ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង លីន ជីលីង ប្រាថ្នាជួប​បុរស​ដែល​មាន​ចិត្ត​ស្មោះ

11 ឆ្នាំ មុន

នាង​ លីន ជីលីង (Lin Chi-ling) ​តា​រា​ភាព​យន្ត​ និង​ជា​តា​រា​ម៉ូដែល​តៃ​វ៉ាន់ ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថាជានារី​ម្នាក់​មាន​សម្រស់​ស្រស់​​ស្អាត​ជាង​គេ​បំផុត​នៅ​កោះ​តៃ​វ៉ាន់នោះ ត្រូវ​បាន​គេដឹង​ថា​ នាង​មិន​ធ្លាប់​​គិត​ពី​រឿង​រក​គូ​ស្រករ​ឡើយ ។ ប៉ុន្តែ​ថ្មីៗ​នេះ​ នៅ​ទី​ក្រុងហុងកុង ប្រទេស​ចិន នាង​បាន​បង្ហើប​ថា វា​មិន​ដូច​គេ​និយាយ​នោះ​ទេ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហទំព័រដេលី​ឈីលី ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ មេសា ២០១២ ។

ជា​ធម្មតា ខ្សែ​ជីវិត​របស់​នាង​​លីន ជីលីង បាន​ក្លាយ​ជាកម្មវត្ថុ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​របស់​បណ្តា​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយព័ត៌មាន ​ដែល​បាន​ចោទ​សួរ​នូវ​សំណួរ​ជា​ច្រើន​អំពីចំណង​មិត្ត​ភាព​រវាង​នាង​ និង​អតី​ត​មិត្ត​ប្រុស​របស់​នាង​គឺលោក Scott Qiu ​ដែល​ជា​អ្នក​ជំនួញ និង​តា​រា​ភាព​យន្ត​ម្នាក់​ទៀត​គឺ​លោក Jerry Yan ។

តា​រា​ភាព​យន្ត​ល្បី​ឈ្មោះ​វ័យ៣៧​ឆ្នាំរូប​នេះ បានអះអាង​ទាំង​ទឹក​មុខ​ញញឹម​ថា នាង​នៅ​ទំនេរ​ទេ ហើយ​សូម​បដិសេធ​ថា នាង​មិន​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​លោក  Scott Qiu ឬក៏​​លោក Jerry Yan ឡើយ ។ នាង​បានបន្តថា​ ហេតុ​អ្វី​បាន​ជាគ្រប់​​ទី​កន្លែង​ដែល​នាង​ទៅ តែង​តែ​ត្រូវ​គេ​សួរ​នូ​វ​សំណួរ​ដូច​គ្នា​បែប​នេះ សូម្បី​តែ​ពេល​នាង​នៅ​ទី​ក្រុង​ហុង​កុង ? ឆ្លើយ​តប​​ទៅ​នឹង​សំនួរ​នេះ នាង​បាន​និយាយ​ថា មាន​នារី​ច្រើន​ណាស់​ដែល​ចោម​រោម​ស្រឡាញ់​ពួ​ក​គាត់​ទាំង​ពីរនាក់ គឺ​មិន​មែន​នាង​ទេ ហើយ​នាង​នៅ​តែ​ប្រកាន់​ជំហរ​ថា បច្ចុប្បន្ន​នេះ​ នាង​ក៏​ពុំ​ទាន់​មាន​គូ​ស្នេហ៍​ដែរ ។

នាងបាន​រៀប​រាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា «នាង​ខ្ញុំ​គិត​ថា គ្មាន​បុរស​ណា​ហ៊ាន​មក​ចែចង់​នាង​ខ្ញុំ​ទេ នាង​ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​ទេ តែ​មាន​អ្នក​ខ្លះ​បាន​ប្រាប់​នាង​ខ្ញុំ​ថា មក​ពី​នាង​ខ្ញុំ​រវល់​តែ​រឿង​ការ​ងារ​ពេក និង​មិន​ដែល​មាន​ពេលស្វែង​យល់​ពី​ចិត្ត​បុរសៗ »​។
ទោះ​បី​ជា​នាង​មិន​ប្រញាប់​គិត​គូរ​រឿង​គ្រួសារ​យ៉ាង​ណា​ក៏​ដោយ ក៏​តា​រា​ភាព​យន្ត និង​ម៉ូដែល​រូប​នេះ នៅ​តែ​ប្រាថ្នា​ជួប​បុរស​ដែល​មាន​ចិត្ត​ស្មោះ​សម្រាប់​ផ្តល់​បេះ​ដូង​បរិសុទ្ធ​ទៅ​ថ្ងៃ​អនាគត ៕