ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម លីថូ និង ​​សារឹម ង៉ា ​ប្រកួតគ្នា​ដណ្តើម​ជើងឯក​ ​​ខ្សែក្រវាត់​​​ខារ៉ាបាវ​ទម្ងន់54​គ.ក្រនៅរេញ​ទូរទស្សន៍ ​CTN

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​នៅ​លើ​សង្វៀន​ CTN ទម្ងន់​​៥៤​គីឡូ​ក្រាម ​ថ្ងៃ​សុក្រ ទី​៧ ​តុលា ខាង​មុខ​នេះ ឯម​ លីថូ ​មកពី​ក្លឹប​​គ្រុឌ​មាន​ជ័យ និង​សារឹម ​ង៉ា មកពី​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល B ខណៈ​​​​ម៉ន សាម៉េត ​មកពី​ក្លឹប​​ព្រែក​ឯង​កីឡា និង​លាភ សំណាង មកពី​ក្លឹប​​កង​ពល​តូច​លេខ​៧០ ​បាន​ត្រឹម​​ឡើង​មក​កំដរ​រេញ​តែ​​ប៉ុណ្ណោះ ។

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ​នៅ​លើ​សង្វៀន​ CTN ទម្ងន់​​៥៤​គីឡូ​ក្រាម ​ថ្ងៃ​សុក្រ ទី​៧ ​តុលា ខាង​មុខ​នេះ ឯម​ លីថូ ​មកពី​ក្លឹប​​គ្រុឌ​មាន​ជ័យ និង​សារឹម ​ង៉ា មកពី​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល B ខណៈ​​​​ម៉ន សាម៉េត ​មកពី​ក្លឹប​​ព្រែក​ឯង​កីឡា និង​លាភ សំណាង មកពី​ក្លឹប​​កង​ពល​តូច​លេខ​៧០ ​បាន​ត្រឹម​​ឡើង​មក​កំដរ​រេញ​តែ​​ប៉ុណ្ណោះ ។

​រវាង​គូ​នេះ​ប្រកួត​បាន​៤​លើក​ម្នាក់​រួច​​មក​ហើយ និងអត់​​ដែល​ចាញ់​ ព្រម​ទាំង​មាន​១២​ពិន្ទុ​ដូច​គ្នា​ទៀត ដូច្នេះ​​នៅ​ក្នុង​ពូល B ពួកគេ​ទាំង​២​នាក់​​មាន​ពិន្ទុ​នាំ​មុខ​គេ​ដាច់​តែ​ម្តង។ ​សម្រាប់​ការ​ជួប​គ្នា​លើក​នេះ គឺ​​ដើម្បី​ដណ្តើម​​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល​តែ​ប៉ុណ្ណោះ ​អ្នក​ណា​ចាញ់ ឬ​ឈ្នះ​ នឹង​គ្មានមាន​បញ្ហា​​អ្វី​ឡើយ ។ ​ឯម៉ន សាម៉េត ​​និង​លាភ ​សំណាង​វិញ ឡើង​មកប្រកួត​​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ​ព្រោះខាង​ណា​ឈ្នះ​ក៏​គេច​មិន​រួច​ពី​ការ​ហាល​ខោ​ដែរ។ ឆ្លង​កាត់​ការ​ប្រកួត​ទាំង​៤​លើក​ម្នាក់​មក​នេះ​ ពួកគេ​ឈ្នះ​២​​លើក និង​ចាញ់​២​លើ​កមាន​៨​ពិន្ទុ​ដូចគ្នា។ ​

សម្រាប់​គូ​ប្រកួត​មិត្ត​ភាព​ដែល​​ត្រូវ​ជួប​គ្នា​​នៅ​ក្នុងថ្ងៃ​នោះ​ដែរ ​សិង្ហ ​បារាំង មកពី​ក្លឹប​​សិង្ហ​កីឡា ដែល​​បាន​បាត់​មុខ​ពី​​សង្វៀន​​ជា​​យូរ​មក​ហើយ​នោះ បានវិល​​មក​កាន់​សង្វៀន​សា​ជា​ថ្មី​ត្រូវ​ប៉ះ​ជា​មួយ​ចៅ​ ផល​ឌឿ មកពី​ក្លឹប​​ខេត្ត​ក្រចេះ ។​ ​សិង្ហ​ បារាំង​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ម្នាក់​តែ​កេរ្តិ៍​ឈ្មោះ​​រ​បស់​គេ​មិន​សូវ​ជា​ល្បី​ល្បាញ​​ប៉ុន្មាន​ឡើយ។ ​គេ​នៅ​មិនអាច​ដឹង​មុន​​​​ថា តើការមក​ជួប​ចៅ​ ផលឌឿ លើក​នេះ សិង្ហ បារាំង មាន​សំណាង​​ល្អ​ ឬ​អាក្រក់​ឡើយ។ ​ផល​ឌឿ ​ស្នៀត​ប្រយុទ្ធ​​មិន​សូវ​ជា​ពូកែ​ប៉ុន្មានទេ តែ​​បើ​និយាយ​​ពី​កម្លាំង​វិញ​នោះគឺ​ខ្លាំង​គួ​រសម ។ ​ផល សុភាព ​មកពី​ក្លឹប​​​ឃ្លាំង​មឿង​ ខេត្ត​​ពោធិ៍​សាត់ ជួប​ប្រកួត​ជា​មួយ​កែវ វីរៈ មកពី​ក្លឹប​​គជ​សា​រ​កីឡា ។

