ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ព្រៃ​សហ​ការ​ជាមួយ​ប៉េ​អឹម​ស្ទាក់​ចាប់​រថ​យន្ត​ដឹក​ឈើ​ប្រណីត​3គ្រឿង​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ រថ​យន្ត​ដឹក​ឈើ​គ្រញូង​៣​គ្រឿងត្រូវ​ក្រុម​អធិការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈូង​សមុទ្រ​ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទីរំលង​អធ្រាត្រ​​ ថ្ងៃ​ទី​៤ តុលា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ចំណុច​ស្ពាន​មួយ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ​។

ខេត្ត​កំពត ៖ រថ​យន្ត​ដឹក​ឈើ​គ្រញូង​៣​គ្រឿងត្រូវ​ក្រុម​អធិការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ឈូង​សមុទ្រ​ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទីរំលង​អធ្រាត្រ​​ ថ្ងៃ​ទី​៤ តុលា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ចំណុច​ស្ពាន​មួយ​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ​។

ការ​ស្ទាក់​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​គ្រញូង​ដឹក​​ទៅ​ស្រុក​យួន​នោះ​ដឹក​នាំ​​ដោយ​លោក​គង់ ពុទ្ធារ៉ា នាយ​រង​អធិការ​ដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​ឈូង​សមុទ្រ​។ លោក​​ប្រាប់​ឱ្យ​ដឹង​ថា ការ​ស្ទាក់​ចាប់​រថ​យន្ត​ដឹក​ឈើ​ប្រណីត​នេះ​​សហ​ការ​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អង្គរ​ជ័យ​ និង​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​។ ការ​ស្ទាក់​ចាប់​រថ​យន្ត​ទាំង​៣​គ្រឿង​នេះ​យករថ​យន្ត​ឡង់​គ្រីស្ស័រ​ដាក់​បាំង​ទើប​ស្ទាក់​ជាប់ ។ ​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​បុក​គ្រឹះ​​ស្ពាន និង​អ្នក​បើក​បរ៥​នាក់​​រត់​គេច​ខ្លួន​ពេល​ជួប​សមត្ថ​កិច្ច​។  ទោះ​បី​ជា​បែប​ណាក្តី​​​ឃាត់​ខ្លួន​បានអ្នក​ជិះ​​ម្នាក់​ឈ្មោះ​ធូ អាយុ​២១​ឆ្នាំ នៅ​ឃុំ ស្តេច​គង់​។

ឈ្មោះ​ធូ ​និយាយ​ថា រូប​គេ​​ត្រូវ​គេ​ជួល​៤​ម៉ឺន​រៀល​ឱ្យ​ជិះ​រថ​យន្ត​ដឹក​ឈើ​​។ ជន​នេះ​យំ​សោក​រៀប​រាប់​ថា គេ​​មាន​ប្រពន្ធ​ទើបតែ​ឆ្លង​ទន្លេ​ ហើយ​ថ្មីៗ​ ហើយ​អត់​មាន​លុយ​ទិញ​ថ្នាំ​ចាក់​ឱ្យ​ប្រពន្ធ​ ទើប​ដាច់​ចិត្ត​ស៊ីឈ្នួល​បែប​នោះ។ ពេល​នេះ​​មាន​គ្រោះ​ថ្នាក់​ទើប​ភ្ញាក់​ខ្លួន​។ រថ​យន្ត​៣​គ្រឿង​នេះ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​គ៥០២៨​ភព​២ ​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ច​១៥៧៣​ភព​២​ និង​រថ​យន្ត​ទី​៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​២E៥០៥៩ ។
លោក​នាយ​រង​អធិការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ឈូង​សមុទ្រ​មិន​បាន​រាប់​ចំនួន​ឈើ​ប្រណីត​ទាំង​នោះ​​ទេ ព្រោះ​ទាំង​រថ​យន្ត​ ទាំង​វត្ថុ​តាង​ត្រូវ​ដឹក​យក​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ។

បើយោង​តាម​​សំដី​មន្ត្រី រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំពត​​ថា គិត​ត្រឹម​៩​ខែ​នៅ​ក្នុង​ឆ្នាំ​២០១១ នេះ​ ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​​បង្ក្រាប​បទ​ល្មើស​សម្រេច​បាន​៤០​ករណី​ក្នុង​នោះ​មាន​ឈើ និង​រថ​យន្ត ព្រម​ទាំង​មនុស្ស​កំពុង​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ ៕