តាមប្រភពពីគេហទំព័រ maydaily ចេញផ្សាយកាលពីថ្ងៃទី២៨ ធ្នូ បានឱ្យដឹងថា តារាភាពយន្ត និងចម្រៀងជនជាតិចិនវ័យត្រឹម៣០ឆ្នាំ ដែលមានទ្រព្យសម្បត្តិច្រើនបំផុត ហើយក៏ជាតារាដែលស្ថិតក្នុងដួងចិត្តរបស់ទស្សនិកជនដែរនោះ ត្រូវបានចុះក្នុងបញ្ជីប្រចាំឆ្នាំ២០១១នេះ រួមមាន ៖
១- នាង Li Yuchun ជាតារាចម្រៀង និងភាពយន្ត ជនជាតិចិន វ័យ២៧ឆ្នាំ កើតនៅទីក្រុងជាំងឌូ ខេត្តស៊ីឈួន ក្នុងមួយឆ្នាំរកចំណូលបាន៥១,១លានយាន់ ស្មើនឹងជាង៨លានដុល្លារអាមេរិក ។
២-នាង Jane Zhang តារាចម្រៀងជនជាតិចិន វ័យ២៧ឆ្នាំ កើតនៅទីក្រុងជាំងឌូ ខេត្តស៊ីឈួន ក្នុងមួយឆ្នាំរកចំណូលបាន៤៦,៧លានយាន់ ស្មើនឹង៧,៣៩លានដុល្លារអាមេរិក ។
៣-នាង Hebe Tien តារាចម្រៀងជនជាតិតៃវ៉ាន់ វ័យ២៨ឆ្នាំ កើតនៅទីក្រុង Hsinchu កោះតៃវ៉ាន់ ក្នុងមួយឆ្នាំរកចំណូលបាន៤២,៥លានយាន់ ស្មើនឹង៦,៧៣លានដុល្លារអាមេរិក។
៤-នាង Yang Mi តារាចម្រៀង និងភាពយន្តជនជាតិចិន វ័យ២៥ឆ្នាំ កើតនៅទីក្រុងប៉េកាំង ក្នុងមួយឆ្នាំរកចំណូលបាន៣៦លានយាន់ ស្មើនឹង៥,៧០លានដុល្លារអាមេរិក ។
៥-នាង Charlene Choi តារាចម្រៀង និងភាពយន្ត វ័យ២៩ឆ្នាំ កើតនៅទីក្រុងVancouver ប្រទេសកាណាដា ក្រោយមកនាងបានផ្លាស់មករស់នៅជាមួយក្រុមគ្រួសារនៅហុងកុង ក្នុងមួយឆ្នាំរកចំណូលបាន៣០,៨លានយាន់ ស្មើនឹង៤,៨៨លានដុល្លារអាមេរិក ។
៦-លោក Jam Hsiao តារាចម្រៀងតៃវ៉ាន់ វ័យ២៤ឆ្នាំ កើតនៅតៃប៉ិ កោះតៃវ៉ាន់ ក្នុងមួយឆ្នាំរកចំណូលបាន២៧,២លានយាន់ ស្មើនឹង៤,៣៥លានដុល្លារអាមេរិក ។
៧-លោក Han Geng តារាចម្រៀង ភាពយន្ត និងជាតារាម៉ូដែល ជនជាតិចិន វ័យ២៧ឆ្នាំ កើតនៅទីក្រុង Mudanjiang ខេត្ត Heilongjiang ក្នុងមួយឆ្នាំរកចំណូលបាន២៦,២លានយាន់ ស្មើនឹង៤,១៥លានដុល្លារអាមេរិក ។
៨-នាង Rainie Yang តារាចម្រៀង និងភាពយន្តតៃវ៉ាន់ វ័យ២៧ឆ្នាំ កើតនៅតៃប៉ិ កោះតៃវ៉ាន់ ក្នុងមួយឆ្នាំរកចំណូលបាន២៥,១លានយាន់ ស្មើនឹង៣,៩៧លានដុល្លារអាមេរិក ។
៩-នាង Wang Luodan តារាភាពយន្តចិន វ័យ៣០ឆ្នាំ កើតនៅទីក្រុង Chifeng ជាប់នឹងប្រទេសម៉ុងហ្គោលី ក្នុងមួយឆ្នាំរកចំណូលបាន២៤,៤លានយាន់ ស្មើនឹង៣,៨៦លានដុល្លារអាមេរិក ។
១០-លោក Khalil Fong តារាចម្រៀងហុងកុង វ័យ២៨ឆ្នាំ កើតនៅកោះហាវៃ សហរដ្ឋអាមេរិក ។ នៅពេលលោកមានអាយុ៦ឆ្នាំ បានផ្លាស់មករស់នៅជាមួយក្រុមគ្រួសារនៅទីក្រុងសៀងហៃវិញ ។ ក្នុងចំណោមតារាវ័យក្មេងទាំង១០រូប លោករកចំណូលបានតិចជាងគេ គឺក្នុងមួយឆ្នាំបានត្រឹមតែ២៣,៥លានយាន់ប៉ុណ្ណោះ ស្មើនឹង៣,៧២លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