ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជក់បារី​បំផ្លាញ​សុខ​ភាព តំណពូជ​និងបង្ក​មហារីក

13 ឆ្នាំ មុន

លទ្ធផល​ស្រាវ​ជ្រាវ​​ចុង​ក្រោយ​របស់​អាមេ​រិក​ជា​ការ​​​ប្រកាស​​អាសន្ន​ ដល់​អ្នក​ជក់​​បារី ​ដោយ​​បញ្ជាក់​ថា ជក់​បារី​​បំផ្លាញ​​​រូប​រាង​កាយ​យ៉ាង​ឆាប់ ដូចគ្នា​នឹង​ការចាក់​សារ​ធាតុ​ពុល​ចូល​ក្នុង​សរ​សៃ​ឈាមដែរ ។ ​ការ​ងារ​ស្រាវ​ជ្រាវ​នេះ​បានសិក្សា​​ពិសោធន៍​​ទៅ​លើ​មនុស្ស​​ជា​លើក​ដំបូង​ ​ថា ​សារ​ធាតុ​​ពុល​ក្នុង​ថ្នាំជក់​អាច​បំផ្លាញ DNA ​បាន​បែប​ណា? ​អ្នក​ស្រាវ​ជ្រាវ​​បាន​ប្រមូល​ទិន្ន​​ន័យ​ពីអ្នក​ជក់​បារី​​ ចំនួន១២នាក់សំរាប់​ពិនិត្យ​រក សារ​ធាតុ​ពុលសេរី ដែលមាន​ឈ្មោះ​ថា ប៉ូលី​ស៊ី​គ្លិក អារ៉ូ​ម៉េ​ទិក អ៊ីដ្រូ​កាបូន (PAH) ​ដែល​មាន​ក្នុង​​ផ្សែង​បារី ផ្សែង​ពី​រោង​ចក្រ​ ធ្យូ​ង​ថ្ម​​និង​​ប្រភេទ​អាហារ BBQ (សាច់​អាំង) ​ក្រៀម​ហួស​ហេតុ ។

លទ្ធផល​ស្រាវ​ជ្រាវ​​ចុង​ក្រោយ​របស់​អាមេ​រិក​ជា​ការ​​​ប្រកាស​​អាសន្ន​ដល់​អ្នក​ជក់​​បារី ​ដោយ​​បញ្ជាក់​ថា ជក់​បារី​​បំផ្លាញ​​​រូប​រាង​កាយ​យ៉ាង​ឆាប់ ដូចគ្នា​នឹង​ការចាក់​សារ​ធាតុ​ពុល​ចូល​ក្នុង​សរ​សៃ​ឈាមដែរ ។ ​ការ​ងារ​ស្រាវ​ជ្រាវ​នេះ​បានសិក្សា​​ពិសោធន៍​​ទៅ​លើ​មនុស្ស​​ជា​លើក​ដំបូង​​ថា ​សារ​ធាតុ​​ពុល​ក្នុង​ថ្នាំជក់​អាច​បំផ្លាញ DNA ​បាន​បែប​ណា? ​អ្នក​ស្រាវ​ជ្រាវ​​បាន​ប្រមូល​ទិន្ន​​ន័យ​ពីអ្នក​ជក់​បារី​​ចំនួន១២នាក់សំរាប់​ពិនិត្យ​រក សារ​ធាតុ​ពុលសេរី ដែលមាន​ឈ្មោះ​ថា ប៉ូលី​ស៊ី​គ្លិក  អារ៉ូ​ម៉េ​ទិក អ៊ីដ្រូ​កាបូន (PAH) ​ដែល​មាន​ក្នុង​​ផ្សែង​បារី ផ្សែង​ពី​រោង​ចក្រ​ ធ្យូ​ង​ថ្ម​​និង​​ប្រភេទ​អាហារ BBQ (សាច់​អាំង) ​ក្រៀម​ហួស​ហេតុ ។

តាម​ការ​​តាន​ដាន​រក​សារធាតុ ​«ហ្វ៊ីណេន​ទ្រីន» ​ក្នុង​ផ្សែង​​បារី​ឃើញ​ថា ​សារ​ធាតុ​​នឹង​ឆ្លង​កាត់តាម​សរ​សៃ​ឈាម និងបង្ក​ជា​សា​រធាតុ​​ពុល​​បំផ្លាញ​​ DNA ​ធ្វើ​ឱ្យ​មានការរីក​រាល​ដាល​​ និង​​ជា​កោសិកា​​មហារីក ។ លទ្ធ​ផល​ស្រាវ​ជ្រាវ​បង្ហាញ​ថា «​អ្នក​ជក់​បារី​​នឹង​ទទួល​បានសារធាតុ​​​ពុលនេះ​ក្នុង​បរិ​មាណ​ខ្ពស់ ​ក្រោយពី​ជក់​បាន​ប្រហែល​១៥ ទៅ៣០​នាទី​ដែល​មាន​ល្បឿន​លឿន​​រហូត​ធ្វើ​ឱ្យ​អ្នកស្រាវ​ជ្រាវ​​នឹកស្មាន​​​​មិន​ដល់ ។ អ្វី​ដែល​ប្រទះ​ឃើញ​ចាត់​ទុក​ជាសារសំខាន់ ព្រោះ PAH ​នឹង​មាន​ប្រតិ​កម្ម​ជា​​​​មួយ​ DNA ​ធ្វើ​ឱ្យ​កើត​​ផលប៉ះ​ពាល់​​ដល់​ការ​បន្ត​ពូជ និងចាត់​ទុក​ថា ជា​សារ​ធាតុ​​បង្ក​មហារីក​កើត​ពីភាគ​តូចៗ​របស់ PHA ​ក្នុង​ផ្សែង​បារី»។

លោកស្ទី​វ៉េន ​ហេស ​ប្រធា​ន​អ្នក​ស្រាវជ្រាវ​​ថ្លែងថា ​ការ​ងារ​ស្រាវ​ជ្រាវ​នេះខុស​ប្លែក​​ពីលើក​មុនៗ ព្រោះ​​សំដៅ​​សិក្សា​លទ្ធផល​នៃ​ការ​ស្រូប​​ផ្សែង​បារី​ដោយ​ផ្ទាល់មិន​រួម​បញ្ចូល​មូលហេតុ​នៃ​​ការ​ចុះ​ខ្សោយ​​ផ្នែក​សុខ​ភាព​ផ្សេងៗ​ដូច​ជា​ជាតិ​ពុល​​ និង​ការ​ទទួលទាន​អាហារ​មិន​បាន​គ្រប់​គ្រាន់៕