ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​​ពិសេស​​10​យ៉ាង​​​របស់​សត្វឆ្មា​​ដែល​លោក​អ្នក​​មិន​ធ្លាប់​​បាន​ដឹង

13 ឆ្នាំ មុន

លោកអ្នកជាមនុស្សចូលចិត្តសត្វឆ្មាឬ? ឆ្មា គឺ​ជាសត្វ​ដែលគួរ​ឱ្យ​ស្រឡាញ់បំផុត ។ វាជាសត្វ​ចិញ្ចឹមដែលគួរឱ្យ​ចូលចិត្ត​ជាងគេ​ក្នុង​ចំណោម​សត្វ​ចិញ្ចឹមទាំងអស់។ ផ្ទះនៅ​សហរដ្ឋ​អាមេរិក ២១​ភាគរយ​ យ៉ាងហោចណាស់​ក៏មាន​ចិញ្ចឹម​ឆ្មា​មួយក្បាល​ដែរ។ វាជាសត្វ​ខ្ជិលច្រអូស​ និង​រប៉ិល​រប៉ូច ហើយចូលចិត្តដេកនៅក្បែរម្ចាស់។

លោកអ្នកជាមនុស្សចូលចិត្តសត្វឆ្មាឬ? ឆ្មា គឺ​ជាសត្វ​ដែលគួរ​ឱ្យ​ស្រឡាញ់បំផុត ។ វាជាសត្វ​ចិញ្ចឹមដែលគួរឱ្យ​ចូលចិត្ត​ជាងគេ​ក្នុង​ចំណោម​សត្វ​ចិញ្ចឹមទាំងអស់។ ផ្ទះនៅ​សហរដ្ឋ​អាមេរិក ២១​ភាគរយ​ យ៉ាងហោចណាស់​ក៏មាន​ចិញ្ចឹម​ឆ្មា​មួយក្បាល​ដែរ។ វាជាសត្វ​ខ្ជិលច្រអូស​ និង​រប៉ិល​រប៉ូច ហើយចូលចិត្តដេកនៅក្បែរម្ចាស់។ ខាង​ក្រោ​​មនេះជាអាថ៌កំបាំង១០ចំណុច​អំពី​សត្វឆ្មា ៖
១-សាច់ចុងច្រមុះឆ្មា គឺជាចំណុច​ពិសេស​មួយ​​ដែលមានមុខងារ​ដូច​ស្នាមខ្ចៅដៃរបស់​មនុស្ស ។ ស្នាម​ច្រមុះរបស់​សត្វ​ឆ្មាអាច​ឱ្យ​វា​ដឹង​ពី​មនុស្ស​អាក្រក់។
២-ចង្វាក់​បេះដូងឆ្មា​ អាចលោតលឿនជាង​បេះដូង​មនុស្ស​ទ្វេដងគឺ​ប្រហែល ១១០ ទៅ​១៤០ដងក្នុងមួយនាទី ហើយ​វា​មានកំដៅក្នុង​ខ្លួន​ក្តៅជាងមនុស្ស។
៣-សញ្ញានៅពេលដែល​​ពួក​វា​សប្បាយ​ចិត្ត​នោះ​គឺ​នៅ​ពេលដែលពួកវា​ចាប់​របស់អ្វីមួយ​រួច​លែងវិញ។ ដូច្នេះ​ចូរពិនិត្យ​មើល​ឥរិយាបថ​ឆ្មា​របស់​លោកអ្នក​ ដើម្បីដឹង​ថា វាសប្បាយចិត្ត​ឬ​អត់។
៤-ឆ្មាអាចដឹងពីអារម្មណ៍របស់​ម្ចាស់ ៖ នៅ​ពេល​ដែល​អ្នកមិនសប្បាយចិត្ត​ ឬមានអារម្មណ៍​មិនល្អ ពេលនោះឆ្មារបស់អ្នកនឹងមានសកម្មភាព​យ៉ាងចម្លែកៗ។
៥-ឆ្មាមានសាច់ដុំ៥១៧កន្លែង និងមានឆ្អឹង​ចំនួន​២៩០នៅក្នុងខ្លួនរបស់វាទាំងមូល ហើយ​នេះ​ជា​ហេតុ​ផល​ដែលសត្វ​ឆ្មា​តែងតែ​រត់ចុះរត់​ឡើង និងចូលចិត្តដេក។
៦-អារម្មណ៍របស់ឆ្មា​អាចដឹងបាន​តាម​រយៈ​កន្ទុយ​,​ ត្រចៀក និងភ្នែក​របស់វា។ ប្រសិនបើ​លោក​អ្នកចង់​ដឹងពី​អារម្មណ៍ឆ្មា​របស់​លោក​អ្នក​ ចាំបាច់​ត្រូវសង្កេតមើលសញ្ញារបស់​វា​ពីពេលនេះ​ទៅ ។
៧-ឆ្មា​អាចដឹងពីពណ៌ ដូច្នេះ​វាអាច​បែងចែក​ពណ៌ផ្សេងគ្នា​បាន ។
៨-ឆ្មាមានដំណេកយូរជាងសត្វដទៃ ។​ វា​អាច​ដេកទាំងអំឡុងពេលថ្ងៃ និងពេលយប់។ ដូច្នេះ​នៅពេល​ល្ងាច​ វាមានសកម្មភាពច្រើន។
៩-មេឆ្មា អាចមានកូនដល់ទៅ១០០ក្បាល​ក្នុងអំឡុងពេលវាអាចបង្កើតកូនបាន។
១០-នៅលើពិភពលោក​ មានសត្វឆ្មាចិញ្ចឹម​ជាង​៥០០លាន ប្រភេទ ដែលត្រូវបាន​គេបែង​ចែក​ជា​៣៣អំបូរ ហើយ​អំបូរឆ្មា​ដែល​ធំ​ជាងគេ​បំផុត​នោះគឺពូជ Raddoll ​ចំណែក​ពូជដែលតូច​បំផុត​នោះគឺពូជ Singapura៕