ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ឆក់ចរន្ត​អគ្គិសនី​ធ្លាក់​ពីអគារ​កម្ពស់2​ជាន់ល្បីថា​ស្លា.ប់ហើយ​រស់វិញ 4ថ្ងៃ​ក្រោយ​ស្លា.ប់មែន​ទែន

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​កម្មករ​ម្នាក់​ដែល​ចរន្ត​អគ្គិសនី​​​ឆក់ ហើយ​ជឿថា​​​ស្លា.ប់​ហើយ​រស់​ឡើ​ង​វិញនោះ ទីបំផុត​នៅតែស្លា.ប់​។ ករណីនេះ​ធ្វើឱ្យ​​​​​​មានការភ្ញាក់ផ្អើល​​​យ៉ាងខ្លាំង​​ ខណៈ​ដែល​នាំ​ទៅ​លំឋាន​​ទាំងអស់សង្ឃឹម​​ ដើម្បីរៀបចំ​​ធ្វើ​បុណ្យ​​ បន្ទាប់ពី​គ្រូពេទ្យ​​​ណែនាំ​ថា គេ​មិន​អាច​​រស់​បាន​ទេ ​​បើស​ិន​ជា​​ដកខ្យល់អ៊ុកស៊ី​ហ្សែន ចេញ ។

ខេត្តស្វាយរៀង ៖ ​កម្មករ​ម្នាក់​ដែល​ចរន្ត​អគ្គិសនី​​​ឆក់ ហើយ​ជឿថា​​​ស្លាប់​ហើយ​រស់​ឡើ​ង​វិញនោះ ទីបំផុត​នៅតែស្លាប់​។ ករណីនេះ​ធ្វើឱ្យ​​​​​​មានការភ្ញាក់ផ្អើល​​​យ៉ាងខ្លាំង​​ ខណៈ​ដែល​នាំ​ទៅ​លំឋាន​​ទាំងអស់សង្ឃឹម​​ ដើម្បីរៀបចំ​​ធ្វើ​បុណ្យ​​ បន្ទាប់ពី​គ្រូពេទ្យ​​​ណែនាំ​ថា គេ​មិន​អាច​​រស់​បាន​ទេ ​​បើស​ិន​ជា​​ដកខ្យល់អ៊ុកស៊ី​ហ្សែន ចេញ ។

កម្មករ​​​​នោះ​ចរន្ត​អគ្គិសនី​​ឆក់ធ្លាក់​ពី​​លើ​រន្ទា​អគារ​២​ជាន់ ​កម្ពស់​ជិត​៨ម៉ែត្ររបួសធ្ងន់​​ គ្មាន​សង្ឃឹមថា​រស់ទេ ត្រូវមេការ​ដឹកយក​ទៅ​​សង្គ្រោះនៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ។ បន្ទាប់ពី​​​​បាន​២​យប់​ គ្រូ​ពេទ្យ​ប្រាប់ថា ​គ្មានសង្ឃឹម​ទេ គប្បីយក​​ទៅផ្ទះចុះ​​​ បើរក្សា​ទុក​នាំតែអស់​​ប្រាក់​​​​ច្រើនទៀត ​ឥតប្រយោជន៍ ។ ​ ដោយសារ​អស់​សង្ឃឹម​ ក៏នាំ​ទៅ​ផ្ទះ ខណៈគ្រួសារ​​នៅ​ឯស្រុក​​បាន​រៀបចំ​​រោងបុណ្យ​​សពរួចជាស្រេច ។​​​ ទោះបីជា​បែបណាក្តី ​រយៈពេល៤ម៉ោង​​ក្រោយ​នាំ​​​ដល់​ផ្ទះ ស្រាប់តែ​ផ្អើលថារស់ឡើងវិញ​ហើយ ​ហើយ​ត្រូវឪពុក​ម្តាយ​ដឹកតាម​ម៉ូតូរ៉ឺម៉កទៅ​កាន់​មន្ទីរ​ពេទ្យ​​​ខេត្ត ដើម្បីសង្គ្រោះ​ ។ បន្ទាប់​ពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​៤​ថ្ងៃ​​មក កម្មករនោះក៏ស្លាប់​​បាត់បង់​​ជីវិត ​ធ្វើឱ្យ​​អ្នកភូមិ​ផ្អើល​​ ហើយច្របូក​ច្របល់​​​ក្នុងចិត្ត​​​​ដែលម្តង​ថា ​​ស្លាប់​​នាំគ្នា​មក​ចូល​បុណ្យ​​ ស្រាប់តែ​​​ថា រស់ឡើង​វិញ​​​និងនាំ​ទៅមើល​នៅមន្ទីរពេទ្យ​ លុះ​​៤​ថ្ងៃ​ក្រោយ​​ឮមេក្រូ​ប្រកាសថា ស្លាប់ម្តងទៀត ។

