ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​រាជធានីភ្នំពេញ​មាន​​សិស្ស​ពូកែ​4.188​នាក់​ត្រូវ​បាន​​លើក​ទឹក​ចិត្ត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្រាប់​ឆ្នាំ​សិក្សា​២០១០-២០១១ កន្លង​មក​នេះ ​នៅ​រាជ​ធានី​ភ្នំពេញ មាន​សិស្ស​ពូកែ​ចំនួន​៤.១៨៨​នាក់ ​ត្រូវ​បាន​លោក​កែប ជុតិមា ​អភិ​បាល​រាជធានី​ភ្នំពេញ ​និង​លោក​ជំទាវ ជុំ សាមីន ជា​ភរិយា ​ផ្តល់​ជា​អំណោយ​លើក​ទឹក​ចិត្ត ។ ពិធី​ចែក​អំណោយ​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​​ដល់​សិស្ស​ពូកែ​ទាំង​នេះ​បាន​ ​ធ្វើ​ឡើង​​នាព្រឹក​ថ្ងៃទី​៤ តុលា ​ឆ្នាំ​២០១១ នៅ​​វិទ្យា​ល័យ​សន្ធរ​ម៉ុក ​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​​ថ្មី

រាជធានីភ្នំពេញ ៖ សម្រាប់​ឆ្នាំ​សិក្សា​២០១០-២០១១ កន្លង​មក​នេះ ​នៅ​រាជ​ធានី​ភ្នំពេញ មាន​សិស្ស​ពូកែ​ចំនួន​៤.១៨៨​នាក់ ​ត្រូវ​បាន​លោក​កែប ជុតិមា ​អភិ​បាល​រាជធានី​ភ្នំពេញ ​និង​លោក​ជំទាវ ជុំ សាមីន ជា​ភរិយា ​ផ្តល់​ជា​អំណោយ​លើក​ទឹក​ចិត្ត ។ ពិធី​ចែក​អំណោយ​ដើម្បី​ជាការ​លើក​ទឹក​ចិត្ត​​ដល់​សិស្ស​ពូកែ​ទាំង​នេះ​បាន​​ធ្វើ​ឡើង​​នាព្រឹក​ថ្ងៃទី​៤ តុលា ​ឆ្នាំ​២០១១ នៅ​​វិទ្យា​ល័យ​សន្ធរ​ម៉ុក ​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​​ថ្មី ២០១១-២០១២ ​ដោយ​មាន​ការ​ចូល​រួម​ពី​​លោក​គ្រូ អ្នក​គ្រូ ​និង​សិស្សានុ​សិស្ស​​យ៉ាង​ច្រើន​កុះ​ករ ។

លោក​ជា ជាតិ នាយ​ក​មន្ត្រី​អប់រំ យុវ​ជន និង​កីឡា​​រាជធានីភ្នំពេញ ​​បាន​​​ឱ្យ​ដឹង​ថា ឆ្នាំ​សិក្សា​២០១០-២០១១ កន្លង​មក​នេះ ​រាជធានីភ្នំពេញ ​​មាន​សិស្ស​ពូកែ​ចំនួន​៤.១៨៨​នាក់ ក្នុង​នោះ​សិស្ស​ពូកែ​​ទទួល​ជ័យ​លាភី​ថ្នាក់​អន្តរ​ជាតិ​ចំនួន​៧​នាក់។ ​សិស្ស​ជ័យ​លាភី​​ទូទាំង​ប្រទេស​១៦​នាក់ សិស្ស​ពូកែ​សម្រាប់ថ្នាក់​រាជ​ធានីភ្នំពេញ​ចំនួន​៣៨​នាក់ និង​សិស្ស​ពូកែ​ទទួល​ចំណាត់​ថ្នាក់​លេខ​១, លេខ​២ និង​លេខ​៣ ចំនួន​៤.១២៧​នា​ក់ ។

