ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា​ស្រាវជ្រាវ ៖ បុរសៗចូលចិត្ត​សម្លឹ​ងមើលដើមទ្រូង​ស្ត្រី​ ឯស្ត្រី​សម្លឹង​មើល​ចិញ្ចៀន​រៀបការ

12 ឆ្នាំ មុន

ការ​សិក្សា​លើ​ក្រសែ​ភ្នែក​​ដែល​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ពិសោធន៍​បារាំង បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចំនួន​៧ ដោយ​បាន​បង្ហាញ​ពី​រូប​ភាព​ស្ត្រី​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ម្នាក់ ដើម្បី​ស្វែង​យល់​ពី​បុរស និង​ស្ត្រីថាតើ​ភ្នែក​របស់​ពួក​គេ​សម្លឹង​ទៅ​លើ​អ្វី ពេល​ជួប​ស្ត្រី​ដែល​មាន​សម្រស់​ផូរ​ផង់​គួរឱ្យ​ទាក់​ទាញ​​បែប​នេះ?
ខណៈ​ពេល​ការ​សិក្សា​ពុំ​បាន​រក​ឃើញ​អ្វី​ប្លែក​ក្រៅ​ពី​បុរសៗ​ចំណាយ​ពេល​យូរ ​ដើម្បី​សម្លឹង​មើល​ដើម​ទ្រូង​ស្រ្តីនោះ​ ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ថា ស្រ្តី​ក៏​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​សម្លឹង​មើលចិញ្ចៀន​អាពាហ៍​ពិពាហ៍​នៅ​ លើ​ដៃ​ស្ត្រី​ដូច​គ្នា​ផង​ដែរ។

ការ​សិក្សា​លើ​ក្រសែ​ភ្នែក​​ដែល​រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ពិសោធន៍​បារាំង បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចំនួន​៧ ដោយ​បាន​បង្ហាញ​ពី​រូប​ភាព​ស្ត្រី​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ម្នាក់ ដើម្បី​ស្វែង​យល់​ពី​បុរស និង​ស្ត្រីថាតើ​ភ្នែក​របស់​ពួក​គេ​សម្លឹង​ទៅ​លើ​អ្វី ពេល​ជួប​ស្ត្រី​ដែល​មាន​សម្រស់​ផូរ​ផង់​គួរឱ្យ​ទាក់​ទាញ​​បែប​នេះ?
ខណៈ​ពេល​ការ​សិក្សា​ពុំ​បាន​រក​ឃើញ​អ្វី​ប្លែក​ក្រៅ​ពី​បុរសៗ​ចំណាយ​ពេល​យូរ​ដើម្បី​សម្លឹង​មើល​ដើម​ទ្រូង​ស្រ្តីនោះ​ ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ថា ស្រ្តី​ក៏​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​សម្លឹង​មើលចិញ្ចៀន​អាពាហ៍​ពិពាហ៍​នៅ​លើ​ដៃ​ស្ត្រី​ដូច​គ្នា​ផង​ដែរ។

ការ​សិក្សា​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ក្រុម​ហ៊ុន​ Miratech របស់​បារាំង ដោយ​បាន​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​ដាន​ភ្នែក​របស់​ពួក​គេ​ដើម្បី​អង្កេត​ក្រសែ​ភ្នែក​របស់​បុរស​ និង​ស្ត្រី នៅ​ពេល​បង្ហាញ​រូប​ភាព​ស្រ្តី​ស្រស់​ស្អាត​នេះ។
ជា​លទ្ធផល​បាន​បង្ហាញ​ថា បុរស​៣៧​ភាគ​រយ​បាន​សម្លឹង​មើល​ដើម​ទ្រូងស្រ្តី​យូរ​ជាង ខណៈ​ដែល​បុរស​ជន​ជាតិ​បារាំង​ចំណាយ​ពេល​យូរ​បំផុត​ក្នុង​ការ​សម្លឹង​មើលនៅ​ត្រង់​​បរិវេណ​នេះ។ បុរស​បារាំង​ចំណាយ​ពេល ២,៧​ដង​ក្នុង​ការ​សម្លឹង​ដើម​ទ្រូងស្ត្រី យូរ​ជាង​បុរស​អង់​គ្លេស។
ដូច​គ្នា​នេះ​ដែរ​ ស្ត្រី​បារាំង និង​ដាណឺម៉ាក បានចំណាយ​ពេល​​សម្លឹង​មើល​ដើម​ទ្រូង​ស្ត្រី​ដូច​គ្នា​យូរ​ជាង​គេ និង​យូរ​ជាង​ពីរ​ដង​នៃ​ស្ត្រី​អង់​គ្លេស និង​អេស្ប៉ាញ។

ដោយ​ឡែក​ស្ត្រី​ដែល​សម្លឹង​មើល​ចិញ្ចៀន​នៅ​លើ​ដៃ​ស្ត្រី​នោះ​មាន​ចំនួន​២៧​ភាគ​រយ​ ច្រើន​ជាង​បុរស ខណៈ​ស្ត្រី​បារាំង​មើល​ក្នុង​រយៈ​ពេល​ខ្លី​ជាង​ស្ត្រី​អេស្ប៉ាញ។ ចំពោះ​ស្ត្រី​អង់​គ្លេស​ចាប់​អារម្មណ៍​​និង​ផ្តោត​សំខាន់​​ជាង​គេ​បំផុត បាន​ចំណាយ​ពេល​ដល់​ទៅ​ ១៤៩​ភាគរយ​លើ​ចិញ្ចៀន និង​ច្រើន​ជាង​បុរស​អង់​គ្លេស​ទៅ​ទៀត។
ការ​សិក្សា​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ទាំង​បុរស​ និង​ស្ត្រី​បាន​ចំណាយ​ពេល​សម្លឹង​ផ្ទៃ​មុខ​របស់​ស្ត្រី​យូរ​បំផុត ខណៈ​ដែល​បុរសរេរា​នៅ​ត្រង់​បបូរ​មាត់ ឯស្ត្រី​ផ្តោត​ទៅ​លើ​កែវ​ភ្នែក ។

ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត អ្នក​ដែល​បាន​ចូល​រួម​ត្រូវ​បាន​សុំ​ឱ្យ​ឆ្លើយ​នូវ​សំនួរ​មួយ​ថា តើ​ពួក​គេ​កំពុង​គិត​អ្វី​ទៅ​លើ​រូប​ថត​នារី​ដ៏​ស្រស់​ស្អាត​នោះ?  ចំពោះ​ស្ត្រី​បាន​ឆ្លើយ​ថា «ធម្មតា » ​​អ្នក​ខ្លះ​ទៀត​ថា « មិន​សម​រម្យ» ។ រីឯ​បុរស​ៗ​ពោ​ល​ពាក្យ​ថា « គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​សិច​ស៊ី​ » ៕