ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីគិតអំពីចំណីអាហារច្រើន​ជាងការ​រួម​ភេទ

13 ឆ្នាំ មុន

ស្ត្រីភាគ​ច្រើន​គិតពីការ​តម​ចំណី​អាហារ​ជាង​​មិត្តភាព​នៃ​ការ​ទំនាក់​ ទំនង ហើយ​គិត​ពី​ម្ហូប​អាហារ​ជា​ជាង​ការ​រួម​ភេទទៅ​ទៀត នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​គេហទំព័រ mirrow.co.uk ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៣ តុលា​ កន្លង​មក ។
ការសិក្សា​នេះ​បាន​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​​ចំណី​អាហារ​មួយ​ដែល​មាន​ឈ្មោះ​ ថា Atkins​ ហើយ​ក៏​ត្រូវ​រក​ឃើញ​ផង​ដែរ​នូវ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ដែល​ គិតពី​ការ​តម​ចំណី​អា​ហារ​ជាង​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូ​របស់​គេ។

ស្ត្រីភាគ​ច្រើន​គិតពីការ​តម​ចំណី​អាហារ​ជាង​​មិត្តភាព​នៃ​ការ​ទំនាក់​ទំនង ហើយ​គិត​ពី​ម្ហូប​អាហារ​ជា​ជាង​ការ​រួម​ភេទទៅ​ទៀត នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​គេហទំព័រ mirrow.co.uk ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៣ តុលា​ កន្លង​មក ។
ការសិក្សា​នេះ​បាន​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​​ចំណី​អាហារ​មួយ​ដែល​មាន​ឈ្មោះ​ថា Atkins​ ហើយ​ក៏​ត្រូវ​រក​ឃើញ​ផង​ដែរ​នូវ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ដែល​គិតពី​ការ​តម​ចំណី​អា​ហារ​ជាង​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូ​របស់​គេ។

ក្រុម​ហ៊ុន Atkins ​ក៏​បាន​ចុះ​ធ្វើ​ការ​ស្ទង់​មតិ​លើ​ស្ត្រី​តម​ចំណី​អាហារ​ចំនួន​១២៩០​នាក់​ផង​ដែរ​​នៅ​ទូ​ទាំង​​អង់​គ្លេស អំពី​ឥរិយាបថ​នៃ​ការ​តម​ចំណី​អាហារ និង​ផល​ប៉ះ​ពាល់​លើ​មិត្ត​ភាព​របស់​ពួក​គេ។
ជា​លទ្ធ​ផល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៤នាក់​ ដែល​ឱ្យ​តម្លៃ​លើ​ការ​តម​ចំណី​អាហារ​មាន​សារ​សំខាន់​ជាង​មិត្ត​ភាព​របស់​ពួក​គេ ហើយ​​ថែម​ទាំង​និយាយ​ថា ពួក​គេ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សម្រក​ទម្ងន់​ជា​ជាង​ចំណង​មេត្រី​ភាព​ជា​មួយ​ដៃ​គូ​ទៅ​ទៀត។
ស្ត្រី​ដែល​យក​ចិត្ត​ទុក​ម្ហូប​អាហារ​ជាង​មួយ​ភាគ​បី (៣៧.៥ភាគរយ)បាន​និយាយថា ពួកគេ​គិត​អំពី​ម្ហូប​អាហារ និង​ការ​តម​ចំណី​អាហារ​ជា​ជាងដែល​ពួក​គេ​គិត​ពី​​ចំណង​មិត្ត​ភាព ហើយ​ជាង​៥០​ភាគរយ​ បាន​និយាយ​ដោយ​ត្រង់​ៗ​ថា ពួក​គេ​គិត​ពី​ម្ហូប​អាហារ​ជាង​ការ​រួម​ភេទ​ទៅ​ទៀត។

អ្នក​ស្រី​ លីដា អូប៊ីនី ប្រធានផ្នែកអាហារូបត្ថម្ភ​របស់​ក្រុម​ហ៊ុន Atkins បាន​និយាយ​ថា​ ការ​តម​ចំណី​អាហារ​គួរ​តែ​ជា​ផ្នែក​មួយនៃ​ជីវិ​ត​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​មនុស្ស​ម្នាក់ ហើយ​វា​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​គិត​អំ​ពី​វានោះ​ទេ ៕