ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចិត្ត​គ្រូ​បង្រៀន ៖ ជួយ​សិស្ស​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មិន​គិត​ពី​​ជីវិត​ខ្លួន​ឯង

11 ឆ្នាំ មុន

« ​ម៉ែឪ​មាន​គុណ គុណ​មាន​ទម្ងន់ ធ្ងន់​ដូច​ប្រឹថពី​ គ្មាន​អ្វី​នឹង​សង គុណ​លោក​ទាំង​ពីរ មាស​ប៉ុន​គិរី ថ្លៃ​ពុំ​ស្មើ​ផង » ។ កំណាព្យ​មួយ​ឃ្លា​នេះ​បញ្ជាក់​ពី​គុណ​របស់​ឪពុក​ម្តាយ​ ថ្វី​ដ្បិត​តែ​ខ្លី តែ​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​​ន័យ និង​ខ្លឹម​សារ​​មិន​អាច​កាត់​ថ្លៃ​បាន ។
អ្នក​ម្តាយជា​អ្នក​​ផ្តល់​កំណើត​ដល់​កូន​​រមែង​​​យក​ចិត្ត​ទុក​ដាក់​​ថ្នាក់​ថ្នម​​បម​បី​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ រហូត​ធំ​ធាត់​កាល​ណា​ បញ្ជូន​​កូន​ទៅ​សាលា​​ ដើម្បី​ក្រេប​ជញ្ជក់​​ចំណេះ​ដឹង​ពី​លោក​​គ្រូ​ អ្នក​គ្រូ​តាំង​ពី​ថ្នាក់​ទាប​រហូត​ដល់​កម្រិត​ឧត្តម​សិក្សា ។

« ​ម៉ែឪ​មាន​គុណ គុណ​មាន​ទម្ងន់ ធ្ងន់​ដូច​ប្រឹថពី​ គ្មាន​អ្វី​នឹង​សង គុណ​លោក​ទាំង​ពីរ មាស​ប៉ុន​គិរី ថ្លៃ​ពុំ​ស្មើ​ផង » ។ កំណាព្យ​មួយ​ឃ្លា​នេះ​បញ្ជាក់​ពី​គុណ​របស់​ឪពុក​ម្តាយ​ ថ្វី​ដ្បិត​តែ​ខ្លី តែ​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​​ន័យ និង​ខ្លឹម​សារ​​មិន​អាច​កាត់​ថ្លៃ​បាន ។
អ្នក​ម្តាយជា​អ្នក​​ផ្តល់​កំណើត​ដល់​កូន​​រមែង​​​យក​ចិត្ត​ទុក​ដាក់​​ថ្នាក់​ថ្នម​​បម​បី​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ រហូត​ធំ​ធាត់​កាល​ណា​ បញ្ជូន​​កូន​ទៅ​សាលា​​ ដើម្បី​ក្រេប​ជញ្ជក់​​ចំណេះ​ដឹង​ពី​លោក​​គ្រូ​ អ្នក​គ្រូ​តាំង​ពី​ថ្នាក់​ទាប​រហូត​ដល់​កម្រិត​ឧត្តម​សិក្សា ។

រីឯ​ការ​ខិត​ខំ​បង្ហាត់​បង្រៀន​ពី​សំណាក់​លោក​គ្រូ​ អ្នក​គ្រូអស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​កុល​បុត្រ​កុល​ធីតា​ប្រកប​ដោយ​ធន​ធាន​មាន​សមត្ថ​ភាព​​ និង​ក្លាយ​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ។ កាតព្វ​កិច្ច​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នេះ បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​អ្នក​សិក្សា​គ្រប់​ៗរូប ហើយ​បាន​ចាត់​ទុក​ថា លោក​គ្រូ អ្នក​គ្រូ គឺ​ជា​មាតា​បិតា​​ទី​ពីរ​គ្រប់​ៗ​គ្នា ។ ថ្វី​ដ្បិត​តែ​ពួក​គាត់​​មិន​បាន​ផ្តល់​កំណើត​ក៏​ពិត​មែន តែ​លោក​បាន​ផ្តល់នូវ​ចំណេះ​ដឹងយ៉ាង​ទូលំ​ទូលាយ​ដល់​អ្នក​សិក្សា​គ្រប់​ៗគ្នា ។

ទាក់​ទិន​នឹង​ទង្វើ​ដ៏​ល្អ​ប្រកប​ដោយ​គុណ​ធម៌​ទាំង​នេះ តាមប្រភព​ពី​​ Xinhua News Agency ចេញ​ផ្សាយ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ ២០១២ បាន​ឱ្យ​ដឹងពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​មួយ​​​ដែល​បាន​​កើត​​ឡើង​​លើ​​រូប​អ្នក​គ្រូ​បង្រៀន​នៅ​អនុវិទ្យា​ល័យ​ម្នាក់ ព្រោះ​តែ​ជួយ​សង្គ្រោះ​ជីវិត​សិស្ស​ បណ្តាល​ឱ្យ​​គាត់​រង​គ្រោះ​ស្ទើរ​បាត់​បង់​ជីវិត​ខ្លួន​ឯង ។
ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង៣៨​នាទី​យប់ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១២ នៅ​មុខ​អនុវិទ្យាល័យ​មួយ​ក្នុង​​ក្រុង
Jiamusi ខេត្ត​​ Heilongjiang ប្រទេស​ចិន បង្ក​ឡើង​ដោយ​រថយន្ត​​ដឹក​សិស្ស​តែម្តង ។

