ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ទឹក​ផ្លែ​ឈៀរី​1កែវ​ជួយ​បន្ថែម​ដំ​ណេក​​40​នា​ទី​​ទៀត​

12 ឆ្នាំ មុន

តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ផឹក​ទឹក​ផ្លែ​ឈៀ​រី​ត្រឹម​តែ​២​កែវ​អាចជួយ​ឲ្យ​លោក​អ្នក​​ដេក​​បាន​យូរ​បន្ថែម​ទៀត​ដល់​ទៅ​ជិត​៤០​នា​ទី ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ទឹក​ផ្លែ​ឈៀ​រី​ដែល​មាន​រស​ជាតិ​ជូរអែម​បាន​ជួយ​បង្កើន​កម្រិត​មេឡា​តូ​នីន​(Melatonin គឺជា​អង់​ទី​អុក​ស៊ីដ​កម្ម​ដែល​បញ្ជា​ការ​ដេក​ឲ្យ​បាន​ទៀង​ទាត់​)របស់​រាង​កាយ​។ ​អំឡុង​ការ​
ពិ​សោធន៍​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​Northumbria University របស់​ប្រទេសអង់​គ្លេស​​​ទទួល​បាន​ការ​ចូល​រួម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​២០​នាក់​ ។

រយៈ​ពេល​៧​ថ្ងៃ​ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ត្រូវ​បាន​គេឲ្យ​ផឹក​ទឹក​ផ្លែឈៀ​រី​ចំណុះ៣០​​មីល្លីលីត្រ​២ដង​ក្នុង​មួយ​ថ្ងៃ​ គឺ​ពេល​ភ្ញាក់​ពី​ដេក​និង​មុន​ពេល​ចូល​ដេក ។​ ក្រោយ​ពី​​ការ​​ពិ​សោធន៍ គេ​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​មាន​សុខ​ភាព​ល្អ​ដែល​បាន​ផឹក​ទឹក​ផ្លែ​ឈៀ​រី​២កែវ​ក្នុង​១​ថ្ងៃ​ដេក​បាន​យូរ​ជាង​អ្នក​មិន​បាន​ផឹក​គឺ​បង្កើន​ប្រ​សិទ្ធ​ភាព​ដំ​​ណេក​បាន​ដល់​៦%​​ ។

Jason Ellis អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​៖«នៅ​ពេ​ល​ភាព​ងងឹត​​បាន​ចូល​មក​ដល់​ រាង​កាយ​បាន​ផលិត​មេឡា​តូ​នីន​ផ្តល់​សញ្ញា​ថា ​ដល់​ពេល​ដេក​ហើយ​។ ទឹក​ផ្លែ​ឈៀរី​បាន​ផ្តល់​ឲ្យ​នូវ​សេវា​បន្ថែមមួយ​ចំពោះ​​អ្វី​ដែល​យើង​មាន​រួច​ជា​ស្រេច​។​ វា​ជួយ​បន្ថែម​ជា​កម្លាំង​ដល់​សញ្ញា​នា​ឡិ​កា​នៅ​ខាង​ក្នុង​​​រាង​កាយ​ »៕