ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុល​ហ្គារី​ចេញ​ច្បាប់​ហាម​ជក់បារី​តាម​ទី​សាធារណៈចាប់​ពី​អនុវត្ត​ថ្ងៃទី​១ មិថុនា​

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាលពី​ថ្ងៃទី​២១ ឧសភា​ ផ្សាយ​ថា​ រដ្ឋ​​សភា​ប៊ុលហ្គារី​ បាន​អនុម័ត​​ច្បាប់​មួយ​ដ៏មាន​​សារសំខាន់​ដោយ​​​ហាម​ជក់​បារី​នៅ​ឯ​កីឡាដ្ឋាន​ ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ និង​ទីសាធារណៈ​ផ្សេង​ៗ ហើយ​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពីថ្ងៃទី​១ មិថុនា​​​ តទៅ​ ។

របាយការណ៍​បញ្ជាក់​ឱ្យដឹងថា​ សេចក្តី​ព្រាង​ច្បាប​់​​ថ្មី​ ដែលទើប​ឆ្លង​កាត់​ការយល់ព្រម​​​ពី​សមា​ជិក​សភា​ប៊ុ​លហ្គារី​ ខាងលើ​ ចាត់ទុកថា​ជាការ​បង្កើន​ការរ​ឹត​បន្តឹង​ក្នុង​បម្រាម​ជក់​បារី​បន្ត​ពី​ច្បាប់​ដើ​ម​​ កាលពី​ឆ្នាំ​២០០៥​ ដែល​​ហាម​ជក​់បារី​នៅក្នុង​អគារ​បម្រើ​ការ​ងារ​របស់​រដ្ឋគ្រប់ទីកន្លែង​ រួមទាំង​នៅ​ក្នុង​រថយន្ត​ក្រុង​ រថភ្លើង​ រោង​ភាព​យន្ត និងសាលា​រៀន​ ។

ទោះ​ជាយ៉ាងណា​ក៏ដោយ​ នាយក​រដ្ឋមន្ត្រី​ប៊ុល​ហ្គារី​ លោក​ប៊យ​ហ្គោ​បុរីសូវ​ បានសម្តែង​ការយល់​ឃើញ​របស់ខ្លួន​ថា ចាត់ទុក​​​ជារឿង​គួរ​ឱ្យ​សោក​ស្តាយ​ ដែល​ច្បាប់​ថ្មី​នេះ​នៅ​មិន​បាន​លាត​សន្ធឹង​លើការ​ហាម​ជក់​បារី​នៅ​​​ទីកន្លែង​សម្រាក​របស់ភ្ញៀវ​រថយន្តក្រុង​ ។
ស្របពេល​ជាមួយ​គ្នា​នេះ​ នៅក្នុង​ទិន្នន័យ​​ក្រសួង​សុខាភិបាល​ប៊ុល​ហ្គារី​ បញ្ជាក់​ឱ្យដឹងថា​ ​​ប្រហែល​៤៤%​ ​នៃ​ប្រជាជន​ប៊ុល​ហ្គារី​ចំនួន​៧,៤​លាន​នាក់​នៅទូទាំងប្រទេស​​ជាអ្នកជក់បារី​ជា​ប្រចាំ​ ចាត់ទុកថា​ ជាស្ថិតិ​នៃការ​ជក់​បារី​លំដាប់​​ខ្ពស់​នៅលើពិភពលោក​ ​៕