ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​លើក​ពេល​ប្រកាស​សាល​ក្រម​ក្រុម​ចលនា​កង​ទ័ព​សុវណ្ណភូមិ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជ​ធានី​​នៅ​ព្រឹក​​ថ្ងៃ​ទី​៤ តុលា បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ក្រុម​ជន​ប្រដាប់​អាវុធ​ដែល​ហៅ​ថា កង​ទ័ព​សុវណ្ណ​ភូមិ​ចំនួន​៦​នាក់​​ទៅ​ថ្ងៃ​ទី​២៧ តុលា ​ខាង​មុខ បន្ទាប់​ពី​ដំណើរ​ការ​​សវនា​ការ​អស់រយៈ​ពេល​ពេញ​១​ព្រឹក​​រួច​មក​។

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជ​ធានី​​នៅ​ព្រឹក​​ថ្ងៃ​ទី​៤ តុលា បាន​លើក​ពេល​ប្រកាស​សាល​ក្រម​ក្រុម​ជន​ប្រដាប់​អាវុធ​ដែល​ហៅ​ថា កង​ទ័ព​សុវណ្ណ​ភូមិ​ចំនួន​៦​នាក់​​ទៅ​ថ្ងៃ​ទី​២៧ តុលា ​ខាង​មុខ បន្ទាប់​ពី​ដំណើរ​ការ​​សវនា​ការ​អស់រយៈ​ពេល​ពេញ​១​ព្រឹក​​រួច​មក​។

ក្រុម​​កង​ទ័ព​សុវណ្ណ​ភូមិ​ទាំង៦​នាក់​នេះមាន​ ១-ឈ្មោះ​ជា សារា៉ន់ ភេទ​ប្រុស អាយុ​៤៩ឆ្នាំ មុន​ចាប់​ខ្លួន​មាន​ទី​លំនៅភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មាន​ជ័យ ​២-ឈ្មោះ​លីវ សុខ​សុវណ្ណ ភេទ​ប្រុស អាយុ​​៤៩ឆ្នាំ ទីលំនៅ​ភូមិ​ត្នោត​ជ្រំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​​មាន​ជ័យ ៣-ឈ្មោះ​ផ្លត រីុ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទី​លំនៅភូមិ​២ សង្កាត់កំពង់​ស្វាយ ​​ក្រុងសិរី​សោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ ៤-ឈ្មោះ​ជុំ វិជ័យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​ទី​លំនៅសង្កាត់​កំពង់​ស្វាយ ក្រុងសិរី​សោភ័ណ ៥-ឈ្មោះ​​យ៉ុម ​ហេវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទី​លំនៅភូមិ​តា​សៀវ ​ឃុំ​គោក​កឋិន ស្រុក​ថ្ម​ពួក ​​ខេត្ត​បន្ទាយ​​មាន​ជ័យ និង​៦-ឈ្មោះ​​ពោត ផរ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទី​លំនៅ​ភូមិ​តា​ត្រៃ​ ឃុំ​គោកកឋិន ស្រុក​ថ្ម​ពួក។

ជនទាំង​៦​នាក់​នេះ ត្រូវ​បាន​ចា​ប់ខ្លួន​កាល​ពី​ចុង​ខែ​មីនា ​ឆ្នាំ​២០១១ ដោយ​ជាប់​ចោទ​ពី​បទ​​​បង្កើត​​និង​ជ្រើសរើស​​ដោយ​ខុស​ច្បាប់​នូវ​កម្លាំង​ប្រដាប់​អាវុធ​​ (កង​ទ័ព​​សុវណ្ណភូមិ) ​ហើយ​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​ពន្ធ​នាគារ​ព្រៃ.ស ។ ​លុះ​​​​នៅ​ព្រឹក​ថ្ងៃ​ទី​៤ តុលា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​លើក​យក​សំណុំ​រឿង​​នេះ​មក​បើក​សវនា​ការ​​ជំនុំ​ជម្រះ​ទោស​ ប៉ុន្តែ​បាន​លើក​​​ពេល​ប្រកាស​សាល​ក្រម​ទៅ​​ថ្ងៃ​ទី​២៧ តុលា។
គួរ​បញ្ជាក់ថា ​ក្រុមជន​នេះត្រូវសមត្ថ​កិច្ច​ការិយា​ល័យ​​ព័ត៌​មាន​ទូទៅ​​នៃ​កង​រាជអាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​​និង​ចាប់​ខ្លួន​តាម​រយៈ​ការ​ផ្តល់​ព័ត៌​ម​ាន៕