ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃតែមួយ​មាន​មនុស្ស​ស្រី​3នាក់​ផឹក​ថ្នាំពុល​សម្លា.ប់ខ្លួន

11 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​​ស្រ្តី​​ក្មេង​ចាស់​​៣នាក់ បានផឹក​ថ្នាំ​​ពុល​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាតកាលពីថ្ងៃទី១៨ មេសា ​ដោយសារ​តែ​មាន​ទំនាស់​ជា​មួយ​ប្តី​ និង​បង​ប្អូន​។ ​

​ទី​១-ស្ត្រីឈ្មោះ ​ ងួន សុខជា អាយុ​៣៩ឆ្នាំ​ នៅ​ភូមិ​សំ​យោង​​​ ឃុំ​​សំយោង​ ស្រុក​កំពង់​រោទ៍ ។​បើ​តាម​បុរស​ជាប្តី​ឱ្យ​​ដឹងថា កាលពី​វេលាម៉ោង​​៧​យប់​ថ្ងៃទី​១៧ មេសា

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​​ស្រ្តី​​ក្មេង​ចាស់​​៣នាក់ បានផឹក​ថ្នាំ​​ពុល​ប៉ុន​ប៉ង​​ធ្វើ​អត្ត​ឃាតកាលពីថ្ងៃទី១៨ មេសា ​ដោយសារ​តែ​មាន​ទំនាស់​ជា​មួយ​ប្តី​ និង​បង​ប្អូន​។ ​

​ទី​១-ស្ត្រីឈ្មោះ ​ ងួន សុខជា  អាយុ​៣៩ឆ្នាំ​ នៅ​ភូមិ​សំ​យោង​​​ ឃុំ​​សំយោង​ ស្រុក​កំពង់​រោទ៍ ។​បើ​តាម​បុរស​ជាប្តី​ឱ្យ​​ដឹងថា  កាលពី​វេលាម៉ោង​​៧​យប់​ថ្ងៃទី​១៧ មេសា ប្រពន្ធគាត់​​បាន​ឈ្លោះ​ប្រកែក​​គ្នា​ជាមួយ​ប្អូន​ប្រុស​បង្កើត ដោយ​មាន​ការ​​ជេរ​ប្រមាថ​ និង​រក​រឿង​វាយ​បង​ស្រី​ ក្រោយ​មក​​ចាស់​ទុំ​​ក៏​ឃាត់​ និង​ចាប់​ចេញ​ ​ហើយនាំ​គ្នា​​ចូល​ដេក​រៀងៗ​ខ្លួន​ ។ លុះ​ដល់​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៨ មេសា ​ស្រាប់តែ​ប្រពន្ធ​គាត់​ចុះ​ទៅ​យក​ថ្នាំ​​​បំពុល​សត្វ​ល្អិតយក​ទៅ​ផឹក​​ តែ​សំណាង​ល្អ រូបគាត់​ជាប្តី​​​តាម​ទៅ​ពី​ក្រោយ​​​ដណ្តើម​យក​​បាន​រួច​ក៏​ដាក់​​ថ្នាំ​បន្សាប​​ រហូត​​ដល់​ម៉ោង​​៦​ព្រឹក ទើប​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ខេត្ត​ដើម្បី​សង្គ្រោះ ​កុំ​អី​​ស្លាប់​ចោល​កូន​ទាំងពីរនាក់​ និង​ប្តី​បាត់​ទៅ​ហើយ ។​​

ទី២-​ស្រ្តីឈ្មោះ ​អៀង ម៉ារ៉ា​​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ក្នុង​​ភូមិ​ចំបក់​​កោង​ ឃុំ​តា​សួស​​​ ស្រុក​​ស្វាយ​​ជ្រំ​ តូច​ចិត្ត​​នឹង​ឪពុក​ម្តាយ​​ស្តី​បន្ទោស​បន្តិច​ប​ន្តួច​ពេល​ចូល​ឆ្នាំ​ថ្មី​ ក៏ទៅ​លេបថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​អស់ចំនួន​១០០គ្រាប់​ ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​ តែ​​ត្រូវ​បាន​ឪពុក​​ម្តាយ​​​ដាក់​ថ្នាំ​បន្សាប​​ រួច​ដឹក​ទៅ​​មន្ទីរ​ពេទ្យ​​ខេត្ត​​ ដើម្បី​​សង្គ្រោះ​​​ ។​ បើ​តាម​​អ្នក​ជិត​ខាង​​ប្រាប់​ឱ្យ​ដឹងថា ​​កាលពី​វេលាម៉ោង​​៨និង​១៥នាទី​​ព្រឹក​​ នាង​ក្រមុំ​រូបនេះខឹង​ឪពុក​ម្តាយស្តី​បន្ទោស​បន្តិច​បន្តួច​ ក៏​គិត​ខ្លី​​យកថ្នាំ​ប៉ារ៉ាសេតា​ម៉ុល​​ចំនួន​១០០គ្រាប់​​ មក​លេប​​ប៉ុន​ប៉ង​​​សម្លាប់​ខ្លួន​​ ។

