ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​កម្ពុជា និងថៃ​ប៉ះ​គ្នា​​មួយ​ប្រាវ​​របួស​រៀង​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ​ទាហាន​កម្ពុជា និង​ថៃ​បាន​ប៉ះ​​ទង្គិច​គ្នា​​ដោយ​អាវុធ​មួយ​​ប្រាវ​នៅ​លើ​​​​ភ្នំ​ដងរែក ចំណុច​​ច្រក​អាន​សេះ កាលពី​វេលា​ម៉ោង​១២​និង​​៣០​នាទី​រសៀល​ថ្ងៃទី​២៩ មេសា ២០១២ ​បង្កឱ្យ​មាន​​​របួស​ទាំងសង​ខាង ។

ខេត្ត​ព្រះវិហារ​ ៖ ​ទាហាន​កម្ពុជា និង​ថៃ​បាន​ប៉ះ​​ទង្គិច​គ្នា​​ដោយ​អាវុធ​មួយ​​ប្រាវ​នៅ​លើ​​​​ភ្នំ​ដងរែក ចំណុច​​ច្រក​អាន​សេះ កាលពី​វេលា​ម៉ោង​១២​និង​​៣០​នាទី​រសៀល​ថ្ងៃទី​២៩ មេសា ២០១២ ​បង្កឱ្យ​មាន​​​របួស​ទាំងសង​ខាង ។

​ការ​ផ្ទុះអាវុធ​មួយ​ប្រាវ​នេះ បើ​តាម​មន្ត្រី​យោធា​​​កម្ពុជា​បាន​ឱ្យ​ដឹង​ថា បង្ក​ឡើង​ដោយ​ភាគី​ថៃ​​ ខណៈ​ភាគី​កម្ពុជា មិន​បាន​ប្រុង​ប្រយ័ត្ន ។ ប្រភព​​បន្តថា ​កង​ទ័ព​កម្ពុជា​ប្រមាណ​ជា​ង​១០​នាក់ ​បាន​ឡើង​លើ​ភ្នំ​ដង​រែក ​បោះតង់​ដើម្បី​ល្បាត​ចាំ​ទប់​ស្កាត់​ប្រជា​ពលរដ្ឋ​​ខ្មែរ​ដែល​តែង​តែ​ឡើង​ភ្នំ​​​​ឆ្លង​ដែន​ចូល​​ក្នុងដីថៃ​ខុស​ច្បាប់។ ​​ការ​បោះ​តង់​​បាន​ធ្វើ​៣​ទៅ​៣​ថ្ងៃ​​មក​ហើយ ។ ​នៅ​មុន​ពេល​​កើត​ហេតុ​ ខណៈ​ទាហាន​កម្ពុជា​​ដើរ​ល្បាត​ក្នុង​​ទឹក​ដីខ្មែរ ហើយ​ចុះ​ទៅដង​ទឹក​ស្រះ​លើ​ខ្នង​ភ្នំ ដោយ​មិន​បាន​កាន់​អាវុធ​នៅ​ដៃ ​ស្រាប់តែ​​​ក្រុម​ទាហាន​​ថៃ​​បាន​បាញ់​សន្ធាប់​​មក​លើ​ក្រុម​ទាហាន​កម្ពុជា​តែ​ម្តង ។ ភ្លាម​នោះ​​ទាហាន​កម្ពុជា​បាន​ស្រវេ​ស្រវា​​ចាប់​អាវុធ​​បាញ់​តប​វិញ។ ​ការផ្ទុះអាវុធ​​​ប្រព្រឹត្ត​​ទៅ​ប្រមាណ​ជា​១០​នាទី និង​បង្ក​ឱ្យ​មាន​របួស​​ទាំង​សង​ខាង​ផង​ដែរ ។ ​ប្រភពដដែល​បន្ត​ទៀត​ថា បន្ទាប់ពី​ផ្ទុះ​អាវុធ​មួយ​ប្រាវ​មេ​បញ្ជា​ការ​ទាំង​សង​ខាង​​ដែល​ឈរ​ជើង​នៅចំណុចខាង​លើ ក៏​បាន​ចរចា​គ្នា​​ធ្វើ​ឱ្យ​ស្ថាន​ភាព​ងាក​មក​រក​សភាព​ធម្មតា​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