ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពី​​ចាប់ប្រាក់​ដុល្លារ​​​ក្លែង​ក្លាយ​​​​ជាង​​​​៤០ម៉ឺន ​​សមត្ថកិច្ច​ឃាត់​ខ្លួន​ខ្មែរ​-ថៃ៥​នាក់​ទៀត​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​​​​​ ៖ ​បន្ទាប់ពី​កម្លាំង​​​​កង​រាជ​អាវុធហត្ថ​​​ក្រុង​ប៉ោយប៉ែត​​ប្រមាញ់​​ចាប់​​ ​បាន​ប្រាក់​ដុល្លារ​​​ក្លែងក្លាយ​​​​ជាង​​​៤០ម៉ឺន​​ កាលពីវេលាម៉ោង​​​​​១២​និង​​​៤០នាទី​​​ថ្ងៃត្រង់ថ្ងៃទី​​​៤ តុលា ២០១១ ​​នៅក្រុង​​ប៉ោយប៉ែត​រួច​មក​ ពេលនេះ​ជន​ជាតិថៃ និង​ខ្មែរ​​ដែលជាប់​ពាក់ព័ន្ធ​​​​ចំនួន​៥​នាក់ទៀត​ត្រូវ​បាន​កម្លាំង​​​​កង​ រាជអាវុធ​ហត្ថ​​​​ខេត្តបន្ទាយ​មាន​ជ័យ កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​តុលាការ​​​​រួម​​​ទាំងវត្ថុ​តាង​​​នៅ​ថ្ងៃទី​​ ​៥ តុលា ២០១១​។ ​

ក្រុងប៉ោយប៉ែត​​​​​ ៖ ​បន្ទាប់ពី​កម្លាំង​​​​កង​រាជ​អាវុធហត្ថ​​​ក្រុង​ប៉ោយប៉ែត​​ប្រមាញ់​​ចាប់​​​បាន​ប្រាក់​ដុល្លារ​​​ក្លែងក្លាយ​​​​ជាង​​​៤០ម៉ឺន​​ កាលពីវេលាម៉ោង​​​​​១២​និង​​​៤០នាទី​​​ថ្ងៃត្រង់ថ្ងៃទី​​​៤ តុលា ២០១១ ​​នៅក្រុង​​ប៉ោយប៉ែត​រួច​មក​ ពេលនេះ​ជន​ជាតិថៃ និង​ខ្មែរ​​ដែលជាប់​ពាក់ព័ន្ធ​​​​ចំនួន​៥​នាក់ទៀត​ត្រូវ​បាន​កម្លាំង​​​​កង​រាជអាវុធ​ហត្ថ​​​​ខេត្តបន្ទាយ​មាន​ជ័យ កសាង​សំណុំ​រឿង​​​បញ្ជូន​​ទៅ​តុលាការ​​​​រួម​​​ទាំងវត្ថុ​តាង​​​នៅ​ថ្ងៃទី​​​៥ តុលា ២០១១​។ ​
ចំនួនប្រាក់​ដុល្លារ​​​​ក្លែង​ក្លាយ​​ទាំង​​៤៣​ដុំ ​ខណៈ​​​​​​ពេល​រាប់​លម្អិត​​​​ឃើញ​​ចំនួន​​​៤២៧.១០០ដុល្លារ​ (សែប​សិបពីរម៉ឺន​​​​ប្រាំពីរ​ពាន់មួយ​រយ​ដុល្លារ​) ។

ចំពោះជនសង្ស័យ​ទាំង​​​៥​នាក់នេះ​ គឺមាន​​ជនជាតិថៃ​​​២នាក់ ​​និង​ខ្មែរ​​​៣នាក់ ​រួមមាន ១-​ឈ្មោះ​ចាក់ រ៉ាត់​ខាន់ធិវ៉ាត់ ហៅ​ចន អាយុ​២៩​ឆ្នាំ ​មក​ពីស្រុក​ស៊ីមឿង​ម៉ៃ ខេត្ត​​​​អ៊ូ​ប៊ុន ​(ថៃ) ២-​ឈ្មោះ​​​​វរ្ម័ន ហ្វា​​ម៉ៃត្រកូន ហៅ​​ណាក់ ​អាយុ​​៣៦​ឆ្នាំ ​​​មកពីស្រុក​​ដាន​គុនថុត ខេត្ត​​​​​នគររាជ​​សីមា (ថៃ) ​៣-ឈ្មោះ​​ម៉ឹង ​​មន្នី អាយុ​​​៤៣​ឆ្នាំ ​មាន​ស្រុក​កំណើត​​​​​នៅ​​ខេត្ត​កំពង់ចាម ​៤-ឈ្មោះ​ព្រំ សំបូរ ​​អាយុ​​​៤៧ឆ្នាំ ​​មានស្រុក​កំណើត​​នៅ​​ស្រុក​​ត្រាំកក់ ខេត្តតាកែវ​ និង​​​៥-​ឈ្មោះ​​​ថាំ ភាព អាយុ​​​៤២​ឆ្នាំ ​​មានស្រុកកំណើត​​​ខេត្ត ​បាត់ដំបង ។

ក្រៅពី​ប្រាក់ដុល្លារ​​​ក្លែង​ក្លាយ​​​​ខាងលើ ​​សមត្ថ​កិច្ច​​ក៏​បានឃាត់​​​រថយន្ត​​​​ចំនួន​២​គ្រឿងទៀត​ផង​ដែរ ដែលមួយគ្រឿង​​​ម៉ាក​ឡង់​គ្រីស្ស័រ ​​ពណ៌ស្លែ ​ស៊េរី​ឆ្នាំ​​៩៣​ ចង្កូត​ស្តាំ និង​មួយគ្រឿង​ទៀត​​​ម៉ាក​កាមរី ស៊េរី​​៩៤ ​ពណ៌ស​។ ​
តាម​ប្រភព​ព័ត៌​មាន​ឱ្យ​​ដឹង​​​​​​រថយន្តទាំង​​​២​គ្រឿង​​​នេះ​ជា​កម្ម​សិទ្ធិ​​របស់​​​ឈ្មោះម៉ឹង ​មុន្នី​។​ ចំពោះ​ជន​សង្ស័យ និង​វត្ថុតាង​​​​​ខាងលើ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​​​ទោ​រ័ត្ន ​ស្រ៊ាង ​មេបញ្ជាការ​​​រង​កង​​រាជអាវុធហត្ថ​​​​លើផ្ទៃ​ប្រទេស និង​ជាមេ​បញ្ជាការ​​កង​រាជអាវុធហត្ថ​​​​ខេត្ត ​​បានប្រាប់​​ឱ្យ​ដឹង​​​នៅ​ព្រឹកថ្ងៃទី​​​​៥ ​តុលា ​២០១១ ​​ថា ក្រោយ​​​ការសួរ​នាំ​​ និងធ្វើ​កំណត់​ហេតុ​​រួច​នឹង​កសាង​​
ស​ំណុំរឿង​បញ្ជូនជនសង្ស័យ​​​ទាំង​នេះ​ទៅ​តុលាការ​​ដើម្បីចាត់​ការ​​​បន្ត ៕