ទី​៣-ស្រ្តីឈ្មោះ​ យ៉ាវ ​រិ ​អាយុ​៣១ឆ្នាំ​ មាន​កូន​​​​២នាក់​​ កូន​តូច​​អាយុ​១ខួប​កន្លះ​ ​មានទី​លំ​នៅ​​ភូមិ​​បាសាក់​ ឃុំ​បាសាក់​ ស្រុក​​ស្វាយ​​ជ្រំ​។ បើ​តាម​​​​បុរស​ជាប្តី​​ឈ្មោះ ​ម៉ី ពិចិត្ត​ អាយុ​​៣២​ឆ្នាំ​ ​ប្រាប់​​​ថា មុន​ពេល​កើត​ហេតុ​​​ កាលពី​វេលាម៉ោង​​៧​ព្រឹក​ថ្ងៃទី​​១៨ មេសា​ ​ពួក​គាត់​បាន​ឈ្លោះ​​ប្រ​កែក​គ្នា​​បន្តិ​ច​បន្តួច​​ រួចគាត់ក៏​​ទៅ​ធ្វើ​ការ​សំណង់​ នៅ​ក្រុងស្វាយ​រៀង​ ទុក​ឱ្យ​​​ប្រពន្ធ​​នៅ​ផ្ទះ​​មើល​កូន។​ លុះ​​ដល់​ម៉ោង​៣​រសៀល ស្រ្តី​​ជា​ប្រពន្ធ​យក​ថ្នាំ​អង់​ទ្រីន​ ដែល​ទុក​​បាញ់​​សម្លាប់​សត្វ​ល្អិត​​ស៊ី​ស្រូវ​១ដប​ប៉ុនកំភួន​ដៃ​​មក​ផឹក​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​ តែ​សំណាង​ល្អ​​អ្នក​ជិត​ខាង​ទៅ​ទាន់​ក៏​​ដណើ្តម​​យក​ចេញ​ផឹក​បាន​តែ​​បន្តិច​ ក៏​ប្រកាច់​​តែ​ម្ត​ង ។​ បន្ទាប់​​មក​អ្នក​ស្រុក​ក៏ប្រញាប់​​​ប្រញាល់​ហៅ​​រថយន្ត​ដឹក​ទៅ​​កាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​ ក៏​ប៉ុន្តែ​​លទ្ធ​ផល​​​មិន​ទាន់​ដឹង​យ៉ាង​ណា​នោះទេ  ដោយ​សារ​ថ្នាំ​​អង់​​ទ្រីន​​ជ្រាប​ចូលពេញ​សរសៃ​ឈាម​​ទៅ​ហើយ។​ ​

បុរស​ជាប្តី​​បន្ត​​ទៀត​ថា ​គាត់​ហួស​ចិត្ត​​ខ្លាំង​​ណាស់​ គ្រាន់​តែ​រឿង​បន្តិច​បន្តួច​​សោះគិត​ខ្លី​​ផឹក​ថ្នាំ​​ពុល​សម្លាប់​ខ្លួន​​ មិន​គិត​កូន​ប្រុស​ស្រី២នាក់​​ ដែលកូន​ស្រី​ច្បង​​ទើប​តែ​អាយុ​៤​ឆ្នាំ​ កូន​ប្រុស​តូច​ទើប​តែ​អាយុ​​១​ខួប​កន្លះ​​​ នៅ​បៅ​​ដោះ​ម្តាយរាល់​ថ្ងៃ​នៅ​ឡើយ​ ។​ ស្រ្តីគិត​ខ្លី​​ទាំង៣នាក់​ខាងលើ កំពុង​ត្រូវបាន​គ្រូពេទ្យធ្វើការ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​ខេត្ត ៕