ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​ថ្នាំក្រចក​ដែលកក​ហើយ​អាច​ប្រើវិញ​បានឬទេ?

13 ឆ្នាំ មុន

តើអ្នកមានសល់ថ្នាំក្រចកចាស់ៗដែលអ្នក មិនបានប្រើជាយូរមកហើយ ស្រាប់តែពេល ដែលអ្នកចង់ប្រើ ទើបអ្នកដឹងថា​ វាស្អិតកក​ជាប់​គ្នាប្រើលែងបានទៅហើយដែរឬទេ? ប្រសិនបើ​ជា​កាលពីមុនវិញ អ្នកអាចនឹងបោះវាចោល​បាត់​ទៅ​ហើយ ប៉ុន្តែឥឡូវនេះ អ្នកមិនចាំ​បាច់​បោះ​វាចោនោះទេ

តើអ្នកមានសល់ថ្នាំក្រចកចាស់ៗដែលអ្នក មិនបានប្រើជាយូរមកហើយ ស្រាប់តែពេល ដែលអ្នកចង់ប្រើ ទើបអ្នកដឹងថា​ វាស្អិតកក​ជាប់​គ្នាប្រើលែងបានទៅហើយដែរឬទេ? ប្រសិនបើ​ជា​កាលពីមុនវិញ អ្នកអាចនឹងបោះវាចោល​បាត់​ទៅ​ហើយ ប៉ុន្តែឥឡូវនេះ អ្នកមិនចាំ​បាច់​បោះ​វាចោនោះទេ ព្រោះអ្នកអាចប្រើវាបានម្តង​ទៀត​និងធ្វើឱ្យវារក្សាទុកបានយូរ ។ អ្នកនឹងយល់​ដឹង​ពីរបៀបលាយថ្នាំក្រចកដែលកកយកមកប្រើ​ឡើងវិញ ដោយគ្រាន់តែអនុវត្តតាម​វិធីសាស្ត្រ​ងាយស្រួលដូចខាងក្រោម ៖
១-បើកគម្របដបទឹកថ្នាំលាងក្រចក ហើយ​ចាក់ទឹកថ្នាំលាងក្រចកចូលក្នុងគម្របដបនោះ
ត្រឹមពាក់កណ្តាលដប។
២-បើកគម្របដបថ្នាំក្រចកដែល​ស្អិតកក​ជាប់គ្នានោះ ហើយចាក់ទឹកថ្នាំលាងក្រចក​ដែល​នៅក្នុងគម្របដបចូលទៅ។
៣-បិទគម្របដបថ្នាំក្រចកមកវិញ ហើយ​ក្រឡុក ដើម្បីឱ្យថ្នាំក្រចកនិងទឹកលាងក្រចក​លាយ​ចូលគ្នា ។ គ្រាន់តែវិធីងាយស្រួល​យ៉ាងនេះ អ្នកអាចប្រើថ្នាំក្រចកនោះបានវិញហើយ ៕

អត្ថបទ​ស្រាវជ្រាវ​​ប្រែសម្រួល​ដោយ​សុភាវី