ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់លួចដែក៥ដើមត្រូវ​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបាន​កម្លាំង​សន្តិសុខឯកជនប្រចាំ​ការនៅបុរី​គុជអាស៊ី​ ធ្វើការឃាត់ខ្លួនបញ្ជូន​​ទៅ​កាន់កងរាជអាវុធហត្ថ​ខេត្ត កាលពីវេលាម៉ោង​៧​និង​៣៥នាទីយប់ ថ្ងៃ​ទី១៤ ធ្នូ ២០១១ ​បន្ទាប់ពី​ធ្វើសកម្មភាព​លួច​ដែកថ្នាំង​អំពៅទំហំ២០លី ចំនួន៥ដើមក្នុង​ការ​ដ្ឋាន​គុជ​អាស៊ីដែល​មាន​ទីតាំងស្ថិត​ក្នុង​សង្កាត់​លេខ​ ៣ ក្រុង​ព្រះសីហនុ ។

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបាន​កម្លាំង​សន្តិសុខឯកជនប្រចាំ​ការនៅបុរី​គុជអាស៊ី​ ធ្វើការឃាត់ខ្លួនបញ្ជូន​​ទៅ​កាន់កងរាជអាវុធហត្ថ​ខេត្ត កាលពីវេលាម៉ោង​៧​និង​៣៥នាទីយប់ ថ្ងៃ​ទី១៤ ធ្នូ ២០១១ ​បន្ទាប់ពី​ធ្វើសកម្មភាព​លួច​ដែកថ្នាំង​អំពៅទំហំ២០លី ចំនួន៥ដើមក្នុង​ការ​ដ្ឋាន​គុជ​អាស៊ីដែល​មាន​ទីតាំងស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ។

លោក​អនុសេនីយ៍ឯក វ៉ា ចាន់ថន នាយ​ការិយា​ល័យព្រហ្មទណ្ឌនៃទី​បញ្ជា​ការកងរាជ​អាវុធ​ហត្ថខេត្តបាន​ឱ្យ​ដឹង​ថា យុវជនសង្ស័យ​​ខាង​លើ​ឈ្មោះ​ទ្រី កក្កដា អាយុ៣០​ឆ្នាំ មានទី​លំនៅ​ក្រុម​២ ភូមិ១ សង្កាត់​លេខ​៣ បានធ្វើ​សកម្ម​ភាព​លួចដែកថ្នាំងអំពៅក្នុងការដ្ឋាន​គុជ​អាស៊ីកាលពី​វេលាម៉ោង​​ខាង​លើ។ ប៉ុន្តែ​ត្រូវបាន​ក្រុម​សន្តិ​សុខឯកជនដែលយាមនៅទី​នោះតាម​ទាន់​ក៏​ឃាត់ខ្លួនបញ្ជូន​ទៅ​កាន់ទីបញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថខេត្តទាំងយប់។

យោងតាមចម្លើយសារភាពរបស់យុវជន​សង្ស័យបានឲ្យដឹងថា នៅវេលាម៉ោង​ខាង​លើ​ខ្លួន​បាន​ដើរ​ចូលទៅក្នុងការដ្ឋានបុរីគុជអាស៊ី ហើយ​បាន​លួចដកដែកវាយពុម្ពសំណង់ប្រមាណ៥​ដើម​បម្រុង​យកទៅលក់ ក៏ត្រូវក្រុមសន្តិសុខយាមនៅ​ទី​នោះ​ឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នយុវជនសង្ស័យ​ត្រូវ​កម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំ​រឿង​បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវ​ច្បាប់៕