ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្រាវជ្រាវ​​របស់​សាកល​វិទ្យាល័យ ​Cambridge​ ​សូកូឡា​មាន​​ប្រយោជន៍​​ចំពោះ​​សុខភាព

13 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិទ្យា​ល័យ​Cambridge Universityរបស់​ប្រទេស​អង់គ្លេស​បាននិយាយ​ថា ទទួល​ទានសូកូ​ឡា​អាចជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​ដាច់សរសៃ​ឈាម​បាន​១/៣។ តាម​លទ្ធផល​នៃ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ British Medical Journal ហើយ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិទ្យា​ល័យ​Cambridge Universityរបស់​ប្រទេស​អង់គ្លេស​បាននិយាយ​ថា ទទួល​ទានសូកូ​ឡា​អាចជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​ដាច់សរសៃ​ឈាម​បាន​១/៣។

តាម​លទ្ធផល​នៃ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ British Medical Journal ហើយ​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សមាជ​របស់​អង្គការ​សង្គម​សុខភាព​ជំ​ងឺ​បេះ​ដូង​អឺរ៉ុប​(ESC)នៅទី​ក្រុង​ប៉ា​រីស​ប្រទេស​បារាំង​បាន​បង្ហាញ​ថា ការទទួល​ទាន​សូ​កូ​ឡា​យ៉ាង​តិច​២ដុំ​ក្នុង​១សប្តាហ៍​កាត់​បន្ថយ​ឱកាស​នៃ​ការកើត​ជំ​ងឺ​បេះ​ដូង​៣៧ភាគ​រយ​។ ចំពោះ​ជំ​ងឺ​ដាច់សរសៃឈាម​វិញ​អាច​កាត់​បន្ថយ​បាន​២៩​ភាគ​រយ។

លទ្ធផល​នេះ​កើត​ចេញ​បន្ទាប់​ពីលោក​វេជ្ជ​បណ្ឌិត​អូស្កា ហ្វ្រង់​កូនិង​សហការី​របស់​គាត់​ពិនិត្យ​លើ​លទ្ធផល​សិក្សា​ដែល​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ចូល​រួម​ពិ​សោធន៍​សរុប​១០ម៉ឺននាក់​។
​តាម​លោក​វេជ្ជ​បណ្ឌិត​​ឲ្យ​ដឹង​ថា ប្រ​សិន​ជា​គេ​ទទួល​ទាន​សូកូ​ឡាពណ៌​ខ្មៅ​វិញ​ នោះប្រ​សិទ្ធភាព​កាន់​តែ​ខ្លាំង​ជាង​សូ​កូ​ឡា​ពណ៌​ត្នោត​។ លោក​ថា​នេះ​​អាច​មក​ពី​ក្នុង​សូកូ​ឡាពណ៌​ខ្មៅ​មាន​សារធាតុ​ Cocoa solids កម្រិត​ខ្ពស់​។

សូកូឡា​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី​ផ្សេងៗពី​គ្នា​៣០០មុខ​ ។ ប៉ុន្តែ​ការ​ខិត​ខំ​ដើម្បី​ញែក​សារ​ធាតុ​ដែល​មាន​ផល​ប្រយោជន៍​បំ​ផុត​ត្រូវ​បាន​បរាជ័យ​។ លោក​វេជ្ជ​បណ្ឌិត​ហ្វ្រង់​កូ​​បញ្ជាក់​ថា ការរក​ឃើញ​របស់​លោក​ក្នុង​ពេល​នេះ​មិន​​ចង់​ជម្រុញ​ឲ្យ​គ្រប់​ៗគ្នា​ចាប់​ផ្តើមទទួល​ទាន​សូកូ​ឡា​​ទេ​។ លោក​ថា សូកូ​ឡា​សំបូរ​ទៅ​ដោយ​កាឡូ​រី​ ហើយ​ថាការ​អង្គុយ​ចុះ​ទទួល​ទាន​វា​ឲ្យទាល់​តែ​ឆ្អែត​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​អ្នក​​ឡើយ​។

​ចំណែក​លោក​ស្រី​វិចតូ​រី​យ៉ា ថៃល័រ​អ្នក​ជំនាញ​​មក​ពី​មូល​និធិ​ជំ​ងឺ​បេះ​ដូង​របស់​ប្រទេស​អង់​គ្លេស​បាន​ថ្លែង​ថា​៖«ភស្តុតាង​ទាំង​ឡាយ​ពិត​ជា​បាន​បញ្ជាក់​ថា សូកូ​ឡា​មាន​អត្ថ​ប្រយោជន៍​ដល់​បេះ​ដូង​មែន​ ប៉ុន្តែ​យើង​ត្រូវ​តែ​ស្វែង​យល់​ថា​តើវា​មក​ពី​មូល​ហេតុអ្វី​ដែល​ធ្វើ​ឲ្យ​វា​ជួយ​កាត់​បន្ថយ​ជំ​ងឺ​បេះ​ដូង​បាន​» ៕