ករណីស្លាប់​​ហើយរស់​​​ រស់ហើយស្លាប់វិញ ​​នេះ លោកគឹម សឿន ​អាយុ​៤៨​ឆ្នាំ ​ជា​ឪពុក​​​ប្រាប់កោះសន្តិភាព​ថា កូនប្រុស​​របស់កាត់​ឈ្មោះគឹម ធឿង ត្រូវ​​ខ្សែភ្លើង​​ឆក់​ធ្លាក់ពី​លើ​អគារ​​​ជាន់ទី២ ​​កម្ពស់ជិត៨ម៉ែត្រមកដីសន្លប់​​នៅ​នឹង​កន្លែង​ដោយរបួសកែងដៃទាំងសង​ខាង រលាត់ស្បែកត្រឹមជង្គង់​​​មក​ក្រោម ​ជើង​ទាំង​ពីរ​​​​ និងរបួស​​​​​ក្បាលធ្ងន់ ។ ដោយ​គ្មានសង្ឃឹមថា ​រស់ទេនោះ ​​ពេលទៅដេកពេទ្យ​ព្រះកុសុមៈ គ្រូ​ពេទ្យ​​ឱ្យ​​ចេញទៅ​ផ្ទះ លុះដឹក​តាមរថយន្ដ​​​​​ដល់​កណ្តាល​ផ្លូវ​ក៏​ស្លាប់​ ។ ពេលកំពុង​​​ធ្វើបុណ្យ​នា​​ម៉ោង​៤​​​រសៀល ស្រាប់​តែ​​កូនគាត់​ដឹង​ខ្លួនវិញ​​​ធ្វើឱ្យ​​​ឪពុកម្តា​យ និង​​បងប្អូន ព្រមទាំង​អ្នកភូមិ​ត្រេកអរ​​យ៉ាងខ្លាំង​​​ ។ គាត់បាន​យក​កូនទៅ​ព្យា​បាល​នៅមន្ទីរ​​ពេទ្យ​​ខេត្ត​ ហើយឃើញ​​​គេបាន​ធូរស្រាល​ធ្វើឱ្យ​​មានសង្ឃឹម​​យ៉ាងខ្លាំង​រយៈ​ពេល​បីថ្ងៃ​ ។ នៅថ្ងៃទី៤ ស្រាប់តែ​គេ​សន្លប់​​លែងដឹង​ខ្លួន​ម្តងទៀត ​ហើយគ្រាន់តែ​រករុះរោង​​បុណ្យ​ចេញ​នៅថ្ងៃទី១៤ ​កុម្ភៈ ​ក៏ស្លាប់​ម្តងទៀតទៅ ។ ម្តង​នេះ​ពុំមានសង្ឃឹមថា ​​ដឹងខ្លួន​ឡើងវិញ​ទេ ។

គ្រូពេទ្យ​​និយាយថា ​​​ការស្លាប់នេះ​ដោយ​មុខ​របួស​ក្បាល​ហើម​​ ដៃជើងហើម ​រីឯ​ពង​ស្វាស​ខ្លោច​រួញ​អស់ទៅហើយ ដូច្នេះជនរង​គ្រោះ​​មិន​អាចទ្រាំទ្រ​ការឈឺចាប់​​ដោយការ​ឆក់​ធ្វើ​ឱ្យឆ្អិន​សាច់ទៅហើយ​នេះបានទេ ។ ក្រុម​គ្រួសារ​យក​សព​​ទៅ​​ធ្វើ​បុណ្យ​តាមប្រពៃណី​នៅភូមិ​សាលា​រៀន ​​ឃុំ​​បាសាក់ ស្រុកស្វាយជ្រុំ​ ។

ម្តង​នេះ អ្នកស្រុក​ខ្លះទៅ​បើក​មឈូស​មើល​មុខ​ ហើយ​និយាយថា ស្លាប់មែនទែនហើយ។ ​តា​អាចារ្យ​និយាយថា ​មុននេះគេគ្រាន់តែ​មកចង់​​ផ្តែផ្តាំ​ឪពុកម្តាយ​​ បង​ប្អូន​ចុង​ក្រោយ​ប៉ុណ្ណោះ​ តែមិនអាចនិយាយអ្វី​កើតគ្រាន់តែ​សម្លឹង​មុខ ហើយបិទភ្នែក​ទៅវិញ​ ។ «ពេលនេះ​គេស្លាប់​មែន​ទែន​ហើយ« ៕