ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រស់ វណ្ណា ចូល​រួម​បើក​ប​វេស​ន​កាល​ និង​ប្រា​រព្ធ​ទិ​វា​គ្រូ​បង្រៀន​នៅ​សាលា​​បឋម​សិក្សា​​​អង្គ​ពពាយ

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ ​សាលា​រៀន​​ចំនួន​៣​ក្នុង​ឃុំ​ក្រាំង​ម្កាក់​រួម​មាន​ អនុ​វិទ្យា​ល័យ​​ហ៊ុន សែន ​អង្គ​ពពាយ​ សាលា​បឋម​សិក្សា​អង្គ​ពពាយ​ និង​សាលា​បឋម​សិក្សា​ក្រាំង​ម្កាក់ ស្ថិត​ក្នុង​ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គ​ស្នួល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​តុលា បាន​ប្រារព្ធ​បើក​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​​ថ្មី​២០១១​-២០១២ និង​ប្រា​រព្ធ​ទិ​វា​គ្រូ​បង្រៀន​៥​តុលា ពិ​ធី​​​បាន​ប្រា​រព្ធ​​ធ្វើ​​នៅ​សាលា​បឋម​​​សិក្សា​​អង្គ​ពពាយ​ ដោយ​មាន​ការ​អញ្ជើញ​​

ខេត្ត​កណ្តាល​​ ៖ ​សាលា​រៀន​​ចំនួន​៣​ក្នុង​ឃុំ​ក្រាំង​ម្កាក់​រួម​មាន​ អនុ​វិទ្យា​ល័យ​​ហ៊ុន សែន ​អង្គ​ពពាយ​ សាលា​បឋម​សិក្សា​អង្គ​ពពាយ​ និង​សាលា​បឋម​សិក្សា​ក្រាំង​ម្កាក់ ស្ថិត​ក្នុង​ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គ​ស្នួល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​តុលា បាន​ប្រារព្ធ​បើក​ប​វេស​ន​កាល​ឆ្នាំ​សិក្សា​​ថ្មី​២០១១​-២០១២ និង​ប្រា​រព្ធ​ទិ​វា​គ្រូ​បង្រៀន​៥​តុលា ពិ​ធី​​​បាន​ប្រា​រព្ធ​​ធ្វើ​​នៅ​សាលា​បឋម​​​សិក្សា​​អង្គ​ពពាយ​ ដោយ​មាន​ការ​អញ្ជើញ​​ ចូល​រួម​ពី​លោក​​រស់ វណ្ណា អនុ​ប្រ​ធាន​ទី​១​​គណៈ​​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​​​​ថ្នាក់​កណ្តាល​ចុះ​ជួយ​មូល​ដ្ឋាន​ឃុំ​ក្រាំង​ម្កាក់ និង​ឃុំ​បែក​ចាន លោក​ឆាយ​ ត្រលន់ អនុ​ប្រ​ធាន​​ក្រុម​ការ​ងារ ព្រម​ទាំង​លោក​នាយក នាយក​រង លោក​គ្រូ អ្នក​គ្រូ មា​តា​​បិតា សិស្ស​និង​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ជា​ច្រើន​រូប​ទៀត។

លោក​ឆាយ ត្រ​លន់ បាន​អាន​​សារ​របស់​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​​ហ៊ុន សែន ដែល​មាន​ខ្លឹម​សារ​ជា​អាទិ៍ថា ថ្ងៃ​ទី​១ តុលា ជា​ថ្ងៃ​ដែល​​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ដ៏​ជ្រាល​​ជ្រៅ​សម្រាប់​វិស័យ​អប់​រំ នៅ​ព្រះ​រាជ​ា​ណា​ចក្រ​កម្ពុជា ពី​ព្រោះ​​​ជា​ថ្ងៃ​បើក​ប​វេស​ន​កាល​ថ្មី​សម្រាប់​​​កុល​បុត្រ​ កុល​ធីតា និង​ជា​ថ្ងៃ​ដំបូង​របស់​ក្មួយ​ៗ​សិស្សា​នុសិ​ស្ស​​បាន​ចូល​រៀន​​។ សារ​លិខិត​​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គ​លិក​អប់​រំ​គ្រប់​លំ​ដាប់​ថ្នាក់ ក្មួយៗ​សិស្សា​នុសិស្ស មាតា បិតា អាណា​ព្យា​បាល​សិស្ស និង​អាជ្ញា​ធរ​ដែន​ដី​ព្រម​ទាំង​ដៃ​គូ​អភិវឌ្ឍន៍​នានា​ ដែល​បាន​ខិត​​ខំ​ជួយ​ជ្រោម​ជ្រែង​គ្រប់​សកម្ម​ភាព ក្នុង​ការ​បំពេញ​តាម​តួ​នាទី​រៀងៗ​ខ្លួន​​ដើម្បី​បុព្វ​ហេតុ​អភិវឌ្ឍន៍​វិស័យ​អប់​រំ​នៅ​ទូ​ទាំង​ប្រ​​ទេស​។

