ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រ៉ុង ឈុន ​បាន​​ដឹកនាំគ្រូបង្រៀន​ធ្វើការ​តវ៉ា​​នៅលើទីលាន​ប្រជាធិបតេយ្យ​​ព្រឹកនេះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​លោក​រ៉ុង ឈុន ប្រធាន​​​សមាគម​គ្រូបង្រៀន​​ឯករាជ្យ​​បានទៅដល់​ទីលាន​ប្រជាធិបតេយ្យ​​ ស្ថិតក្នុង​​​សង្កាត់​វត្ត​ភ្នំ ​ខណ្ឌដូន​ពេញ​ កាលពីវេលាម៉ោង​​​​​៧​និង​​​៣០​នាទី​​ព្រឹកថ្ងៃទី​​៥ តុលា ២០១១ ​​ដើម្បីអ្វី​ដែល​​លោក​​តវ៉ា​​សុំ​ឱ្យ​មានការ​ដំឡើង​ប្រាក់​​​បៀ​វត្ស​​​ដល់ ​បណ្តា​គ្រូ​បង្រៀន​​ និង​សុំ​​ឱ្យ​គ្រូបង្រៀន​មាន​សិទ្ធិសេរី​​ភាព​ក្នុង​ការបញ្ចេញ​មតិ​កែលម្អ​​ ពី​បញ្ហា​​អសកម្ម​​ក្នុង​អង្គ​ភាព​-ស្ថាប័ន​របស់ខ្លួន​។​

រាជធានីភ្នំពេញ​​​​ ៖ ​លោក​រ៉ុង ឈុន ប្រធាន​​​សមាគម​គ្រូបង្រៀន​​ឯករាជ្យ​​បានទៅដល់​ទីលាន​ប្រជាធិបតេយ្យ​​ ស្ថិតក្នុង​​​សង្កាត់​វត្ត​ភ្នំ ​ខណ្ឌដូន​ពេញ​ កាលពីវេលាម៉ោង​​​​​៧​និង​​​៣០​នាទី​​ព្រឹកថ្ងៃទី​​៥ តុលា ២០១១ ​​ដើម្បីអ្វី​ដែល​​លោក​​តវ៉ា​​សុំ​ឱ្យ​មានការ​ដំឡើង​ប្រាក់​​​បៀ​វត្ស​​​ដល់​បណ្តា​គ្រូ​បង្រៀន​​ និង​សុំ​​ឱ្យ​គ្រូបង្រៀន​មាន​សិទ្ធិសេរី​​ភាព​ក្នុង​ការបញ្ចេញ​មតិ​កែលម្អ​​ពី​បញ្ហា​​អសកម្ម​​ក្នុង​អង្គ​ភាព​-ស្ថាប័ន​របស់ខ្លួន​។

ការ​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ​​​មុន​គេ​របស់​​លោក​​រ៉ុង ឈុន ​​​ទាំងព្រឹកបែបនេះ គឺ​លោក​ទៅ​​​​រង់ចាំ​គ្នា (គ្រូ​​ៗបង្រៀន​) ​ឱ្យបាន​​ច្រើន បន្ទាប់​​​មក​នឹង​លើក​បដា​​ដែលមាន​​សរសេរ​​អក្សរ​​តវ៉ា​ជា​ច្រើន​​…​មក​ដល់​វេលាម៉ោង​​​៨​និង​​​​៣០​នាទី​​ព្រឹក​ថ្ងៃដដែល​​​នេះ ​ក្រុម​គ្រូ​បង្រៀន​​បាន​មក​​​ជួប​ជុំ​គ្នា​​ជា​បន្ត​បន្ទាប់ ឃើញ​ថា ​ច្រើន​នាក់​​​កក​កុញ​​លើ​សួន​ប្រជាធិបតេយ្យ​​។ ​​សូម​បញ្ជាក់​ថា ​ការធ្វើការ​​​តវ៉ា​របស់​​​ក្រុម​គ្រូបង្រៀន​​ដឹក​នាំ​ដោយ​លោក​​រ៉ុង ឈុន នាពេលនេះ គឺ​ស្របពេល​​ប្រទេស​កម្ពុជា​​​ប្រារព្ធ​​ពិធី​ទិវា​គ្រូបង្រៀន​​ផងដែរ​។​ ព័ត៌មាន​លម្អិត​​នឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើ​ទំព័រ​​កាសែត​កោះសន្តិភាព ៕