ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺពេល​បំបៅ​ដោះ​​កូនៈ តើ​គួរ​ដោះ​ស្រាយ​បែបណា?

13 ឆ្នាំ មុន

នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
-សុដន់របស់អ្នកក្រហម, ក្តៅ និងឈឺអំឡុង ពេល២៤ម៉ោង និងអ្នកមានគ្រុនក្តៅ, ញ័រ និង មានអារម្មណ៍ថា ឈឺចាប់នៅពេល​អ្នកមាន​ផ្តា​សាយនោះ ។
-អ្នកកំពុងតែមិនផលិតទឹកដោះអំឡុង​ពេល​មួយសប្តាហ៍បន្ទាប់ពីសម្រាលកូនរួច ។

នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
-សុដន់របស់អ្នកក្រហម, ក្តៅ និងឈឺអំឡុង ពេល២៤ម៉ោង និងអ្នកមានគ្រុនក្តៅ, ញ័រ និង មានអារម្មណ៍ថា ឈឺចាប់នៅពេល​អ្នកមាន​ផ្តា​សាយនោះ ។
-អ្នកកំពុងតែមិនផលិតទឹកដោះអំឡុង​ពេល​មួយសប្តាហ៍បន្ទាប់ពីសម្រាលកូនរួច ។
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?

កូនដែលបៅដោយទឹកដោះមិនតែងតែមាន​យ៉ាងរលូននោះទេ ជាពិសេសក្នុងខែដំបូង​បន្ទាប់​ពីកើតនោះ ។ វេជ្ជបណ្ឌិតរ៉ូត ឡរេន ដែលជា​សាស្ត្រាចារ្យនៃផ្នែកកុមារ, រោគស្ត្រី និងសម្ភព​នៅ​ឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ រ៉ូឆេសស្ទ័រ​ក្នុង​ទីក្រុងញូវយ៉កបាននិយាយថា ការបំបៅកូន​ដោយទឹកដោះតម្រូវអោយមានជំនាញដែលម្តាយត្រូវរៀនវិធីសាស្ត្រប្រពៃណីដោយមើល​ទៅ​លើម្តាយដទៃទៀត ។ បញ្ហាគឺថា​ស្ត្រីសព្វថ្ងៃនេះ​មិនបានបំបៅដោះកូនដោយខ្លួនឯង ដើម្បី​រៀន​ពីបច្ចេកទេសដែលត្រឹមត្រូវនោះទេ ។

គាត់បាននិយាយបន្ថែមទៀតថា ជាលទ្ធ​ផល​ម្តាយមិនអាចដឹងពីរបៀបដាក់កូនរបស់គេឱ្យបៅដោះដោយរបៀបណានោះទេ ។ ដោយ​​​ដាក់​ត្រង់មុំដែលខុស, ទារកមិនអាចបៅ​ទៅលើក្បាលដោះយ៉ាងត្រឹមត្រូវ និងក្បាល​ដោះ​ប្រែក្លាយទៅជាឈឺ។

រហូតដល់ទៅម្តាយយល់ពីតម្រូវការរបស់កូន និងខ្លួនគាត់ផ្ទាល់, សុដន់របស់គាត់មិន​អាច​បញ្ចេញបានគ្រប់គ្រាន់រាល់ពេលម្តងៗនៃការ បញ្ចេញទឹកដោះនោះ ។ វេជ្ជបណ្ឌិតឡរេន​បាន​និយាយថា នេះអាចបណ្តាលអោយទឹកដោះ​កើន​ឡើង, បង្កើតទៅជាការហើមឈឺ និងឈឺក្បាល​សុដន់ ។ មួយវិញទៀត បំពង់បង្ហូរទឹកដោះ​អាច​ក្លាយទៅជាស្ទះដោយការឡើងទឹកដោះពេញផងដែរ ហើយបំពង់បង្ហូរទឹកដោះដែល​ត្រូវបាន​ស្ទះអាចក្លាយទៅជាមានការឆ្លងមេរោគ​ដែ​ល​ត្រូវបានគេហៅថា ការរលាកជាលិកាសុដន់។ អ្នកនឹងដឹងថា អ្នករលាក​ជាលិកា​សុដន់​ប្រសិន​បើមានការបន្ថែមនូវការឈឺសុដន់, ក្រហម​សុដន់, អ្នកមានអារម្មណ៍ថា គ្រុនក្តៅ និងឈឺ​ចាប់នៅពេលដែលអ្នកមានជំងឺផ្តាសាយ។

