ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​​អនុញ្ញាត​​ឱ្យលោករ៉ុង ឈុន ​ដឹក​នាំ​តំណាង​​១៥​នាក់​​ធ្វើដំណើរ​​​ទៅដាក់​ញត្តិ​​​៤​ខុទ្ទកាល័យ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​មក​ដល​​វេលាម៉ោង​​​១០​និង​​​​១៥នាទីព្រឹកថ្ងៃទី​​៥​​​ តុលា ២០១១ ​លោក​រ៉ុង ឈុន ​និង​ក្រុម​គ្រូបង្រៀន​​​ប្រមាណជាង​​​២០​០​នាក់ ​បាន​នាំគ្នា​​ចាកចេញពី​​​លាន​ប្រជាធិបតេយ្យ​ ធ្វើដំណើរ​​​​​តា​មដង​មហាវិថី​​ព្រះនរោត្តម ​ក្នុង​បំណង​​ឆ្ពោះទៅ​ដាក់​ញត្តិ​សំណូមពរ​​​នៅ​ខុទ្ទ​កា​ល័យ​​សម្តេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​, ខុទ្ទកាល័យ​រដ្ឋសភា, ​ព្រឹទ្ធសភា និង​​ក្រសួងអប់​រំ ប៉ុន្តែពេល​​​​មក​ដល់​​ស្ពាននាគ​​ផ្លូវ​ព្រះនរោត្តម ក៏ត្រូវ​

រាជធានីភ្នំពេញ​​​​ ៖ ​មក​ដល​​វេលាម៉ោង​​​១០​និង​​​​១៥នាទីព្រឹកថ្ងៃទី​​៥​​​ តុលា ២០១១ ​លោក​រ៉ុង ឈុន ​និង​ក្រុម​គ្រូបង្រៀន​​​ប្រមាណជាង​​​២០​០​នាក់ ​បាន​នាំគ្នា​​ចាកចេញពី​​​លាន​ប្រជាធិបតេយ្យ​ ធ្វើដំណើរ​​​​​តា​មដង​មហាវិថី​​ព្រះនរោត្តម ​ក្នុង​បំណង​​ឆ្ពោះទៅ​ដាក់​ញត្តិ​សំណូមពរ​​​នៅ​ខុទ្ទ​កា​ល័យ​​សម្តេចតេជោ​ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​​​, ខុទ្ទកាល័យ​រដ្ឋសភា, ​ព្រឹទ្ធសភា និង​​ក្រសួងអប់​រំ ប៉ុន្តែពេល​​​​មក​ដល់​​ស្ពាននាគ​​ផ្លូវ​ព្រះនរោត្តម ក៏ត្រូវ​បានសមត្ថកិច្ច​​ប៉ូលិស​-ប៉េអឹម ​ឃាត់ឃាំង​​ដំណើរ​​មិន​ឱ្យឆ្ពោះទៅ​​មុខ​។

ការ​តវ៉ា​​ទៅវិញទៅមក​​​​ហាក់ដូចជា​កំរើក​ឡើង​បន្តិច​​​ ព្រោះ​​​តែក្រុមគ្រូបង្រៀន​​​ចង់ទៅ​​​មុខ ប៉ុន្តែ​សមត្ថកិច្ច​អនុញ្ញាត​…​អាជ្ញាធរ​​​រាជធានី​ភ្នំពេញ​​តម្រូវ​ឱ្យ​​ខាង​ក្រុម​គ្រូបង្រៀន​​​​របស់​លោក​រ៉ុង ឈុន ​​​ជ្រើស​រើស​តំណាង​​១៥​នាក់ ធ្វើដំណើរ​​ទៅ​ដាក់​ញត្តិ​​ទៅបានហើយ កុំលើក​​គ្នាទៅរាប់​រយ​នាក់​បែបនេះ វា​នាំ​ឱ្យបាត់បង់សណ្តាប់ធ្នាប់​​។​​បន្តិច​ក្រោយ​មក ​​ក៏មានការព្រមព្រៀង​គ្នា​គឺ​លោក​រ៉ុង ឈុន ​ប្រធានសមាគម​​គ្រូបង្រៀន​​​កម្ពុជា​​ឯករាជ្យ​​ ដឹកនាំ​តំណាង​​​១៥​នាក់ ​​ធ្វើដំណើរ​​​​ទៅកាន់​​គោលដៅ​ដើម្បី​ដាក់​​ញត្តិ ៕