ប្រភព​បន្ត​ថា ខណៈ​ដែល​ម៉ោង​សិក្សា​ពេល​យប់​ត្រូវ​បាន​បញ្ចប់ រថយន្ត​ដឹក​សិស្ស​ជា​ច្រើន​គ្រឿង​បាន​មក​ចតតម្រង់​ជា​ជួរ​​រង់​ចាំ​ទទួល​សិស្ស​ទៅ​ផ្ទះ ។ ពេល​នោះ​​រថយន្ត​ដែល​​​នៅ​ក្រោយ​​​គេ​ ត្រូវ​ចេញ​ដំណើរ ស្រាប់​តែ​បាត់​បង់​ម្ចាស់​ការ ​​ក៏​ជ្រុល​មក​បុក​រថយន្ត​ខាង​មុខ ហើយ​រុញ​​សំដៅ​​​មក​បុក​សិស្សដែល​កំពុង​ឈរ​ហៀប​នឹង​ឡើង​រថយន្ត​ ។ ដោយ​ឃើញ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​បែប​នេះ អ្នក​គ្រូ​ម្នាក់​ដែល​គេ​ស្គាល់​ថា ឈ្មោះ ហ្សាង លីភីង (Zhang Liping) បាន​ស្ទុះ​ទៅ​ច្រាន​សិស្សពីរនាក់​ចេញរួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​សុវត្ថិ​ភាព ។ ប៉ុន្តែ​ជា​អកុសល អ្នក​គ្រូ​​វ័យ​២៩​ឆ្នាំ​រូប​នេះ ត្រូវ​រថយន្ត​បុក​ពេញ​ទំហឹង​ បណ្តាលឱ្យ​​រង​បួស​យ៉ាង​ដំណំ ។ ដោយ​ឡែក​សិស្ស​ទាំង​នោះ​គ្រាន់​តែ​រងរបួស​​បន្តិ​ច​បន្តួច​ប៉ុណ្ណោះ ។
ពេល​នេះ​អ្នក​គ្រូ​រូប​នោះ​កំពុងសន្លប់​បាត់​ស្មារតី​ និង​កំពុង​ទទួល​ការ​ព្យា​បាលយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុតនៅ​មន្ទី​រ​ពេទ្យ​លំដាប់​ខ្ពស់​នៅ​ខេត្ត Heilongjiang ​ពី​សំណាក់​វេជ្ជបណ្ឌិត​ចំនួន​៥​រូប​ដែលបាន​បញ្ជូន​មក​ព្យាបាល​ដោយ​ក្រសួង​សុខា​ភិបាល ព្រោះ​ស្ថាន​ភាព​របួស​ធ្ងន់​ធ្ងរ​ ដោយ​​បាក់​ចង្កេះ ហើយ​ជើង​ទាំង​ពីរ​របស់​នាង​អាច​នឹង​ត្រូវ​កាត់​តែម្តង ប្រសិនបើ​​ស្ថាន​ភាព​មិន​អំណោយ​ផល ។
ប្រភព​បន្ត​ថា  ​ឧប្បតិ្តហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​នេះ​ធ្វើ​ឱ្យ​គ្រួសារ​អ្នក​គ្រូ ក៏​ដូច​ជាលោក​គ្រូ អ្នក​គ្រូទាំង​អស់ ព្រម​ទាំង​​សិស្សានុ​សិស្ស​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង ។

ទាក់​ទឹន​នឹង​ករណី​នេះ អាជ្ញាធរ​មូល​ដ្ឋាន បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​ ហើយ​ជា​លទ្ធ​ផល​បាន​ឱ្យ​ដឹង​ថា ឧប្បត្តិ​ហេតុ​នេះ​បង្ក​ឡើង​ដោយ​សាររថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី ។ ម៉្យាង​ទៀត​អ្នក​បើក​បរ​​​​បញ្ចូល​​លេខ​រថយន្ត​បណ្តើរ​​ និយាយ​ជា​មួយ​មនុស្ស​ឯទៀត​នៅ​ក្នុង​រថយន្តបណ្តើរ ​ធ្វើ​ឱ្យ​បាត់​បង់​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យគ្រោះ​ថ្នាក់​​​នេះ​កើត​ឡើង​តែ​ម្តង ។ បច្ចុប្បន្ន​ អ្នក​បើក​បររថយន្ត​បង្ក​ហេតុ​ជា​ស្ត្រី​​​ដែល​គេ​ស្គាល់​​ឈ្មោះ Xiao រូប​នោះ​កំពុងត្រូវ​បាន​​​ឃុំ​ខ្លួន ៕