍​​ផ្នែក​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៦០ អ្នក​ជំនាញ UFO ក្នុង​ប្រទេស​កាណាដា បាន​សាក​ល្បង​ផលិត​វត្ថុ​ចំលែក​នេះ​ជា​ថ្មី និង​ឃើញ​មាន​ផល​ប្រយោជន៍​ គឺ​អាច​​ហោះ​បាន ។ គំរោង​ការ​របស់​​ហ៊ឺ​ទ្លែរ មាន​ឈ្មោះ​ថា «ឈ័រ​រី​វើ​ហា​ប៊ែរ៍​ម៉ុល» ធ្វើ​ការ​សាក​ល្បង​នៅ​ទី​ក្រុង​ប្រាគ​រវាង​ឆ្នាំ​១៩៤១-១៩៤៣ ដោយ​មាន​លោក​រ៉ូដ​ហ្វ ឈ័រីវើ ជា​វិស្វករ​ទី​១ និង​អាកាស​យា​និក រី​ឯ​លោក​អូត​តូ ហាប៊ែរ៍​ម៉ុល ជា​វិស្វ​ករ​ទី​​២ ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​ចូ​សេហ្វ អេន​ដ្រៀស វិស្វ​ករ​ម្នាក់​ទៀត​នៅ​ក្នុង​គំរោង​ការ​របស់​ហ៊ឺទ្លែរ បង្ហើប​ឱ្យ​ដឹង​​ថា កង​ទ័ព​​ណាហ្ស៊ី បាន​បង្កើត​ថាស​ហោះ ​គំរូ​​ដំបូង​ដល់​ទៅ​១៥​គ្រឿង ដោយ​បន្ទប់​អាកាស​យា​និក​ ស្ថិត​នៅ​ផ្នែក​កណ្តាល​ថាស​ហោះ​ និង​មាន​ស្លាប​បង្វិល​បាន​រាង​ជា​រង្វង់​មូល​ជួយ​ឱ្យ​អណ្តែត​បាន ។

ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២​បាន​បញ្ចប់​ អ្ន​កវិទ្យា​សាស្ត្រ​​របស់​ណាហ្ស៊ីជា​​ច្រើន​នាក់​បាន​ចូល​រួម​ក្នុង​គំរោង​ការ​​សាក​ល្បង​យាន​អវកាស​​របស់​សហ​រដ្ឋ​អាមេ​រិក។ លោក​អ៊ី​ហ្គ័រ វីត​កូ​ស្គី អតីត​អ្នក​សារ​ព័ត៌​មាន​ និង​​ជា​អ្នក​ប្រវត្តិ​សាស្ត្រ​យោធា​ជន​ជាតិ​ប៉ូឡូញ បាន​សរសេរ​នៅ​ក្នុង​សៀវ​ភៅ “Pradaw O Wunderwaffe” ដែល​បោះ​ពុម្ព​​ផ្សាយ​ក្នុង​ឆ្នាំ​២០០០ ថា កង​ទ័ព​​ណា​ហ្ស៊ី​​អាល្លឺ​ម៉ង់​ធ្លាប់​បង្កើត​យន្ត​ហោះ​​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ជួង​ផ្កាប់​ ហើយលោក​ហ៊ឺទ្លែរ បាន​បញ្ជា​ឱ្យ​ប្រមូល​អ្នក​វិទ្យា​សាស្ត្រ​ និង​វិស្វ​ករ​​យ៉ាង​ច្រើន​​មក​ជួយ​ការ​ងារ​របស់​ទ័ព ៕