ខេត្តកំពង់ចាម ៖ លោកនួន ធានា នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គបានដឹកនាំប្រតិភូមួយក្រុមមាន ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម នាំយកថវិការបស់លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចំនួន៦លានរៀល និងអង្ករ១០០គីឡូក្រាម ជូនគ្រួសារសពលោកផេន វ៉ា អតីតនាយរងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង កាលពីព្រឹកថ្ងៃទី២ មីនា ២០១២ នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំផងដែរ ។
តាមអ្នកស្រី ជុំ ថារី អាយុ៤១ឆ្នាំ ជាប្រពន្ធរបស់សពបានរៀបរាប់ឲ្យដឹងថា ប្តីរបស់គាត់បានចូលបម្រើការងារជាមន្រ្តីរដ្ឋបាលព្រៃឈើដំបូងនៅខេត្តព្រៃវែង ហើយត្រូវបានថ្នាក់លើផ្លាស់ឲ្យទៅបំពេញភារកិច្ចនៅខេត្តស្វាយរៀង និងចុងក្រោយនេះបានទៅកាន់ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ បានជាង៣ឆ្នាំ ក៏មានជំងឺហើយទទួលមរណភាពកាលពីថ្ងៃទី២ កុម្ភៈ កន្លងទៅនេះក្នុងជន្មាយុ៤៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