ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកាស​​​សាលក្រមសំណុំរឿង​​​​បរិ​ហារ​កេរ្តិ៍​​លោក​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំ​ហុង ​​​ពន្យារពេល​​ទៅថ្ងៃទី​​​​១៣ តុលា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​លោក​តិច ប៉ូ ​​ក្រឡា​បញ្ជី​​​​សាលា​ដំបូង​រាជធានីភ្នំពេញ ​​​បានថ្លែង​កាល​ពី​​​ព្រឹក​ថ្ងៃទី​​​​​៥ តុលា ​​​២០១១ នៅ​ក្នុងបន្ទប់​​​​សវនា​ការ​​​​ថា ​ការប្រកាស​​​​សាលក្រម​​​សំណុំរឿង​​​​បរិ​ហារ​កេរ្តិ៍​​​​លោក​ ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង ​​ត្រូវ​​ពន្យារ​ពេល​​​ទៅធ្វើ​​នៅ​​ថ្ងៃទី​​​​១៣ តុលា ​​២០១១ វិញ ដោយសារ​តែ​​​ចៅក្រម​ជំនុំជម្រះ​​​មានធុរ​​កិច្ច​មិន​​អាច​ចូលរួមសវនាការ​​​ បាន​។​

រាជធានីភ្នំពេញ​​​​ ៖ ​លោក​តិច ប៉ូ ​​ក្រឡា​បញ្ជី​​​​សាលា​ដំបូង​រាជធានីភ្នំពេញ ​​​បានថ្លែង​កាល​ពី​​​ព្រឹក​ថ្ងៃទី​​​​​៥ តុលា ​​​២០១១ នៅ​ក្នុងបន្ទប់​​​​សវនា​ការ​​​​ថា ​ការប្រកាស​​​​សាលក្រម​​​សំណុំរឿង​​​​បរិ​ហារ​កេរ្តិ៍​​​​លោក​ឧបនាយករដ្ឋមន្ត្រី​​​ហោ ណាំហុង ​​ត្រូវ​​ពន្យារ​ពេល​​​ទៅធ្វើ​​នៅ​​ថ្ងៃទី​​​​១៣ តុលា ​​២០១១ វិញ ដោយសារ​តែ​​​ចៅក្រម​ជំនុំជម្រះ​​​មានធុរ​​កិច្ច​មិន​​អាច​ចូលរួមសវនាការ​​​បាន​។

គួរ​រំលឹក​ថា កាលពីថ្ងៃទី​​​២២ កញ្ញា ​​​២០១១ ​សាលា​ដំបូង​រាជធានីភ្នំពេញ ​បានបើកសវនាការ​​​​លើ​ករណី​​​ប្តឹង​ទាស់​​របស់​លោកសម រង្ស៊ី ​​ប្រឆាំង​ទៅ​នឹង​​ការកាត់ទោស​លោក​ដោយសាលា​ដំបូង​​រាជ​ធានីភ្នំពេញ​​កាលពី​​​​​ខែ​មេសា ឆ្នាំ​​​២០១១ ដាក់​គុក​​២​ឆ្នាំ ​ទារជំងឺចិត្ត​​​៨លានរៀល ​​និង​ពិន័យ​​​៨​លាន​រៀល ​ពីបទ​បរិហាកេរ្តិ៍​​ និង​ផ្សាយព័ត៌មាន​​មិន​ពិត ​ដែល​លោកសម រង្ស៊ី ​​​បានចោទ​ប្រកាន់​​​លោក​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំហុង​ ​​ថា
«​មេគុក​​បឹង​ត្របែក​» កាលពីថ្ងៃទី​​​១៧ មេសា ​​២០០៨ ​​កន្លងទៅ​​​​នៅ​សារ​មន្ទីរ​​ប្រល័យ​ពូជ​សាសន៍​​​ជើង​ឯក៕