ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​ជីវិត​លើ​​កន្ត្រកខ្សែពួ​រ​ឆ្លងកាត់​ជ្រោះ​មរណៈ

12 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​គេហ​ទំព័រ​ឆាយ​ណា​ប៊ឺស ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ ២០១២ បាន​ឱ្យ​ដឹង​នូវ​ជីវិត​ដ៏​គ្រោះ​ថ្នាក់​របស់​អ្នក​ភូមិ​ Hongde ​ដែល​ជា​ភូមិ​មួយ​នៅ​តំបន់​ភ្នំ​ដាច់​ស្រយាលពី​គេ ស្ថិត​នៅ​ភាគ​និរតី​នៃខេត្ត​ Guizhou ​ប្រទេសចិន ហើយ​ការ​រស់​នៅ​របស់​ពួក​គេ​​ អាច​ចាត់​ទុក​ជា​ភូមិ​​ទុរ្ភិក្ស​ជា​ទី​បំផុត​ ស្ទើរ​តែជា​តំបន់​ស្ថិត​នៅ​ក្រៅ​ពិភព​លោក​ទៅ​ហើយ ។ ទន្ទឹម​នឹង​នេះ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ផ្សេង ត្រូវ​ឆ្លង​កាត់​ជ្រោះ​មួយ​ដែល​អ្នក​ភូមិ​នៅ​ទី​នោះ​ហៅ​ថា « ជ្រោះ​មរណៈ » ព្រោះថាជ្រោះ​នេះ​​មាន​កម្ពស់​១៤០​ម៉ែត្រ និង​ប្រវែង៨០ម៉ែត្រ និង​មាន​ស្ទឹងទឹក​ហូរ​​នៅ​ខាង​ក្រោម​​ទៀត​ផង ។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា កាល​ពី​មុន​អ្នក​ភូមិ​ Hongde ត្រូវ​ចំណាយ​ពេល​ពី​២ទៅ​៣​ម៉ោង​ក្នុង​ការ​ចុះ​និង​ឡើង​ជ្រោះ​មរណៈ​នេះ និង​ត្រូវ​ឆ្លង​​ទឹក​ស្ទឹងដែល​ហូរ​ខ្មួល​​ខ្មាញ់​​នៅ​ខាង​ក្រោម​ទៀត ក្នុង​នោះ​ក៏​មាន​ក្មេង​ស្រី​២​នាក់​បាន​រសាត់​តាម​ទឹក​ហូរ បាត់​បង់​ជីវិត​ផង​ដែរ ។ ​ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​២០០១ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ជិត​ខាង ក៏​ដូច​ជា​តំបន់​ផ្សេង​​ៗ​ទៀត ពួក​គេ​ក៏​បាន​សហការ​គ្នា​បង្កើត​កន្ត្រក​យោង​ដោយ​ប្រើ​ខ្សែ​ពួរ​ធ្វើ​ជា​យាន​ចម្លងឆ្លងកាត់​ជ្រោះ​មរណៈនេះ ។

ប្រភព​បន្ត​ថា រយៈ​ពេល​១១​ឆ្នាំ​ក្រោយ​មក ដោយ​មាន​ការ​សហការ​ពី​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ Gu Fengshu មាន​វ័យ​៥៥​ឆ្នាំ ហើយ​ក៏​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្តួច​ផ្តើម​បង្កើត​ខ្សែពួរ​ចម្លង​ផងនោះ ខ្សែ​ពួរ​នេះ​​ត្រូវ​បាន​ជំនួស​ដោយខ្សែ​កាប និង​ខ្សែ​នីឡុងវិញ និងមាន​កន្ត្រក​ធ្វើ​ពី​ដែកតូច​ល្មម​មួយ​សម្រាប់​ជិះ​ចម្លង ។ នៅ​ពេល​អ្នក​ភូមិ​ជិះ​កន្ត្រក​ម្តង​ៗ នៅ​ផ្នែក​នៃ​ម្ខាង​គឺ​បាន​ស្ត្រី​ឈ្មោះ Gu Fengshu ជាអ្នក​ទាញខ្សែកាបដើម្បី​អូស​កន្ត្រក​ឆ្លង​កាត់​ជ្រោះ​មរណៈនេះ ។

ទាក់​ទង​នឹង​ករណី​នេះ អ្នក​ភូមិ​ក៏​ធ្លាប់​បាន​ពិភាក្សាលើ​គម្រោងសង់​ស្ពាន​ឆ្លង​កាត់​ជ្រោះ​នេះ​ផង​ដែរ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ពិចារណា​ថា មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ៕