យោងតាមប្រភពព័ត៌មានផ្លូវការថា អ្នកទោសយ៉ាងតិច៤៤នាក់ បានត្រូវស្លាប់ ហើយជាច្រើននាក់ទៀតត្រូវរបួសក្នុងការបះបោរមួយដែលផ្ទុះឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ក្នុងពន្ធនាគារ APODACA ភាគខាងជើងម៉ិចស៊ិក។ លោក JORGE DOMENE អ្នកនាំពាក្យរបស់ក្រសួងសន្តិសុខនៃរដ្ឋ NUEVO LEON ដែលមានពន្ធនាគារនេះនិយាយថា ការបះបោរកើតមានកាលពីថ្ងៃទី១៩ កុម្ភៈ នាវេលាម៉ោង២ រំលងអធ្រាត្រម៉ោងក្នុងស្រុកដែលពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ។ យោងតាមការស៊ើបអង្កេតដំបូងថា ការបះបោរផ្ទុះឡើងរវាងពួកអ្នកទោសក្នុងផ្នែក២នៃពន្ធនាគារ APODACA នេះ ។
ក្នុងពេលបះបោរពួកអ្នកទោសបានដុតពូក ខណៈដែលបុគ្គលិកសន្តិសុខរកឃើញអាវុធជាច្រើន ។ ការបះបោរអាចបង្ក្រាបបាននាវេលាម៉ោង៩និង៣០នាទីព្រឹកក្រោយអន្តរាគមន៍របស់ប៉ូលិសសហព័ន្ធ និងប៉ូលិសរដ្ឋ NUEVO LEON ។ យោងតាមអ្នកនាំពាក្យនេះថា ឧប្បត្តិហេតុនេះផ្ទុះឡើងប្រហែលមកពីការប៉ះទង្គិចគ្នារវាងអ្នកទោស២ក្រុម ដែលប្រជែងគ្នាដើម្បីត្រួតត្រាការលក់គ្រឿងញៀនក្នុងគុកនេះ ដែលមានអ្នកទោស៣.០០០នាក់ ៕
ចែករំលែកព័តមាននេះ