ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ខ្សែ​ភ្លើង​​​​ឆេះ​បន្ទប់​ស្តុក​​​ទំនិញ​ផ្សារ​​​ណាយ​ដ្រេហ្គន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​មាន​ហេតុ​ការណ៍​ទុស្សេ​ខ្សែ​ភ្លើងឆាប​​​​​ឆេះ​បន្ទប់​​​​ស្តុក​​​ទំនិញ​ ផ្សារ​​ណាយ​ដ្រេហ្គន​មួយ​​​បានកើត​ឡើង​​នៅវេលា​ម៉ោង​​​​​១១​ថ្ងៃត្រង់​​​​​ ថ្ងៃទី​​​៥ តុលា ​​២០១១ ​និង​បង្ក​​​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​នៅ​​មុខ​ស្ថានីយ​​​ទូរទស្សន៍​​ អាស៊ីអាគ្នេយ៍​​​ស្ថិតក្នុងភូមិ​​ទឹកថ្លា ​សង្កាត់​​ទឹកថ្លា ​ខណ្ឌសែនសុខ​។

រាជធានីភ្នំពេញ​​​​ ៖ ​មាន​ហេតុ​ការណ៍​ទុស្សេ​ខ្សែ​ភ្លើងឆាប​​​​​ឆេះ​បន្ទប់​​​​ស្តុក​​​ទំនិញ​ផ្សារ​​ណាយ​ដ្រេហ្គន​មួយ​​​បានកើត​ឡើង​​នៅវេលា​ម៉ោង​​​​​១១​ថ្ងៃត្រង់​​​​​ថ្ងៃទី​​​៥ តុលា ​​២០១១ ​និង​បង្ក​​​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​នៅ​​មុខ​ស្ថានីយ​​​ទូរទស្សន៍​​អាស៊ីអាគ្នេយ៍​​​ស្ថិតក្នុងភូមិ​​ទឹកថ្លា ​សង្កាត់​​ទឹកថ្លា ​ខណ្ឌសែនសុខ​។

យោងតាម​​​សម្តីរបស់​លោកម៉ក់ ហុង ​អធិការ​​ខណ្ឌសែនសុខ បាន​ឱ្យ​​ដឹង​ថា ​កា​រ​ឆាប​ឆេះ​​បន្ទប់ស្តុក​ទំនិញ​​របស់​ផ្សារ​ណាយ​ដ្រេ​ហ្គន គឺ បណ្តាល​មកពីការ​​​​ទុស្សេ​​ខ្សែភ្លើង ។ ​ លោក​បន្ត​ថា ការ​​ឆាបឆេះ​​នេះមិន​​បណ្តាល​​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​​​មនុស្ស​​ណា​ម្នាក់​នោះ​ទេ ហើយ​ក៏​មិន​​មាន​ខូចខាត​​​​ទំនិញច្រើន​​​ដែរ គ្រាន់តែ​​ឆេះ​ទំនិញ​​បន្តិចបន្តួច​​​ប៉ុណ្ណោះ ដោយ​បានកម្លាំង​​​សមត្ថកិច្ច​​ប៉ូលិស និង​​មន្ត្រី​​​​​ប៉េអឹមខណ្ឌសែនសុខ ​ជួយ​​ពន្លត់​​ទាន់ពេល​វេលា​​៕