ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​មហោស្រព​ភាព​យន្ត​អន្តរជាតិ​ ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​នា​ទីក្រុង​ប៉េកាំងលើក​ទី​2

12 ឆ្នាំ មុន

វេទិកា​មហាស្រព​ភាព​យន្ត​អន្តរ​ជាតិ​ បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៦​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ២០១២ រហូត​ដល់​ថ្ងៃ​ទី​២៨ មេសា​ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​នៅ​ទី​ក្រុង​ប៉េកាំង ដោយ​មាន​តា​រា​ភាព​យន្ត​ និង​តា​រា​ចម្រៀង​ល្បី​ៗ​នៅ​អាស៊ី​ និង​អឺរ៉ុប​ ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ហើយ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​២០១២​នេះ ។ នេះបើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​មេយ​ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​២៥ មេសា​ ឆ្នាំ២០១២ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ស្នាដៃ​ខ្សែ​ភាព​យន្ត​ចំនួន​២៦០​រឿង​ត្រូវ​បាន​អ្នក​រៀប​ចំ​សម្រិត​សម្រាំង​ជ្រើស​រើស​ចេញ​ពី​ស្នាដៃ​ខ្សែ​ភាព​យន្ត​ចំនួន​៨០០​រឿង ​ដែល​ទទួល​បាន​ពី​បណ្តា​ប្រទេស​លើ​ពិភព​លោក​ ។ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​បញ្ចាំង​ទាំង​អស់​នោះ​​ទេ​ ក្នុង​រយៈ​ពេល​៦​ថ្ងៃ​នេះ ។
នៅ​ក្នុង​ព្រឹត្តិការណ៍​វេទិកា​មហោស្រព​ភាព​យន្ត​អន្តរ​ជាតិ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​នេះ គេ​សង្កេត​ឃើញ​វត្តមាន​តា​រា​ភាព​យន្ត​ តា​រា​ចម្រៀង និង​អ្នក​ដឹក​នាំ​រឿង​​ល្បី​ៗ​ជន​ជាតិ​ចិន​ដូច​ជា លោកជេកគី ចាន់ (ឈិន ឡុង), នាង ហ្សាង ហ្ស៊ីយី, លោក Feng Xiaogang អ្នក​ផលិត​ខ្សែ​ភាព​យន្ត ជាដើម ។

ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញ​​វត្ត​មាន​លោក ជេម កាមឺរ៉ុន (James Cameron) អ្នក​ដឹក​នាំ​រឿង ទីតានិក និង​ភរិយារបស់​លោកគី​អ្នក​ស្រី​Suzy Amis បណ្ដើរ​គ្នា​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​ផង​ដែរ ៕