លោក​រស់ វណ្ណា មាន​ប្រ​សាសន៍​សំណេះ​សំណាល​​ដោយ​លើក​ឡើង​ថារាជ​រដ្ឋា​ភិបាល​​​កម្ពុជា​​តែង​​យក​ចិត្ត​​ទុក​ដាក់​ខ្ពស់​ក្នុង​វិស័យ​អប់​រំ និង​តែ​ង​ផ្តល់​អាទិ​ភាព​ខ្ពស់​ក្នុង​ចំណោម​អាទិ​ភាព​ទាំង​ឡាយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ ការ​បណ្តុះ​បណ្តាល​គឺ​សម្រាប់​​ធានា​​ដល់​ការ​ផលិត​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​និង​សមត្ថ​​ភាព​ស្រប​តាម​ទស្ស​នៈថា ការ​អប់​រំ​ គឺ​ជា​​កូន​សោ​សម្រាប់​ដោះ​ស្រាយ​​នូវ​រាល់​បញ្ហា​សង្គម និង​សេដ្ឋ​កិច្ច​ ដូច​នេះ​ឪពុក​ម្តាយ និង​អាណា​ព្យា​បាល​ ត្រូវ​បញ្ជូន​កូន​ដល់​អាយុ​រៀន​​​ឱ្យ​ចូល​រៀន​សូត្រ​​បាន​គ្រប់​ៗ​គ្នា​ ព្រម​ទាំង​ជំរុញ​ក្មួយ​ៗ​ ជា​សិស្ស​ស្រាប់​​​ឱ្យ​ខិត​ខំ​សិក្សា​បន្ថែម​ទៀត​​។

ក្នុង​ឱ​កាស​នោះ​ដែរ​ លោក​​រស់​ វណ្ណា និង​លោក​ឆាយ ត្រ​លន់ បាន​នាំ​យក​នូវ​​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​​ជំ​ទាវ​​​ ឧ​ប​ត្ថម្ភ​​ដល់​សិស្ស​ទាំង​៨៩៥​នាក់ ដែល​ម្នាក់ៗ​​ទទួល​បាន​សៀវ​ភៅ​១​ក្បាល ប៊ិច​១​ដើម លោក​គ្រូ អ្នក​គ្រូ និង​ក្រុម​ប្រឹក្សា​ឃុំ​៤៤​នាក់ ​ម្នាក់ៗ​សារុង ១​ ថវិកា​៥​ពាន់​រៀល គ្រូ​ចូល​និវត្តន៍​១២​នាក់ ម្នាក់​​ៗទទួល​​បាន​សារុង១​ ថវិកា​១​ម៉ឺន​រៀល​​។​ សិស្ស​ជ័យ​លាភី​លេខ​​១​ចំនួន​២២​នាក់ ​ម្នាក់​ៗ​ថវិកា​១​ម៉ឺន​​៥​ពាន់​រៀល លេខ​២​ចំនួន​២៤​នាក់ ម្នាក់ៗ​១​ម៉ឺន​រៀល លេខ​៣​ចំនួ​ន ២៨​នាក់ ម្នាក់​ៗ​​៥​ពាន់​រៀល។​ ប្រ​ជា​ការ​ពារ និង​នគរ​បាល​ប៉ុស្តិ៍​២៧​នាក់ ម្នាក់​ៗ​១​ម៉ឺន​រៀល ព្រះ​សង្ឃ​៧​អង្គ ក្នុង​​១​អង្គ​​ទេយ្យ​​ទាន​១​កញ្ចប់​ បច្ច័យ​២​ម៉ឺន​រៀល នំ​ធុង​៦០​​កញ្ចប់, និង​កង់​បី​គ្រឿង​សរុប​ចំណាយ​អស់​ប្រ​មាណ​​ជាង​៣​លាន​រៀល៕