ទោះជាយ៉ាងណាក៏ដោយ, បច្ចេកទេស​នៃ​ការបំបៅដោះកូនមិនមែនជាប្រភពនៃបញ្ហាតែមួយគត់នោះទេ ។ ស្ត្រេស និងការអស់កម្លាំង​ក៏អាចបង្អាក់នូវការហូរទឹកដោះរបស់អ្នកផង
ដែរ។

ការបន្ធូរបន្ថយនូវរោគសញ្ញាបញ្ហានៃការ​បំបៅដោះកូនភាគច្រើនអាចបន្ថយការឈឺចាប់យ៉ាងស្រួល
-ព្យាយាមការលាបក្រែមៈ វេជ្ជបណ្ឌិត បេតធីក្រាសដែលជាប្រធាននៃព័ត៌មាន​វិទ្យា​សាស្ត្រ​ក្នុងទីក្រុងឈីកាហ្គោបាននិយាយថា ក្រែមដែលលាបសុដន់ដែលលក់នៅតាមទីផ្សារ​ដូចជាម៉ាសេ (Massé) ជួយបន្ថយការឈឺចាប់, ការខូចខាតរបស់ក្បាលដោះដោយគ្មានការប៉ះពាល់ទៅលើទារកអ្វីឡើយ។
-ធ្វើអោយសុដន់ក្តៅល្មមៈ ប្រសិនបើសុដន់ របស់អ្នកផ្តល់អារម្មណ៍ថា តឹង និងឈឺ, អ្នកអាច មានការស្ទះនៅនឹងបំពង់បង្ហូរទឹកដោះ ។ វេជ្ជ បណ្ឌិតឡរេនបាននិយាយថា យកអ្វីមួយមក ធ្វើចលនាលើសុដន់ដោយដបទឹកក្តៅ និងដាក់ វារអិលលើសុដន់ក្នុងរយៈពេល៥នាទី ឬគ្រប ដណ្តប់របស់ក្តៅអ៊ុនៗលើសុដន់របស់អ្នក, កន្សែងសើមដើម្បីជម្រុញដល់លំហូរទឹកដោះ។
-សូមពាក់អាវទ្រនាប់ដែលស័ក្តិ​សម ៈ វេជ្ជ បណ្ឌិតខារេន អូក ដែលជាសាស្ត្រាចារ្យរង​នៃសា​កលវិទ្យាល័យមីឈីហ្គេនក្នុងទីក្រុងឡង់ ស៊ីង​បាននិយាយថា អ្វីក៏ដោយដែល​សង្កត់​ប្រឆាំង​ទៅលើបំពង់បង្ហូរទឹកដោះនឹងបង្អាក់​នូវ​ការបង្ហូរនោះអាចនាំអោយមានការហើម និង​អាច​មានការឆ្លងមេរោគទៀតផង ។ គាត់បាន​បន្ថែមថា សូមអោយច្បាស់ថា អាវ​ទ្រនាប់របស់​អ្នកគឺសមល្មម និងព្យាយាមកុំគេង​ផ្កាប់ក្នុង​រយៈ​ពេលមួយយូរអោយសោះ។
-សូមប្រើនូវទឹកដោះផ្ទាល់របស់អ្នកៈ ក្បាល​ដោះដែលធូរស្រាលពីការឈឺ និងតឹងដែល​នៅ​ចន្លោះការបំបៅដោះកូនដោយធ្វើអោយស្រទាប់​ស្តើងនៃទឹកដោះ នឹងអនុញ្ញាតអោយពួកវា​ឆាប់​អស់ ។ វេជ្ជបណ្ឌិតឡរេនបាននិយាយថា ទឹក​ដោះធ្វើអោយប្រសើរឡើងដោយខ្លួនវាផ្ទាល់។