នៅ​ក្នុង​ឱកាស​នោះ​ ​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​នូវ​​ការ​កោត​សរសើរ​​​ក្មួយៗ​​សិស្សានុសិស្ស​ដែល​បាន​ខិត​ខំ​​រៀន​សូត្រ រហូត​ដល់​ទទួល​ជ័យ​លាភី​​ក្នុង​ពេល​នេះ​។ ទាំង​នេះ​គឺ​ជា​​លទ្ធ​ផល​​ដែល​ផ្តើម​ចេញ​ពី​ការ​ខិត​ខំ​របស់​ក្មួយៗ ​ជា​មុខ​មាត់​របស់​ក្មួយៗ​ អាណា​ព្យា​បាល​ ឪពុក​ម្តាយ​ រាជធានីភ្នំពេញ ​ក៏​ដូច​ប្រទេស​ជាតិ​​ដែរ ។ ​លោក​កែប ជុតិមា ​​បាន​លើក​ឡើង​​ថា សិស្ស​ពូកែ​មិន​មែនមាន​តែនៅ​ក្នុង​គ្រួសារ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​នោះ​ទេ សំខាន់​គឺ​​ការ​ខិត​ខំ​របស់​ខ្លួន​យើង លោក​គ្រូ អ្នក​គ្រូ ​និងអាណា​ព្យា​បាល​​តែ​ម្តង ។ ​ជាក់​ស្តែង ​​សម្តេច​តេជោ ហ៊ុន សែន ​ជា​គំរូ​ដែល​សម្តេច​ជា​​កូន​អ្នក​ក្រីក្រ​ ហើយ​បាន​ខិត​ខំ​តស៊ូ​រហូត​មក​ដល់​ពេល​នេះ​សម្តេច​បាន​ក្លាយ​ទៅ​ជា​នាយក​រដ្ឋ​មន្ត្រី​ដ៏ឆ្នើម​​ដែល​ល្បី​​នៅ​លើ​ពិភព​លោក ​ហើយ​ការ​តស៊ូ​បែប​នេះ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​​ណាស់ ។

លោក​កែប ជុតិមា ​បាន​ធ្វើ​ការ​​ដាស់​តឿន និង​ជំរុញ​​ដល់​ក្មួយៗ​​សិស្សានុ​សិស្ស​​ឱ្យ​ខិត​ខំ​រៀន​សូត្រ​​ប​ន្ត​ទៅ​ទៀត ​ចំណែក​ឯ​ក្មួយៗ​​ជំនាន់​ក្រោយ​​ត្រូវ​តែ​​ខិត​ខំ​រៀន​​ទើប​ទទួល​​បាន​លទ្ធ​ផល​ដូច​សិស្ស​ពូកែ​ទាំង​នេះ ។
អំណោយ​​​​របស់​លោក​កែប ជុតិមា ដែល​បាន​ចែក​ជូន​សិស្ស​ពូកែ​នា​ឱកាស​នោះ​មាន​ចំនួន​៤,១៨៨​នាក់ ​ក្នុង​នោះ​មាន​សិស្ស​ពូកែ​ថ្នាក់​អន្តរ​ជាតិ​ចំនួន​៧​នាក់​ ម្នាក់ៗ​​ទទួល​បាន​កាតាប​១​ សៀវ​ភៅ​១០​ក្បាល ប៊ិច​​២​ដើម ថវិកា​១០​ម៉ឺន​រៀល ​សិស្ស​ជាប់​ជ័យ​លាភី​​ទូទាំង​ប្រទេស​១៦​នាក់ មាន​មេ​ដាយ​មា​ស៣​នាក់ ប្រាក់​២​នាក់ សំរឹទ្ធិ​ម្នាក់ និង​​វិញ្ញា​បន​បត្រ​​សិស្ស​ពូកែ​ទូទាំង​ប្រទេស​១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​កាតាប សៀវភៅ ​ប៊ិច​ដូច​​ខាង​លើដែរ តែ​ថវិកា​ពី​៦​ម៉ឺន​​​​រៀល​ដល់​៨​ម៉ឺន​រៀល​ទៅ​តាម​មេដាយ ។ សិស្ស​ពូកែ​​ថ្នាក់​​រាជ​ធានីភ្នំពេញ ​ចំនួន​៣៨​នាក់ ទទួល​បាន​កាតាប១ សៀវ​ភៅ​​​១០​ក្បាល ប៊ិច​២​ដើម ថវិកា​៥​ម៉ឺន​រៀល។ ដោយ​ឡែក​សិស្ស​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ ទទួ​ល​បាន​​កាតាប​ សៀវ​ភៅ​​ ប៊ិច​ដូច​ខាង​លើ ចំណែក​ថវិកា​ពី​២​ម៉ឺន​រៀល​​ទៅ​៤​ម៉ឺន​រៀល​​តាម​ចំណាត់​ថ្នាក់​៕