ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុល​សម្ព័ន្ធ​ដែល​រស់​តាម​រូងភ្នំ​ចុង​ក្រោយ​របស់​ពិភព​លោក​

13 ឆ្នាំ មុន

កុល​សម្ព័ន្ធមីកាំ​ប៊ុត​ (Meakambut) ជា​កុល​សម្ព័ន្ធ​ពាក់​កណ្តាល​ពនេចរ​ ។ ពួកគេ​រស់​នៅ​ក្នុង​រូង​តា​ម​ជញ្ជាំង​ភ្នំ​ខ្ពស់​ៗ​ ​ដើម្បី​ការពារខ្លួន​ពី​សត្រូវ​កំណាច​ដែល​ជា​ពួក​​និយម​ប្រមាញ់​ក្បាល​មនុស្ស​ ​និយម​ស៊ី​សាច់​មនុស្ស​ ​និងពួក​លួច​ចាប់​ស្រី​ក្រមុំ​របស់​កុល​សម្ព័ន្ធ​ខ្លួ​ន​ ។ សព្វ​ថ្ងៃ​សត្រូវ​​ប្រភេទ​ទាំង​នេះ​​ថ្វីបើ​មិ​នសូវ​ប្រើ​អំពើ​ហិ.ង្សា​​សា​ហាវ​​​ដូច​ជំនាន់​មុន​ក្តី​​ តែ​ពួក​គេ​នៅ​តែ​​ត្រូវ​ប្រឈម​មុខ​​

កុល​សម្ព័ន្ធមីកាំ​ប៊ុត​ (Meakambut) ជា​កុល​សម្ព័ន្ធ​ពាក់​កណ្តាល​ពនេចរ​ ។ ពួកគេ​រស់​នៅ​ក្នុង​រូង​តា​ម​ជញ្ជាំង​ភ្នំ​ខ្ពស់​ៗ​ ​ដើម្បី​ការពារខ្លួន​ពី​សត្រូវ​កំណាច​ដែល​ជា​ពួក​​និយម​ប្រមាញ់​ក្បាល​មនុស្ស​ ​និយម​ស៊ី​សាច់​មនុស្ស​ ​និងពួក​លួច​ចាប់​ស្រី​ក្រមុំ​របស់​កុល​សម្ព័ន្ធ​ខ្លួ​ន​ ។ សព្វ​ថ្ងៃ​សត្រូវ​​ប្រភេទ​ទាំង​នេះ​​ថ្វីបើ​មិ​នសូវ​ប្រើ​អំពើ​ហិង្សា​​សា​ហាវ​​​ដូច​ជំនាន់​មុន​ក្តី​​ តែ​ពួក​គេ​នៅ​តែ​​ត្រូវ​ប្រឈម​មុខ​​ការបាត់​បង់​ជីវិត​ ដោយ​សត្រូវ​មួយ​ទៀត គឺជំងឺ​គ្រុន​ចាញ់​និងជំងឺ​សួត​ ។ សត្រូវ​ជាមនុស្ស​ដូច​គ្នា​ ពួក​គេ​អាច​​ប្រយុទ្ធ​ទប់​ទល់​បាន​ តែ​សត្រូវ​​ដែល​ជាជំងឺ​ពីរប្រភេទ​នេះ​ ពួក​គេ​ដឹង​តែ​ចាញ់​ប៉ុណ្ណោះ​ ។

កុល​សម្ព័ន្ធ​មីកាំប៊ុត​ ​ជាកុល​សម្ព័ន្ធ​រូង​ភ្នំ​ចុង​ក្រោយ​ ដែល​រស់​នៅ​តាម​រូង​ភ្នំ​​ប្រទេស​ប៉ា​ពួ​ នីវ​ហ្គីនី​ (Papua New Guinea) ។ ពីមុន​មក​នៅ​ពិភព​ខាងក្រៅ​មិនដែល​ស្គាល់​ពួក​គេទេ​ ទាល់​តែ​ដល់​ទសវត្ស​១៩៦០​ ទើ​បមា​នការភ្ញាក់​ផ្អើល​ ដោយ​សារ​ក្រុម​ស្រាវ​ជ្រាវ​​ជន​ជាតិ​អូស្ត្រាលី​ប្រទះ​​ឃើញ​ពួកគេ​ដោយ​ចៃដន្យ​ពេល​ឈ្មុស​ឈ្មុល​ចូល​ស្រាវ​ជ្រាវ​ក្នុង​ព្រៃ​ជ្រៅ​ និងតាម​រូងភ្នំ​ក្នុងតំបន់​នោះ​។
អាវុធ​ដែល​ពួកគេ​ប្រើ​សម្រាប់​ប្រមាញ់​សត្វ​ក៏​ដូច​សម្រាប់​ប្រយុទ្ធ​ជាមួយ​សត្រូវ​រួម​​មាន​ កាំបិត​វែង​ខ្លី ព្រួញ​ ធ្នូ​ ។ ​ប្រុស​ៗ​ក្នុងកុល

សម្ព័ន្ធ​​នេះ​និយម​តែង​ខ្លួន​មិនចាញ់​ស្រី​ៗឡើយ​ ។ ​ម្នាក់​ៗ​យក​ដីស្អិត​ពណ៌​ប្រផេះ​ ពណ៌​ក្រហម​ លាប​និង​គូរ​មុខ​ ហើយ​បេះ​ផ្កា​ព្រៃ​សៀត​​សក់​ និងសៀត​លម្អ​តាម​ពុក​ចង្កា​ ។ រូងភ្នំ​ដែល​ពួក​គេរស់​នៅ​ គឺ​រូង​មួយ​មាន​ម្ចាស់​គ្រប់​គ្រង​ម្នាក់​ ប្រៀបបាន​ផ្ទះមួយ​មាន​ម្ចាស់​គ្រប់​គ្រង​ម្នាក់​ដែរ​ ។ ​ពួក​គេ​គ្រប់​គ្រង​រូងភ្នំ​ផ្ទាល់​ខ្លួន​តាម​របៀប​តកូន​តចៅ​ ។

រូងភ្នំ​មួយ​ៗមាន​ឈ្មោះ​ដោយ​ឡែក​​ និងភ្ជាប់​រឿង​ទេវកថា​មួយ​ តែពួក​គេ​ច្រើន​លាក់​បាំង​មិន​ឱ្យ​អ្នក​ក្រៅ​ដឹង​ឡើយ ។តាម​ទស្សនៈ​របស់​កុលសម្ព័ន្ធ​មី​កាំបុ៊ត​ ជំងឺ​ផ្តល់​ផល​ពីរ​បែប​ ខ្លាំងលើស​ដើម​ ឬស្លាប់​ ។ បើ​ឈឺ​ហើយ​ជាវិញ​រាង​កាយ​នឹងមាំ​មួន​​ខ្លាំង​លើស​ដើម​ តែ​បើមិនជាទេ​…ស្លាប់​ ៕