ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​អំបុក​ចោរ​អំបែង​លួច​ស៊ីម៉ង់ត៍​ចេញ​ពី​ការ​ដ្ឋាន​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ កម្មករ​សំណង់​ត្រូវ​ប៉ូលិស​ស្រុក​គង​ពិសី​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ តុលា ពី​បទ​លួច​ស៊ីម៉ង់ត៍​​ចំនួន​ជាង​២០​បាវ​យក​ទៅ​លក់។ មន្ត្រី​ប៉ូលិស​ស្រុក​គង​ពិសី​ឱ្យ​ដឹង​ថា កម្មករ​សំណង់​លួច​ស៊ីម៉ង់ត៍​​ពី​ការ​ដ្ឋាន​នៅក្នុង​ភូមិ​អង្គ​សុគន្ធា ឃុំ​មហា​ឫស្សី​ ស្រុក​គង​ពិសី​នោះ​ម្នាក់​ឈ្មោះ​ជឺ ធន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ

ខេត្ត​កំពង់​ស្ពឺ​ ៖ កម្មករ​សំណង់​ត្រូវ​ប៉ូលិស​ស្រុក​គង​ពិសី​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ តុលា ពី​បទ​លួច​ស៊ីម៉ង់ត៍​​ចំនួន​ជាង​២០​បាវ​យក​ទៅ​លក់។ មន្ត្រី​ប៉ូលិស​ស្រុក​គង​ពិសី​ឱ្យ​ដឹង​ថា កម្មករ​សំណង់​លួច​ស៊ីម៉ង់ត៍​​ពី​ការ​ដ្ឋាន​នៅក្នុង​ភូមិ​អង្គ​សុគន្ធា ឃុំ​មហា​ឫស្សី​ ស្រុក​គង​ពិសី​នោះ​ម្នាក់​ឈ្មោះ​ជឺ ធន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​តាំង​របង​ ឃុំ​ហោងសំណំ ស្រុក​ឱរ៉ាល់​ និង​ម្នាក់​ទៀត​ឈ្មោះ​មឿន បូ ហៅ​យ៉ុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​តា​សោម​អក ឃុំ​ភារី​មាន​ជ័យ​ ស្រុក​គង​ពិសី​ ជា​កម្មករ​សំណង់​ជាមួយ​គ្នា​។

មន្ត្រី​ប៉ូលិស​បន្ត​ថា ដោយ​សារ​មាន​ពាក្យ​បណ្តឹង​បន្ទាន់​ពីមេការ​សំណង់​​ទើប​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន​ និង​នាំ​ទៅ​យក​ស៊ីម៉ង់ត៍​ជាង​២០​បាវ​ដែល​ពួក​គេ​លួច​ជញ្ជូន​ទាំង​យប់​ទៅ​លក់​ឱ្យ​ផ្ទះ​មួយ​នៅ​ជិត​ខាង​នោះ​​ទៅ​ប្រគល់​ឱ្យម្ចាស់​ការ​ដ្ឋាន​វិញ​។ ជន​ទាំង​ពីរ​នាក់​ត្រូវបញ្ចូន​​ទៅ​សាលា​ដំបូង​ខេត្ត​។ គ្មាន​តម្លៃ​អ្វី​ស្មើ​នឹង​​ភាព​ស្មោះ​ត្រង់​នោះ​ទេ៕