ចន្ថា សារ៉ាន់ ជួប​ ជា សំណាង ​ខណៈ​ សូយ វីរៈ ​ជួប ​សេក គឹម​ស៊ុយ នៅសង្វៀន TV5

​នៅ​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​សម្រាប់​ថ្ងៃ​អាទិត្យ ទី​​៩ តុលា ​ខាង​មុខ​នេះ ចន្ថា សារ៉ាន់ មកពី​ក្លឹប​យុវ​​កីឡា​ ឡើង​សាក​កម្លាំង​ជា​មួយ​ជា សំណាង ​មកពី​ក្លឹប​បុរី​ស័ក្តិ​សិទ្ធិ ខណៈ​​សូយ វីរៈ ​មកពី​ក្លឹប​​អូរដឹម​​កីឡា​​ ជួប​សេក គឹម​ស៊ុយ មក​ពី​ក្លឹប​​សឹក​រង​ខេត្ត​សៀមរាប ។

រវាង​ជើង​ថ្មី​១​គូ​នេះ​អត់​ធ្លាប់​​ប៉ះ​គ្នា​ពី​មុន​មក​ទេ ​ដូច្នេះ​ទាំងសង​ខាង​សុទ្ធ​តែ​មិន​​បាន​ដឹង​ពី​សមត្ថ​ភាព​​ប​ច្ចេក​ទេស​​គ្នា​​ឡើយ ។ ចន្ថា សារ៉ាន់ ​អាង​តែ​កម្លាំង​បន្តិច​ប៉ុណ្ណោះ​ បើ​និយាយ​ពី​បច្ចេក​ទេស​ប្រកួត​នៅ​លើស​ង្វៀន ស្នៀតដែល​អាច​យក​ជា​ការ​បានគឺស្នៀត​ជើង និង​កណ្តាល​ដៃ​ ប៉ុន្តែ​សម្រាប់​ជា​ សំណាង​វិញ ​មិន​មានអ្នក​ណា​​ដឹងពី​ល្បិច​ប្រយុទ្ធ​​​របស់​គេ​ឡើយ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​តើ​គេ​ខ្លាំង​ប៉ុន​ណា។

​សូយ វីរៈ ​ដែល​ចង់​សាក​​កម្លាំង​ជា​មួយ​សេក ​គឹម​ស៊ុយនោះ បើ​និយាយ​ពី​ល្បិច​​ប្រយុទ្ធ​នៅ​លើ​សង្វៀន​រប​ស់​​គេ​អាច​យក​ជា​ការ​បាន ព្រោះ​មួយ​រយៈ​មក​នេះ​គេ​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​​គួរ​សម ទាំង​ស្នៀត​ជើង​ និង​ស្នៀត​​ដៃ​រួម​ទាំង​ស្នៀត​កែង​ គឺមិន​ធម្ម​តា​ឡើយ ។ ​ប៉ុន្តែ​សម្រាប់​​សេក គឹម​ស៊ុយ ​វិញ អត់​សូវ​ល្បីឈ្មោះ​​ប៉ុន្មាន​ឡើយ យូរៗ​គេ​ឃើញ​មាន​មុខ​នៅ​លើ​សង្វៀន​ម្តង ហើយ​លើក​នេះ​​មក​ប៉ះ​​ចំ​ជើង​ខ្លាំង​ទៀត​មិន​ដឹង​ថា គេ​អាច​តស៊ូ​​​​បាន​ប៉ុន្មាន​​ទឹក​នោះ​ទេ ។ អាំង​ សំអាត ​មក​ពី​ក្លឹប​​តា​ព្រហ្ម​កីឡា​ ជួប​ប្រកួត​​ជា​មួយ​ឆាំ រ៉ែម មកពី​ក្លឹប​​សិង្ហ​កីឡា ។ ​ឈិន ក្វាន់​កុយ មកពី​ក្លឹប​​គជ​រាជ​សីហ៍ ជួប​ប្រកួត​​ជា​មួយ​អ៊ុច ហ៊ុយ មកពី​ក្លឹប​រស្មី​កុមារ​កំព្រា ៕