-សូមធ្វើការសម្រាកខ្លះៗ: វេជ្ជបណ្ឌិតឡរេន​បាននិយាយថា ការសម្រាក គឺចាំបាច់យ៉ាង ខ្លាំងសម្រាប់លំហូរទឹកដោះ ។ អ្នកត្រូវការ​វា​ដើម្បីបង្កើតនូវភាពមាំមួនរបស់អ្នក និងដើម្បី ប្រឆាំងទៅនឹងស្ត្រេស ។ សូមទុកអោយ​នរណា​ម្នាក់មើលថែកូនរបស់អ្នក។ សូមទុក​អោយ​ឪពុកពទារក និងអោយទារ​កនូវទឹកដោះដែល​ត្រូវបានច្របាច់ហើយរួចជា​ស្រេចដែល​បានដាក់​ក្នុងដបទឹកដោះគោនៅ​ពេល​ណាដែលអ្នកគេង​មួយ​ភ្លែតនោះ។ គាត់​បានបន្ថែមថា អំឡុងពេល​បំបៅដោះកូន ឬ​ច្របាច់ សូមបិទទូរស័ព្ទចោល និងបំបាត់ចោល​នូវអ្វីដែលធ្វើអោយធុញទ្រាន់​ដទៃទៀត។
-លេបថ្នាំអង់ទីប៊ីយ៉ូទិចៈ ប្រសិនបើអ្នក​មានអារម្មណ៍ថាឈឺចាប់ និងគ្រុនក្តៅ, អ្នកអាច​មានជំងឺរលាកជាលិកាសុដន់, គ្រូពេទ្យនឹងចេញ​វេជ្ជ​បញ្ជាអោយទិញថ្នាំអង់ទីប៊ីយ៉ូទិច ។ វេជ្ជ​បណ្ឌិតអូកបាននិយាយថា អ្នកនៅតែអាច​បំបៅ​ដោះកូនចាប់តាំងពីវាជាជាលិកាសុដន់, មិនមែន​ជាទឹកដោះដែលត្រូវបានឆ្លងមេរោគនោះទេ។ គាត់បានបន្ថែមថា ថ្នាំអង់ទីប៊ីយ៉ូទិចដែល​ឆ្លង​កាត់ចូលទៅក្នុងទឹកដោះរបស់អ្នក គឺមិនអីនោះ​ទេ​សម្រាប់ទារករបស់អ្នក ប៉ុន្តែអ្នកគួរតែសួរ​ទៅគ្រូពេទ្យដើម្បីអោយប្រាកដ។ សូមសួរ​ទៅ​គ្រូពេទ្យអំពីការលេបថ្នាំអាស្ពីរីនដើម្បីបន្ថយនូវ​ភាពមិនស្រួលនេះនៅពេលដែលអ្នកកំពុងរង់ចាំ​ថ្នាំអង់ទីប៊ីយ៉ូទិចនោះ។
-ទទួលការគាំទ្រ ៈ ប្រសិនបើអ្នកមាន​បញ្ហានៃការបំបៅដោះកូននេះច្រើន និងអ្នកមិន​ដែល​នៅជិតស្ត្រីដែលជាមេដោះគេទេនោះ, វា​អាចមានប្រយោជន៍ដើម្បីរំលឹកពីបច្ចេកទេសនៃ​ការបំបៅដោះកូនរបស់អ្នក ។ មានក្រុមអ្នក​គាំទ្រស្ត្រីបំបៅដោះកូនដូចជា La Leche League International ដែលអាចផ្តល់នូវ ព័ត៌មានលំអិត និងចម្លើយនូវសំណួរ​មួយចំនួន​ដែលអ្នកមាន។ ការចាកចេញពីការចាប់​ផ្តើម​ដែលល្អ ការរៀនពីបច្ចេកទេសនៃការបំបៅដោះ​កូនដោយផ្ទាល់មុននឹងអ្នកដាក់កូនរបស់អ្នក​អោយបៅនិងជាមធ្យោបាយដើម្បីឆ្ពោះទៅរកការការពារពីបញ្ហា។ ទាំងនេះគឺជារឿង​មួយ​ចំនួន​គួរតែប្រុងប្រយ័ត្នៈ
