ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកហូរ​ច្រោះ​រូង​​គល់ស្ពាន​លេខ​​២៤ ស្រុក​ស្អាង​​​ អាជ្ញាធរ​​​ហាម​​​រថយន្តធុន​​ធ្ងន់​បើក​ឆ្លងកាត់​

13 ឆ្នាំ មុន

​ខេត្តកណ្តាល​​​​​ ៖ ​ទឹកហូរ​ខ្លាំង​​បង្ក​ឱ្យ​ស៊ីរូង (រូងនាគ) ​ដល់មាត់​ច្រាំង​​គល់ស្ពាន​លេខ​​​២៤ តាម​បណ្តោយ​​​ផ្លូវ​​ជាតិលេខ​​​​២១B ស្ថិត​ក្នុង​ភូមិ​កោះខែល ឃុំ​កោះខែល ស្រុកស្អាង ​ដែលវា​អាច​នឹង​​ស្រុត​បាក់​​ ប្រសិន​បើក​​រ​ថយន្ត​​ដឹក​​ទំនិញធុន​ធ្ងន់ បើកបរ​ជញ្ជ្រំ​លើ​វា​គ្មានមេត្តា​នោះ​…​ប៉ុន្តែ​នៅ​ព្រឹកថ្ងៃទី​​​៥ តុលា ២០១១ ​អាជ្ញាធរ​បានដាក់​បំរាម​មិន​​ឱ្យ​រថយន្ត​​​​​ធុនធ្ងន់បើកបរ​​​ឆ្លងកាត់​ទេ ដើម្បី​​​រក្សា​សុ​ខភាពស្ពាន ហើយ​អនុញ្ញាត​​​ឱ្យ​​តែ​រថយន្ត​

ខេត្តកណ្តាល​​​​​ ៖ ​ទឹកហូរ​ខ្លាំង​​បង្ក​ឱ្យ​ស៊ីរូង (រូងនាគ) ​ដល់មាត់​ច្រាំង​​គល់ស្ពាន​លេខ​​​២៤ តាម​បណ្តោយ​​​ផ្លូវ​​ជាតិលេខ​​​​២១B ស្ថិត​ក្នុង​ភូមិ​កោះខែល ឃុំ​កោះខែល ស្រុកស្អាង ​ដែលវា​អាច​នឹង​​ស្រុត​បាក់​​ ប្រសិន​បើក​​រ​ថយន្ត​​ដឹក​​ទំនិញធុន​ធ្ងន់ បើកបរ​ជញ្ជ្រំ​លើ​វា​គ្មានមេត្តា​នោះ​…​ប៉ុន្តែ​នៅ​ព្រឹកថ្ងៃទី​​​៥ តុលា ២០១១ ​អាជ្ញាធរ​បានដាក់​បំរាម​មិន​​ឱ្យ​រថយន្ត​​​​​ធុនធ្ងន់បើកបរ​​​ឆ្លងកាត់​ទេ ដើម្បី​​​រក្សា​សុ​ខភាពស្ពាន ហើយ​អនុញ្ញាត​​​ឱ្យ​​តែ​រថយន្ត​ធុនតូចប្រភេទ​​​​ទេសចរណ៍​​ឆ្លង​កាត់​​​តែ​ប៉ុណ្ណោះ ។

តាម​អ្នក​ភូមិ​​បាននិយាយ​ថា ​ទឹក​ចាប់​ផ្តើម​​ឡើង​ខ្លាំង​នៅ​តាម​ព្រែក​បឹង​បួ តាំងពី​​ថ្ងៃទី​​​១ តុលា ​​២០១១ ​​ម៉្លេះ ​គឺហូរ​ចាក​់ពីទន្លេ​មេគង្គ​​​ចូល​ទន្លេ​​​បាសាក់ ​ហើយ​ទន្លេបាសាក់​​បានហូរ​ចាក់​ចូល​​ព្រែក​​ជាច្រើន​នៅ​ក្នុងស្រុកស្អាង ​​ទើបធ្វើ​ឱ្យ​​ទឹក​​ហក់ឡើង​ខ្ពស់ និង​ហូរ​ត្របាញ់​ខ្លាំង​…​​ជា​ពិសេស​​ទឹក​ព្រែក​​​សឹង​លី បាន​ហូរ​ចូល​​បឹង​ដ៏ធំ​​នៃភូមិ​កោះ​ខែល ​​បណ្តាល​​ឱ្យពេញព្រៀប​​​ និងហូរ​ខ្លាំង​​តាមប្រឡាយ​​​ស្ពានលេខ​​២៤ រហូត​ច្រោះ​រូង​គល់ស្ពាន​នេះ បណ្តាល​ឱ្យ​​ខូង​ជ្រៅ ​​និង​ធ្វើ​ឱ្យ​​មានការ​ព្រួយ​បារម្ភ​​​ខ្លាច​ស្ពាន​នេះ ស្រុត​បាក់​​ផងដែរ ។ ព័ត៌​មានលម្អិតនឹងផ្សាយជូន​នៅ​ពេលក្រោយ​ និង​នៅលើទំព័រកាសែតកោះសន្តិ​ភាព ៕