ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​អាច​ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការ​ថើបគ្នា

12 ឆ្នាំ មុន

អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេ​រិក​ បាន​ណែនាំ​ថា ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នឹង​ឈាន​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ពេល​នេះ​ជា​រដូវ​ត្រជាក់​ ដូច្នេះ​ការ​ថើប​គ្នា គឺ​មិន​មែន​ជា​វិធី​ល្អ​ទេ ព្រោះ​អាច​មាន​ជំងឺ​ឆ្លងផ្សេង​ៗ​ដូច​ជា​ ជំងឺ​ផ្តាសាយ​បក្សី​ជាដើម ។​ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ដេលី​ឈី​លី ចេញ​ផ្សាយ​ថ្ងៃ​ទី​៧ កុម្ភៈ ។

លោក​វេជ្ជបណ្ឌិត Jorge Parada អគ្គនាយក​​ផ្នែក​ឱសថ​នៃ​ជំងឺ​ឆ្លងនៅ​សាកល​វិទ្យាល័យ​ Loyola University Health System ​ក្នុង​តំបន់​ Maywood  រដ្ឋ Illinois ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ការ​ប្រែ​ប្រួល​នៃ​អាកាសធាតុ និង​សីតុណ្ហ​ភាព​តែង​តែ​បង្ក​ឱ្យ​មនុស្ស​យើង​មាន​ជំងឺ​ក្អក និង​ផ្តាសាយ ។ ជា​ការ​ពិត​ជំងឺ​ទាំង​នេះ ជា​ពិសេស​ជំងឺ​ផ្តាសាយ​បក្សី​គឺ​ជា​ជំងឺ​ឆ្លង​​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ផ្លូវ​ដង្ហើម  ។

លោក​​វេជ្ជ​បណ្ឌិត Parada ​បាន​កត់​ត្រា​ក្នុង​របាយការណ៍​ថា អាកាសធាតុ​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង អាច​បណ្តាល​ឱ្យ​រាង​កាយ​របស់​យើង​ជួប​បញ្ហា ។ ដោយ​ឡែក​អ្នក​ដែល​ខ្សោយ​ខាង​ប្រព័ន្ធ​ការ​ពារមេរោគ​ អាច​នឹង​ងាយ​ឆ្លង​ជំងឺ​បាន ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​​ខ្លាំង​ ពួក​គេ​អាច​ប្រឆាំង​មេរោគ និង​បាក់​តេរីបាន ។

លោកវេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ពាក់​កណ្តាល ​ខែ​កុម្ភៈ គឺ​ជា​រដូវ​ត្រជាក់​ខ្លាំង អាច​ងាយ​នឹង​ឆ្លង​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ H1N1 ​,ជំងឺ​ផ្តា​សាយ​​បក្សី, ជំងឺ​គ្រុន​ផ្តាសាយ​ធំ និង​ជំងឺ​ក្អក ​ជា​ដើម ហើយ​​កុំ​យល់​ថា ​សញ្ញា​នៃ​ជំងឺ​ដូច​ជា ផ្តា​សាយ​ឬ​គ្រុនរងា​ ថា​ជា​ជំងឺ​ធម្មតា​ឱ្យ​សោះ ព្រោះ​​មនុស្ស​ដែល​មាន​ជំងឺ​ឆ្លង​ មេរោគ​អាច​នឹង​រីក​រាល​ដាល​ និង​ធ្វើ​ឱ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​បាន ៕