-ទុកកូនអោយនៅជិតបន្ទាប់ពី​សម្រាលរួចៈ ការសិក្សារបស់ជនជាតិស៊ុយអែតមួយបានរក​ឃើញថា ទារកដែលត្រូវបានយកចេញពី​ម្តាយ​សម្រាប់ការវាស់ និងស្លៀកកន្ទបអំឡុងពេល​២០នាទីដំបូង, ពួកគេមិនបឺតដោះ​ដូចទៅ​នឹង​ទារកដែលត្រូវបានអនុញ្ញាតអោយដាក់ក្បែរ ពោះម្តាយទាំងស្រាតននលក្នុងរយៈពេល១ម៉ោងនោះទេ ។ វេជ្ជបណ្ឌិតឡរេនបាន​និយាយ​ថា កុំខ្មាសអៀនដើម្បីអោយបុគ្គលិកដឹងថា​ អ្នក​ប៉ុនប៉ងទុកកូនរបស់អ្នកអោយនៅជិតពោះ​របស់​អ្នកនៅពេលដែលសម្រាលរួចភ្លាមនោះ។
-សូមសន្មតនូវការដាក់ទារកអោយត្រូវ​សម្រាប់ការបៅៈ វេជ្ជបណ្ឌិតឡរេន​បាន​និយាយ​ថា ទារកគួរតែបែរមុខអោយកែងនឹង​ដោះ​ជាមួយនឹងក្បាលពោះរបស់គេប៉ះទៅនឹងអ្នក​ដូចគ្នា ។ សូមបង្កើតជារាងអក្សរ V នូវម្រាម ដៃរបស់អ្នកជុំវិញក្បាលដោះ។ (ប្រសិនបើដោះ ពេញពេកដែលក្បាលដោះរបស់អ្នកបានលិប, យកដៃច្របាច់ទឹកដោះចេញបន្តិចដើម្បីបន្ទន់
វា)។ ច្របាច់ថ្ពាល់របស់ទារកដើម្បីធ្វើអោយ មាត់របស់គេបើក, បន្ទាប់មករុញមាត់ទារក អោយលឿនចូលទៅក្នុងក្បាលដោះទាំងមូល និងពី០,៦៣ ទៅ១,២៧សង់ទីម៉ែត្រ និងតំបន់ ពណ៌ជុំវិញក្បាលដោះទៅក្នុងមាត់របស់ទារក ។
– នៅពេលដែលទារកបានបញ្ចប់នូវការ​បៅ, ដាក់ម្រាមដៃរបស់អ្នកទៅជ្រុងនឹងមាត់របស់
ទារក ។ នេះបញ្ចប់នូវការបឺតនៃមាត់របស់​ទារក​ជុំវិញក្បាលដោះ និងការពារពីការឈឺ។
-អំឡុងពេលមួយថ្ងៃ ឬបន្ទាប់ពីសម្រាល, ទឹកដោះនឹងធ្លាក់ចុះមកចូលទៅក្នុងដោះ​ពីធម្ម​ជាតិ, ដែលជំនួសដោយការបញ្ចេញជាពណ៌​លឿង (ទឹកដោះដំបូង) ។ ទៅតាមច្បាប់, សូម​ប្រើប្រាស់នូវដោះទាំងពីរអំឡុងពេលបំបៅដោះ​កូន និងទុកអោយកូនរបស់អ្នក​បៅច្រើន​ប៉ុន្មាន​ដែលទារកចង់ ។ វេជ្ជបណ្ឌិតឡរេន​បាននិយាយថា កុំព្រួយអំពីបញ្ហាបៅមិន​គ្រប់​គ្រាន់ ។ ការព្រួយបារម្ភអាចនាំអោយថយ​ចុះ​ទឹកដោះ ។ ការបំបៅដោះកូនគឺជាបាតុភូត​នៃ​ការ​ចិញ្ចឹមបីបាច់ទារក។សុដន់បង្កើតនូវអ្វីដែល​ទារកត្រូវការ។
-វេជ្ជបណ្ឌិតក្រាសបាននិយាយថា ការបំបៅ​កូនដោយទឹកដោះក្នុងទីតាំងផ្សេងៗគ្នាដូចជា ​ការគេងរាបស្មើជាមួយទារកដែលត្រូវបានដាក់​នៅលើគ្រែ ជួយផ្តល់នូវសម្ពាធដល់ក្បាលដោះ និងបន្ថយនូវការឈឺចាប់ផងដែរ  ៕   

អត្ថបទ​ស្រាវជ្រាវ​​ប្រែសម្រួល​ដោយ​សុខ ឆាយ