ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​​ម្នាក់​រង​របួស​បាក់​ជើង​ដោយ​សារ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​​ម៉ាកឌ្រីម C125 ស៊េរី​២០១០ ​ទៅបាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​​បាក់​ជើង​ឆ្វេង​ពីរកំណាត់​​សន្លប់​បាត់​បង់​ស្មារតី​​នៅលើ​ចិញ្ចើម​​ផ្លូវ​ត្រូវ​ប្រជា​ពល​រដ្ឋ​​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទះឃើញ​ហៅ​រថយន្ត​ពេទ្យ​ដឹកទៅ​សង្គ្រោះ​​ ហើយ​មុន​ដំបូងគេ​​ស្មាន​ថា យុវជន​នោះ​​រង​របួស​ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​។ ប៉ុន្តែ​​ក្រោយ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​​សង្គ្រោះ​​ឱ្យ​ដឹង​​ខ្លួន​ឡើងវិញ យុវ​ជន​នោះ​បាន​ប្រាប់ថា ​រូបគេ​ត្រូវ​ក្រុម​​ចោរ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​​

រាជធានីភ្នំពេញ ៖ ​​យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​​បាក់​ជើង​ឆ្វេង​ពីរកំណាត់​​សន្លប់​បាត់​បង់​ស្មារតី​​នៅលើ​ចិញ្ចើម​​ផ្លូវ​ត្រូវ​ប្រជា​ពល​រដ្ឋ​​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទះឃើញ​ហៅ​រថយន្ត​ពេទ្យ​ដឹកទៅ​សង្គ្រោះ​​ ហើយ​មុន​ដំបូងគេ​​ស្មាន​ថា យុវជន​នោះ​​រង​របួស​ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​។ ប៉ុន្តែ​​ក្រោយ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​​សង្គ្រោះ​​ឱ្យ​ដឹង​​ខ្លួន​ឡើងវិញ យុវ​ជន​នោះ​បាន​ប្រាប់ថា ​រូបគេ​ត្រូវ​ក្រុម​​ចោរ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​​ដំបងដែក ​ជិះ​ម៉ូតូ​​ដេញ​តាម​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ ​​ខណៈ​​ដែល​រូប​គេ​​ជិះ​​​ម៉ូតូ​ចេញពី​ភោជនីយ​ដ្ឋាន​​ត្រឡប់​ទៅ​ផ្ទះ​​ជួល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀប​ភ្លឺ​​ថ្ងៃទី​៥ ​​មេសា ២០១២ ​នៅតាម​ចិញ្ចើម​​ផ្លូវ​លេខ​២០០៤ ​កែង​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ​ស្ថិត​ក្នុង​ភូមិ​​ប៉​ប្រក​ខាង​ត្បូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​យុវ​ជន​រងគ្រោះ​ឈ្មោះ​ខេង ​ពឿន ​អាយុ​១៩​ឆ្នាំ ជា​អ្នក​រត់​តុ​នៅ​ក្នុងភោជនីយ​ដ្ឋាន​សែន​រីក​រាយ​​មាន​ទីលំនៅ​ម្តុំ​ផ្សារ​ទូក​មាស ឃុំ​ទូក​មាស ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ។ ​ម៉ូតូ​១​គ្រឿង​​ដែល​​ក្រុម​ចោរ​ប្លន់​យក​ទៅ​បាត់​នោះ​​ម៉ាក​ឌ្រីម​​សេ១២៥ ​ស៊េរី​ឆ្នាំ ២០១០ ពណ៌​ខ្មៅ ​ចំណែក​ឯ​ក្រុម​ចោរ​ប្លន់​​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​ដំបង​បែក​ ​ជិះ​ម៉ូតូ​​១​គ្រឿង​ម៉ាកឌ្រីម​​សេ​១២៥ ​ស៊េរី​​ឆ្នាំ ២០១២ ​ពណ៌​ខ្មៅ ​។ ​ក្រោយ​ពី​​វាយ​ជន​រងគ្រោះ​ឱ្យ​រង​របួស​បាក់​ជើង​ឆ្វេង​ពីរ​កំណាត់ និង​ដួល​សន្លប់​បាត់​​ស្មារតី​​ហើយ​ពួក​ចោរ​បាន​ជិះ​ម៉ូតូ​​គេច​ខ្លួន​ទៅ​បាត់​ស្រមោល ៕